en     km
en     km

​ សម្ដេច​ ស​ ខេ​ង​ ថា​ សម្ដេច​ជា​អ្នក​សម្រួល​ឱ្យ​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ផ្ទុះ

Share

​ភ្នំពេញ​៖​ សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អះអាង​ថា​ សម្ដេច​ជា​អ្នក​រៀបចំ​ផែនការ​ផ្ទេរ​ការ​ឃុំខ្លួន​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ មក​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​វិញ​។​ ករណី​ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា​ ជា​យុទ្ធសាស្ត្រ​របស់​គណបក្សកាន់អំណាច​បង្ហាញ​ដំណាក់កាល​ដំបូង​មុន​ការ​ចរចា​ចាប់ផ្ដើម​ឡើង​ក្រោម​សម្ពាធ​អន្តរជាតិ​ ។​

​លោក​ សោម​ លាភ​ រាយការណ៍​៖

​សម្ដេច​ ស​ ខេ​ង​ បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​ នៅ​ក្នុង​ខេត្តព្រៃវែង​កាលពី​ថ្ងៃអាទិត្យ​ ទី​១៦​ ខែកញ្ញា​ម្សិលមិញ​នេះ​។​

​សម្តេច​ ស​ ខេ​ង​ ថ្លែង​ដូចនេះ​ដែល​មើលទៅ​ សម្ដេច​ ជា​អ្នក​នៅ​ពីក្រោយ​ការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ឱ្យ​នៅ​ក្រៅ​ឃុំ​។​ យ៉ាងណា​ សម្ដេច​ ស​ ខេ​ង​ ថាស​ម្ដេច​ជា​អ្នកបញ្ជា​ឲ្យ​ទៅ​បញ្ជូន​ លោក​ កឹ​ម​ សុខា​ ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ទាំង​យប់​ ឱ្យទៅ​ដល់​ផ្ទះ​លោក​វិញ​ឲ្យ​បាន​មុន​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​១០​ កញ្ញា​ ហើយ​ធ្វើ​យ៉ាងណា​ដើម្បី​អោយ​ការ​ឃុំ​លោក​កឹ​ម​សុខា​នៅផ្ទះ​ឱ្យ​ស្រប​តាម​ច្បាប់​។​ជាង​នេះ​ ត្រូវ​ចរចា​ជាមួយ​លោក​ កឹ​ម​ សុខា​ ក្នុង​ការ​សរសេរ​សំបុត្រ​ស្នើ​សុំ​ការ​ការពារ​សុ​វត្តិភាព​ផ្ទាល់ខ្លួន​។​

