en     km
en     km

​វិភាគ​ ៖​ តើ​ចិន​ពិតជា​ចង់​ឃើញ​កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង​ក្លាយជា​រដ្ឋ​តែ​មួយ​មែន​ទេ​?​

Share

​ប្រទេស​កូរ៉េ​បាន​ពុះ​ច្រៀក​ជា​ពីរ​ ដោយសារ​សង្គ្រាមត្រជាក់​នៅ​ឆ្នាំ​ ១៩៥៣​។​ ចាប់តាំងពី​ពេល​នោះ​មក​ ប្រទេស​បងប្អូន​នឹង​គ្នា​នេះ​ មិន​អាច​ជួប​គ្នា​បាន​ឡើយ​ លើកលែងតែ​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ដឹកនាំ​ពួក​គេ​ មក​ជួប​គ្នា​តាម​ព្រំដែន​ហើយ បាន​ត្រឹម​រយៈពេល​មួយ​ម៉ោង​ក៏​បែក​គ្នា​វិញ​។​ តែ​ពេល​នេះ​ កំពុង​ក្លាយជា​សុបិន​មួយ​ថា​ សាច់ឈាម​នឹង​គ្នា​នេះ​ អាច​ជានា​ នឹង​គ្នា​បាន​ឡើង​វិញ​ តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​អចិន្ត្រៃយ៍​ លើ​ឧបទ្វីប​កូរ៉េ​ ក្រោម​កិច្ចព្រមព្រៀង​ រវាង​អា​មេ​រិ​ក​ និង​ កូរ៉េ​ខាងជើង​ រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​។​ ប៉ុន្តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ ចិន​ទេ​ ជា​អ្នក​ធ្វើ​ចិញ្ចឹម​សង្គ្រាម​និង​សន្តិភាព​ លើ​ឧបទ្វីប​កូរ៉េ​។​ តើ​ស្ថានភាព​ចុង​ក្រោយ​នេះ​ ចិន​ប្រាថ្នា​ឲ្យ​ កូរ៉េ​ទាំង​ពីរ​ ធ្វើ​សមាហរណកម្ម​ ជាតិ​សាសន៍​ ទឹកដី​នឹង​គ្នា​ចូល​គ្នា​វិញ​ឬទេ​?

​លោក​ រឿ​ន​ ឬ​ទ្ធី​ ជូន​សេចក្ដី​ប្រែ​សម្រួល​ ដូច​តទៅ​៖​

 

​លោក​ គី​ម​ ជុង​អ៊ុ​ន​ មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​ចិន​ជា​ថ្មី​ម្ដងទៀត​ហើយ​ នៅ​ថ្ងៃនេះ​ ដែល​ទស្សនកិច្ច​ជា​លើក​ទី​បី​នេះ​ ចាប់តាំងពី​ខែមីនា​ ឆ្នាំ​២០១៨​នេះ​ នៅ​ពេល​ដែល​មេដឹកនាំ​របប​ក្រុង​ព្យុ​ង​យ៉ាង​រូប​នេះ​ បង្ហាញ​ឆន្ទៈ​រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​ សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ​ បាន​ចុះ​ផ្សាយ​ថា​ លោក​ គី​ម​ ជុង​អ៊ុ​ន​ បាន​ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង​ហើយ​ ដោយ​ធ្វើ​ដំណើរ​តាម​ជើង​យន្ដហោះ​ពិសេស​មួយ​។​ លោក​ គី​ម​ ជុង​អ៊ុ​ន​ ត្រូវ​ជួប​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​ចិន​ ស៊ីជី​ង​ភីង​ នៅ​ឯ​សាល​មហា​ប្រជុំ​ចិន​ នៅ​ទីក្រុង​ប៉េ​កាំ​ង​។​

