en     km
en     km

​នាទី​សុខភាព​៖​គន្លឹះ​ខ្លះៗ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​

Share

របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​ រក្សា​ទម្ងន់​រាង​កាយ​ធម្មតា​និង​ជៀសវាង​ការ​ប្រើប្រាស់​ថ្នាំជក់​គឺជា​មធ្យោបាយ​ដើម្បី​បង្ការ​ឬ​បង្អាក់​ការ​ចាប់ផ្តើម​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​នេះ​បើ​តាម​អ្នកឯកទេស​ជំងឺ​ទឹកនោម​ផ្អែក​។​

                                  ដំបៅបាទជើងដោយសារជំងឺទឹកនោមផ្អែម។ photo: Google Image

​តើ​ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​ប្រភេទ​អ្វី​?

​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​ពន្យល់​ថា​ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​កើតឡើង​នៅ​ពេល​ដែល​លំពែង​មិន​ផលិត​អាំង​ស៊ុ​យ​លី​ន​គ្រប់គ្រាន់​ឬ​នៅ​ពេល​ដែល​រាង​កាយ​មិន​អាច​ប្រើ​អាំង​ស៊ុ​យ​លី​ន​ដែល​វា​ផលិត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​អាំង​ស៊ុ​យ​លី​ន​គឺជា​អ័រម៉ូន​មួយ​ដែល​គ្រប់គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។​

​បើ​តាម​ WHO​ជាតិ​ស្ករ​ក្នុង​ឈាម​គឺជា​ផល​ប៉ះពាល់​ទូទៅ​នៃ​ជំងឺ​ទឹកនោមផ្អែម​ដែល​មិន​អាច​គ្រប់គ្រង​បាន​ហើយ​ដំណាក់កាល​បន្ទាប់​វា​ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ជា​ច្រើន​របស់​រាង​កាយ​មនុស្ស​ ជា​ពិសេស​សរសៃប្រសាទ​និង​ស​សៃ​ឈាម​។​

​តាម​ប្រភព​ដដែល​រោគ​សញ្ញា​គេ​អាច​រាប់​បញ្ចូល​ទាំង​ការ​បន្ទោបង់​ច្រើន​ហួសប្រមាណ​ ស្រេកទឹក​ ការ​មិនសូវ​ឃ្លាន​អាហារ​ ការ​សម្រក​ទម្ងន់​ និង​ភាព​អស់កម្លាំង​ដែល​រោគ​សញ្ញា​ទាំងនេះ​អាច​កើតឡើង​ភ្លាមៗ​។​

​គេ​ពិតជា​លំបាក​ ហាមឃាត់​មនុស្ស​មិន​ឱ្យ​ទទួលទាន​ច្រើន​ពេក​ ផឹកស្រា​ឬ​ភេសជ្ជៈ​ច្រើន​ពេក​នៅ​ថ្ងៃ​ឈប់​សម្រាក​ ហើយ​វា​កាន់តែ​ពិបាក​នៅ​ពេល​មនុស្ស​តម​អាហារ​និង​ស្រា​កំពុង​មាន​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ជំងឺ​ទឹក នោមផ្អែម​នេះ​ជាដើម​។

​អ្នកជំនាញ​ចំណីអាហារ​និង​ពេទ្យ​ជំនាញ​ជំងឺ​ទឹកនោមផ្អែម​បាន​បង្ហាញ​ពី​គន្លឹះ​មួយ​ចំនួន​ដើម្បី​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ស្ថិរភាព​។​នេះ​បើ​យោង​តាម​គេហទំព័រ​សុខភាព​ឈ្មោះ​Cleveland​ Clinic​។​

​គេហទំព័រ​សុខភាព​ Cleveland​ Clinic​ ផ្ដល់​ជា​អនុសាសន៍​ថា​អ្នកជំងឺ​ត្រូវ​ព្យាយាម​ចូល​ដេក​និង​ងើប​ពី​ដេក​ឲ្យ​បាន​ទៀងទាត់​ ការ​ទទួលទាន​អាហារ​អនាម័យ​ល្អ​ ការ​លំ​ហាត់ប្រាណ​ជា​មធ្យម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ ស្រប​ពេល​ដែល​យើង​ដឹង​ថា​មាន​ជំងឺ​ទឹកនោមផ្អែម​។​ពិសេស​ត្រូវ​លេបថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ជា​ប្រចាំ​។​

