en     km
en     km

អាល្លឺម៉ង់ធ្លាក់ចូលក្នុងវិបត្តិ ប្រធានាធិបតីស្នើឱ្យមានការសម្របសម្រួលជាបន្ទាន់

Share

ប្រធានាធិបតីអាល្លឺម៉ង់បានទទូចឱ្យបក្សនយោបាយដែលមានអាសនៈនៅរដ្ឋសភា ត្រូវធ្វើការសម្របសម្រួលគ្នាជាបន្ទាន់ ដើម្បីការបោះឆ្នោតដ៏ចម្រូងនៅពេលខាងមុខ ឬការបោះឆ្នោតមុនអាណត្តិធ្វើឡើងតាមការបង្ខំរបស់អធិការបតី។

តាមទីភ្នាក់ងារសារព័ត៌មានAFP លោក Frank-Walter Steinmeier ដែលមានសិទិ្ធឱ្យមានការបោះឆ្នោតឡើងវិញបានទទូចថា គេត្រូវបញ្ជៀសការបោះឆ្នោតមួយដែលមិនមានការឯកភាពគ្នា ហើយត្រូវទៅរកតុចរចា។

លោកស្រីអធិការបតី Angela Merkel បានកាន់កាប់អាណត្តិទី៤របស់លោកស្រី កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារការបែកបាក់គ្នាក្នុងរដ្ឋាភិបាលចម្រុះ។

ទាក់ទិនរឿងនេះ ប្រធានាធិបតីបារាំង Emmanuel Macron បានសម្ដែងការព្រួយបារម្ភអំពីការជាប់គាំនយោបាយដែលធ្វើ ឱ្យប៉ះពាល់ដល់ស្ថិរភាពតំបន់៕

Share

Image
Image
Image