​លោក​ ជុង​ អ៊ុ​ន​ ត្រូវធ្វើ​ទស្សនកិច្ច​រយៈពេល​ ២​ថ្ងៃ​ ។​ ប៉ុន្ដែ​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​បន្ទាប់​ពី​លោក​ត្រាំ​ និង​លោក​ គី​ម​ បាន​ជួប​គ្នា​ ហើយ​បាន​ផ្ដល់​នូវ​លទ្ធផល​មួយ​ចំនួន​ជា​ពិសេស​កូរ៉េ​ខាងជើង​សន្យា​រំលាយ​អាវុធ​នុយក្លេអ៊ែរ​ ហើយ​បើកចំហ​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ​ជា​ពិសេស​ជាមួយ​កូរ៉េ​ខាងត្បូង​។​

​តើ​ចិន​ ពិតជា​ចង់​ឃើញ​កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង​ក្លាយជា​រដ្ឋ​តែ​មួយ​មែន​ឬទេ​?​

​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ម៉ូ​ន​ចាវ​អ៊ី​ន​ និង​លោក​ គី​ម​ ជុង​អ៊ុ​ន​ សត្រូវ​នឹង​គ្នា​បាន​ជួប​គ្នា​ពីរ​លើក​មក​ហើយ​ មុន​លោក​ គី​ម​ ជុង​អ៊ុ​ន​ ជួប​លោក​ ត្រាំ​។​ ជំនួប​មេដឹកនាំ​បងប្អូន​នឹង​គ្នា​នេះ​ បាន​នាំ​មក​នូវ​ការ​រំពឹង​ពី​ការ​ផ្សះផ្សា​ជាតិ​យ៉ាង​ទូលំទូលាយ​ហើយ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​អាច​រស់នៅ​លើ​ឧបទ្វីប​ ជាមួយ​គ្នា​រាប់រយ​ឆ្នាំទៅ​មុខ​ទៀត​។​ មិន​ តែ​ប៉ុណ្ណោះ​ មានការ​រំពឹង​ពី​ការ​ផ្សា​ភ្ជាប់​ឡើង​វិញ​ ហើយ​ធ្វើ​សមាហរណកម្ម​ ជាត់​សាសន៍​ឡើង​វិញ​ផង​ដែរ​។​ ឆន្ទៈ​របស់​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ដែល​ប្រាថ្នា​ចង់​ជួប​ លោក​ គី​ម​ ជុង​អ៊ុ​ន​ គ្មាន​អ្វី​ក្រៅពី​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្ដិភាព​ ហើយ​ប្រជាជន​អាច​និយាយ​រកគ្នា​បាន​ក្នុង​ឋានៈ​ជា​បងប្អូន​នឹង​គ្នា​នោះ​ទេ​។​ សម្រាប់​លោក​ គី​ម​ ជុង​អ៊ុ​ន​ វិញ​ ដែល​ពី​មុន​ប្រកាន់​ជំហរ​ចង្អៀតចង្អល់​ជា​ខ្លាំង​ តែ​ពេល​នេះ​ ចិត្តគំនិត​ និង​បេះដូង​របស់​មេដឹកនាំ​គុំ​ម្មុ​យ​នី​ស្ដ​រូប​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ក្លាយជា​ជាតិ​សាសន៍​កូរ៉េ​ដូច​គ្នា​។​ តែ​ជា​ការ​កត់សម្គាល់​ នៅ​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរ​ បង្ហាញ​ភាព​ស្និ​ទ​ស្នាល​ជា​ប្រទេស​ឈាមជ័រ​តែ​មួយ​ គឺ​ ប្រទេស​ចិន​ឯណោះ​វិញ​ដែល​មាន​ឈាមជ័រ​ទីទៃ​ ក៏​រឹតតែ​បង្ហាញ​ភាព​ទន់ភ្លន់​ជាមួយ​កូរ៉េ​ខាងជើង​ខ្លាំង​ជាង​មុន​ទៀត​។​