​គេហទំព័រ​សុខភាព​ Cleveland​ Clinic​ បន្ថែម​ថា​ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​អាំង​ស៊ុ​យ​លី​ន​ (insulin)​ ឬ​ ថ្នាំ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ សូមអ្នក​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​បាន​ញឹកញាប់​ដោយ​វេជ្ជបណ្ឌិត​ជំនាញ​។​

​គេហទំព័រ​ដដែល​ពន្យល់​ថា​ការ​ទទួលទាន​ស្រា​ក្នុង​កម្រិត​មធ្យម​អាច​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​តែ​មិន​ត្រូវ​ផឹកស្រា​ដោយ​មិន​ទាន់​ទទួលទាន​អាហារ​នោះ​ទេ​។​អ្នក​ត្រូវ​ប្រាកដ​ថា​ការ​ពិនិត្យ​មើល​ជាតិ​ស្ករ​ឱ្យ​បាន​ញឹកញាប់​ក្រោយ​ពី​ផឹកស្រា​។​

​ពេទ្យ​ជំនាញ​ផ្តល់​ការ​ណែនាំ​អំពី​ការ​ទទួលទាន​ស្រា​សម្រាប់​ស្ត្រី​គឺ​ទទួល​បាន​មួយ​កំប៉ុង​ ក្នុង​មួយ​ថ្ងៃ​។​បើ​មនុស្ស​ ប្រុស​វិញ​អាច​ទទួលទាន​បាន​២​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។​

​យោង​តាម​ការ​រក​ឃើញ​របស់​WHO​ មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​បាន​កើនឡើង​ពី​១០៨​លាន​នាក់​នៅ​ឆ្នាំ​១៩៨០​កើន​ដល់​៤២២​លាន​នាក់​នៅ​ឆ្នាំ​២០១៤​។​អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម​ទូ​ទាំង​ពិភពលោក​ក្នុង​ចំណោម​ពេញវ័យ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​កើនឡើង​ពី​៤,៧​ភាគរយ​ក្នុង​ឆ្នាំ​១៩៨០​ដល់​៨,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៤​។​

​ជំងឺ​ទឹកនោមផ្អែម​គឺជា​មូលហេតុ​ចម្បង​បណ្តាល​ឲ្យ​ភាព​ពិការ​ភ្នែក​ ខ្សោយតំរងនោម​ ការ​គាំងបេះដូង​ ដាច់​សរសៃឈាម​ខួរក្បាល​និង​ការ​កាត់​អវយវៈ​ជើង​។​ក្នុង​ឆ្នាំ​២០១៥​ ការ​ប៉ាន់ស្មាន​ប្រមាណ​១,៦​លាន​នាក់​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ផ្ទាល់​ពី​ជំងឺ​ទឹកនោមផ្អែម​។​ មនុស្ស​២​លាន​២​សែន​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ឆ្នាំ​២០១២​។​

​តាម​គេហទំព័រ​សុខភាព​ Cleveland​ Clinic​ ស្ទើរតែ​ពាក់កណ្តាល​នៃ​ការ​ស្លាប់​ទាំងអស់​បង្ក​ឡើង​ដោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ហើយ​កើត​មាន​ឡើង​មុន​អាយុ​៧០​ឆ្នាំ​។​

​អង្គការ​សុខភាព​ពិភពលោក​ព្យាករណ៍​ថា​ជំងឺ​ទឹកនោមផ្អែម​នឹង​ក្លាយជា​មូលហេតុ​ឈានមុខ​គេ​ទី​៧​នៃ​ការ​ស្លាប់​នៅ​ឆ្នាំ​២០៣០៕ 

Share

Image
Image
Image