en     km
en     km

អ្នកបើកបរយន្តហោះម្នាក់ទាមទារឱ្យស្រាវជ្រាវយន្តហោះ Boeing 370សង្ស័យធ្លាក់នៅកម្ពុជា

Share

នៅរយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានចុះផ្សាយដោយស្រង់របាយការស្រាវជ្រាវរបស់ Google Map​ ថា បានថតឃើញរូបភាពយន្តហោះ MH370 Boeing នៃប្រទេសម៉ាឡេស៊ី ដូចជាធ្លាក់នៅក្នុងព្រៃដ៏ធំមួយនៃប្រទេសកម្ពុជា។

ទាក់ទីនរឿងនេះ កាលពីសប្ដាហ៍មុន អ្នកបើកបរយន្តហោះម្នាក់ គឺលោក Daniel Boyer បាននិយាយថា រូបភាពដែលចាប់បានដោយ Google Map​ បង្ហាញពីទីតាំងដែលយន្តហោះនោះ បានធ្លាក់ គឺយន្តហោះ MH370 Boeing 777 បានបាត់ខ្លួន ជិតប្រាំឆ្នាំមកហើយ ខណៈវាហោះ ចេញពីទីក្រុងកាឡាឡំពួរទៅក្រុងប៉េកាំង គឺជាការគួរឱ្យសង្ស័យ។

ដោយស្រង់មកចុះផ្សាយដោយ សារព័ត៌មាន The Daily Star Online  លោក Daniel Boyer បាននិយាយថា លោកមានជំនឿថា អ្វីដែលលោកបានឃើញបំណែកយន្តហោះនោះ គឺការប៉ុន្មានថ្ងៃមកនេះ ដែលនាំអោយលោកសង្ស័យ ហើយគួរចុះធ្វើការស្រាវជ្រាវ។

រូបភាពរបស់ Google Map​ បានបង្ហាញពីតួយន្តហោះនោះ មានប្រវែង ៧០ម៉ែត្រ ហើយស្ថិតក្នុងទីតាំងមួយនៃតំបន់ព្រៃនៃប្រទេសកម្ពជា។

ទាក់ទិនរឿងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ ហាក់ដូចជាមានការចាប់អារម្មណ៍។ លោកថា បើមានហេតុ ការណ៍ដូចការស្រាវជ្រាវរបស់ Google Map​ មែននោះ គឺ កម្ពុជាអាចនឹងសហការស្រាវជ្រាវ។

ចុចស្ដាប់សំឡេង លោក ខៀវ សុសភ័គ ៖

 

ភ្លាមៗបន្ទាប់ពី ហោះចេញពីទីក្រុងកាឡាឡំពួរ យន្តហោះម៉ាឡេស៊ី MH370 ដែលផ្ទុកមនុស្ស ២៣៩នាក់ បានបាត់ពីប្រព័ន្ធរ៉ាដា កាលពីថ្ងៃទី ៨មីនា ឆ្នាំ ២០១៤ ខណៈ វាហោះទៅទីក្រុងប៉េកាំងប្រទេសចិន។ មានការសង្ស័យថា យន្តហោះនេះ អាចធ្លាក់នៅក្នុងសមុទ្រឥណ្ឌា ឬក៏នៅប្រទេសអាហ្រិ្វកខាងត្បូង ។ ទាំងប្រទេសម៉ាឡេស៊ី និងអូស្ត្រាលី បានស្រាវជ្រាវការបាត់យន្តហោះនេះជាច្រើនឆ្នាំមកហើយ៕

Share

Image
Image
Image