​តាម​រយៈ​ទស្សនកិច្ច​ចុង​ក្រោយ​នេះ​ គេ​អាច​វាយតម្លៃ​ថា​ លោក​ គី​ម​ ជុង​អ៊ុ​ន​ ត្រូវ​លោក​ ស៊ី​ ជី​ន​ភីង​ ហៅ​ឲ្យ​ទៅ​ទទួល​យោបល់​ថែម​ទៀត​ មុន​នឹង​មេដឹកនាំ​កូរ៉េ​ខាងជើង​ធ្វើ​សេចក្ដីសម្រេច​អ្វីមួយ​។​ នេះ​បើ​តាម​សារព័ត៌មាន​ជប៉ុន​ The​ Nikkei​ ។​ ប៉ុន្ដែ​សារព័ត៌មាន​កូរ៉េ​ខាងជើង​ Rodong​ Sinmun​ បាន​ចុះ​ផ្សាយ​ថា​ មុន​លោក​ គី​ម​ ជុង​អ៊ុ​ន​ ទៅ​ជួប​លោក​ ស៊ីជី​ន​ភីង​ នៅ​ថ្ងៃនេះ​គឺ​ មេដឹកនាំ​កូរ៉េ​ខាងជើង​រូប​នេះ​បាន​សរសេរ​លិខិត​អបអរសាទរ​ខួបកំណើត​របស់​លោក​ ស៊ី​ ជី​ន​ភីង​។​ អ្នកវិភាគ​របស់​គេហទំព័រ​ ឌី​ប្ល៊ូ​ម​ម៉ាត​ បាន​ធ្វើ​អត្ថាធិប្បាយ​ថា​ ទស្សនកិច្ច​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ ទំនងជា​ការ​ដោះ​ដូរ​ទស្សនៈ​គ្នា​ថ្មីៗ​ថែម​ទៀត​ ដើម្បី​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​ដែល​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ បាន​យល់ព្រម​ព្យួរ​សមយុទ្ធ​យោធា​ជាមួយ​គ្នា​។​

ទស្សនកិច្ច​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ នៅ​ទីក្រុង​ប៉េ​កាំ​ង​នៅ​ពេល​នេះ​ គឺ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​

