en     km
en     km

​ពលករ​ខ្មែរ​ចំណាកស្រុក​បួន​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​

Share

យ៉ាងតិច​ណាស់​ពលករ​ខ្មែរ​៤​នាក់​បាន​ស្លាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធ្លាក់​ផ្លូវ​នៅ​ប្រទេស​ថៃ​ ដោយសារ​តម្រួត​ថៃ​តាម​ចាប់​ពលករ​ទាំងនោះ​។​​នេះបើតាម​កាសែត​ Bangkok​ Post​។

គ្រោះថ្នាក់ចរាចរណ៍ឡានធ្លាក់ប្រឡាយទឹកស្លាប់ពលករខ្មែរ៤នាក់។ Photo by Sonthanaporn Inchan

​បើ​តាម​កាសែត​ Bangkok​ Post​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់ឡាន​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី ​១៥ ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​ប៉ូលិស​ថៃ​បាន​រក​ឃើញ​រថយន្ត​តូ​យ៉ូ​តា​មួយ​បាំង​កន្លះ​ព័ណ៌​ស​មួយ​គ្រឿង​ដឹក​ពលករ​ចំណាកស្រុក​២១​នាក់​ក្រឡាប់​ធ្លាក់​ប្រឡាយ​ទឹក​មាន​ជម្រៅ​២​ទៅ​៣​ម៉ែត្រ​បណ្តាល​ឲ្យ​ពលករ​ខ្មែរ​បួន​នាក់​ស្លាប់​នៅ​ក្នុង​រថយន្ត​។​

​កាលពី​ថ្ងៃ​ទី​៦​តុលា​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ធ្វើការ​ទាក់ទង​ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​ពលកម្ម​លើ​ស្ដ្រី​ និង​កុមារ​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈពេល​ ៦​ខែ​ ឆ្នាំ​២០១៧​ នេះ​ សាកសព​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ប​ញ្ចូ​ន​មក​កម្ពុជា​ តាម​ច្រកព្រំដែន​ មាន​ចំនួន​ ១១០​នាក់​ ក្នុង​នោះ​ស្ត្រី​១៧​នាក់​។​

​លោកស្រី​ ជូន​ ប៊ុ​ន​អេ​ង​ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ពលករ​ទាំងនោះ​ស្លាប់​គឺ​ ទី​មួយ​.​ ឆ្លង​ដែន​ខុសច្បាប់​ ទី​ពីរ​.​ គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ ទី​បី​គ្រោះថ្នាក់​ចរាចរណ៍​ ទី​បួន​.​គ្រោះថ្នាក់​ក្នុង​ការងារ​ និង​ទី​៥.​ដោយ​រោគ​គារ​ផង​ដែរ​ ។​

​តាម​របាយការណ៍​របស់​អង្គការ​មួយ​ចំនួន​ និង​រដ្ឋាភិបាល​ថៃ​ ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ ជាង​ ១​លាន​នាក់​។​ក្នុង​នោះ​មួយ​ភាគ​ធំ​ គឺជា​ស្ដ្រី​។​ ពួក​គេ​ភាគច្រើន​ជា​កម្មករ​សំណង់​ កម្មករ​រោងចក្រ​ កម្មករ​នេសាទ​សមុទ្រ​ជាដើម​៕

Share

Image
Image
Image