​លោក​ ស៊ីជី​ន​ភីង​ ត្រូវ​បាន​រាយការណ៍​មក​ថា​ បាន​ប្រាប់​លោក​ គី​ម​ ជុង​អ៊ុ​ន​ អោយ​ ទទួលយក​ ដំណោះស្រាយ​ ជា​សាកល​ ដែល​ធ្វើ​យ៉ាងណា​ ឲ្យ​មាន​កិច្ចព្រមព្រៀង​ សន្តិភាព​ ឡើង​វិញ​ ជាមួយ​ កូរ៉េ​ខាងត្បូង​។​ ការណ៍​មាន​សន្តិភាព​ មាន​ន័យ​ថា​ ឧបទ្វីប​ លែង​រង​ការ​ធ្វើសង្គ្រាម​ ហើយ​ការ​រស់នៅ​ នៃ​ប្រជាជន​ ប្រទេស​កូរ៉េ​ទាំង​ពីរ​ រួម​នឹង​ប្រជាជន​ចិន​ នៅ​តាម​ព្រំដែន​ និង​ អ្នកជំនួញ​ចិន​ ក៏​រស់នៅ​ស្រុះស្រួល​ដែរ​។​ នេះ​ជា​ជំហរ​របស់​ក្រុង​ប៉េ​កាំ​ង​ ។​ តែ​ជំហរ​នេះ​ មិន​ត្រូវ​បាន​មើលឃើញ​ថា​ គ្រប់គ្រាន់​នៅឡើយ​ទេ​។​ អ្វី​ដែល​ ប្រជាជន​កូរ៉េ​ខាងត្បូង​ចង់បាន​ គឺ​ការ​ធ្វើ​សមាហរណកម្ម​ សេដ្ឋកិច្ច​ និង​ដែនដី​ចូល​គ្នា​ ។​ នេះ​ ជា​ចំណោទ​មួយ​ ដែល​ក្រុង​ប៉េ​កាំ​ង​ ពិបាក​នឹង​ឆ្លើយ​ដែល​នរណា​ក៏​ដឹង​ថា​ ចិន​ ច​ញ្ចឹ​ម​ របប​បក្ស​ពលករ​ កូរ៉េ​ខាងជើង​ តាំងពី​ប្រទេស​នេះ​ ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ នៅ​ឆ្នាំ​ ១៩៥០​ មក​ម្លេះ​។​ គោលបំណង​ចិន​ គឺ​រក្សា​មិត្ត​អោយធ្វើ​ជា​ដៃស្ដាំ​របស់​ខ្លួន​ បន្ត​រាប់រយ​ឆ្នាំ​ទៀត​ គឺ​មិន​អោយរ​បេះ​បាន​ឡើយ​។​ មាន​ន័យ​ថា​ សុខចិត្ត​ ចិញ្ចឹម​អោយ​រស់​បើ​ទោះជា​រស់​ដោយ​វេទនា​ក៏​ដោយ​ គឺ​មិន​ឲ្យ​ស្លាប់​ឡើយ​។​ ទ្រឹស្ដី​ របស់​កម្មាភិបាល​ ម៉ៅ​ សេ​ទុង​ បាន​និយាយ​ថា​ ការ​របូត​បក្សកុម្មុយនិស្ត​កូរ៉េ​ខាងជើង​ គឺជា​គ្រោះថ្នាក់​ដល់​ប្រទេស​ចិន​ ។​ ​ទ្រឹស្ដី​នេះ​ហើយ​មើលទៅ​ ដែល​ធ្វើ​ឲ្យ​ចិន​ សុខចិត្ត​ ធ្វើ​ឲ្យ​មាន​សន្តិភាព​លើ​ឧបទ្វីប​ ជា​ជាង​សង្គ្រាម​ ដែល​គេ​មើលឃើញ​ថា​ បើ​កើត​មាន​ គឺ​មិនមែន​សង្គ្រាម​ រវាង​កូរ៉េ​បងប្អូន​នឹង​គ្នា​នោះ​ទេ​ គឺ​សង្គ្រាម​ ជាមួយ​អា​មេ​រិ​ក​តែ​ម្ដង​។​ បើ​ផ្ទុះ​សង្គ្រាម​ មែន​គឺជា​ការ​ប្រថុយធ្វើ​ឲ្យ​បាត់បង់​ក្រុង​ព្យុ​ង​យ៉ាង​។​ ការ​បាត់បង់​ក្រុង​ព្យុ​ង​យ៉ាង​ស្នើ​នឹង​ធ្វើ​ឲ្យ​មិត្ត​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ លោក​សេរី​ គឺ​ពេល​នោះ​ ចិន​អស់​ឱកាស​ ធ្វើ​ជា​ចៅហ្វាយ​ កូរ៉េ​ខាងជើង​បាន​ទៀត​ ឡើយ​ ។​ នេះ​ ចំណុច​មួយ​ គួរ​ចង​ចាំ​ ។​

​សរុបសេចក្ដី​ទៅ​ កូរ៉េ​ទាំង​ពីរ​ពុំ​មានឱកាស​ច្របាច់​ចូល​គ្នា​ ក្លាយជា​ជាតិ​សាសន៍​តែ​មួយ​វិញ​បាន​ទេ​ ។​ ក្ដី​សង្ឃឹម​តែ​មួយ​គត់​ គឺ​ ការ​ផ្សះផ្សា​ដើម្បី​សេដ្ឋកិច្ច​របស់​ចិន​ ផ្សះផ្សា​ដើម្បី​ សន្តិភាព​ ហើយ​នាំ​ឲ្យ​អា​មេ​រិ​ក​និង​សហគមន៍​អន្តរជាតិ​បន្ធូរបន្ថយ​ ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ លើ​របប​ក្រុង​ព្យុ​ង​យ៉ាង​៕​

Share

Image
Image
Image