​សម្ដេច​ ស​ ខេ​ង​ ៖«​ឥឡូវនេះ​ យើង​យក​មក​ទុក​នៅ​ហ្នឹង​ផ្ទះ​។​ ច្បាប់​យើង​ អត់​មានច្បាប់​ អា​ដែង​នែ​ ព្រហ្មទណ្ឌ​ហ្នឹង​ណា​ អត់​អនុញ្ញាត​ឲ្យ​ឃុំខ្លួន​នៅផ្ទះ​ទេ​ អត់​មាន​ទេ​ គឺថា​ ឃុំខ្លួន​នៅ​ក្នុង​ដែនដី​ណាមួយ​ជា​កំណត់​ ជា​កំណត់​ អ៊ីចឹង​ធ្វើ​ម៉េច​ឥលូវ​ ចន្លោះ​ដែរ​ អ្នក​សរសេរ​ច្បាប់ព្រហ្មទណ្ឌ​ហ្នឹង​ អត់​មានច្បាប់​ឃុំខ្លួន​នៅផ្ទះ​ ដល់​អ៊ីចឹង​រក​វិធី​។​ ខ្ញុំ​ថា​ ឥលូវ​ព្រាង​ឲ្យ​ហើយ​ទៅ​ ឲ្យ​ផា​ន​ យក​ទៅ​ ប៉ាវ​ ហម​ផា​ន​ ព្រាង​ឲ្យ​ហើយ​ កាន់​ពី​ហ្នឹង​ទៅ​ ទៅ​ដល់​ចរចា​ជាមួយ​ កឹ​ម​ សុខា​ ខ្លួនឯង​ ព្រោះ​ផា​ន​ ហ្នឹង​ទៅ​យក​មក​។​ ជជែក​គ្នា​ម៉ោង​៣​ ប៉ុន្តែ​ថា​ ធ្វើ​ម៉េច​ម៉ោង​៥​ភ្លឺ​យ៉ាង​យូរ​ ត្រូវ​យក​មនុស្ស​ហ្នឹង​មោ​ ឲ្យ​ដល់​ភ្នំពេញ​ ប្រកបដោយ​សុវត្ថិភាព​ ហើយ​ទម្រាំ​ជជែក​គ្នា​ហើយ​ ម៉ោង​៦​ហើយ​ បាន​ចែកផ្លូវ​គ្នា​ធ្វើការ​។​ បើ​កម្លាំង​យើង​ដាក់​ នៅផ្ទះ​អត់​បាន​ទេ​ ពីព្រោះ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​វា​អត់​មានច្បាប់​ តែ​យើង​ដាក់​ខុសច្បាប់​។​ អ៊ីចឹង​មាន​តែ​គូស​រង្វង់​ផ្ទះ​ កឹ​ម​ សុខា​ នៅ​ហ្នឹង​អ៊ីចឹង​ទៅ​ អា​រង្វង់​ផ្លូវ​ខាងជើង​ ខាងត្បូង​ ខាងលិច​ ខាងកើត​ ហ្នឹង​ប៉ុន្មានៗ​ អ៊ីចឹង​ទៅ​ ហើយ​យើង​ការពារ​ហ្នឹង»​។​

​សម្ដេច​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​ លោក​កឹ​ម​សុខា​ បាន​ស្នើការ​ពារ​លោក​នៅ​ពេល​លោក​ត្រូវ​បាន​ឃុំខ្លួន​ក្នុងផ្ទះ​។​
​សម្ដេច​ ស​ ខេ​ង​ ៖«​មានអី​ គាត់​អត់​ចោទ​យើង​កើត​ទេ​ ពីព្រោះ​អី​ គាត់​អ្នក​សុំ​កម្លាំង​ការពារ​ ព្រោះ​ច្បាប់​យើង​អ៊ីចឹង​ ច្បាប់​យើង​អត់​មាន​ឲ្យ​ឃុំខ្លួន​នៅផ្ទះ​ផង​។​ ប៉ុន្តែ​សម្រាប់​លោក​ កឹ​ម​ សុខា​ នេះ​គឺ​ទេ​ ខ្ញុំ​និយាយ​ទៅ​វា​នេះ​ ប៉ុន្តែ​ថា​ យើង​ត្រូវ​តែ​ដំណើរការ​តាម​នីតិវិធី​ឲ្យ​ចប់​ ពីព្រោះ​បើកាលណា​ យើង​មិន​ធ្វើ​តាម​នីតិវិធី​តាម​តុលាការ​ទេ​ រដ្ឋាភិបាល​ជា​អ្នក​ខុស​ ជា​អ្នក​ខុស​ ការ​ចោទប្រកាន់​គេ​មិន​ត្រឹមត្រូវ​។​ នេះ​ហើយ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ដឹង​ទាំងអស់​គ្នា​ថា​អ៊ីចឹង​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ វា​ត្រូវ​មា​នទី​បញ្ចប់​បញ្ហា​»​។​

​គេ​សង្កេត​ឃើញ​ថា​ ការ​ថ្លែង​របស់​សម្ដេច​ ស​ ខេ​ង​ បែប​នេះ​ ហាក់​ស្រប​នឹង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ថា​ ការ​ដោះ​លែង​បណ្ដោះអាសន្ន​ដោយ​ភ្ជាប់​ជាមួយ​លក្ខ​ខ័​ណ្ឌ​របស់​តុលាការ​ ចំពោះ​លោក​ កឹ​ម​ សុខា​ ដែល​ហាម​ជា​ច្រើន​ មិន​អោយ​អតីត​មេ​បក្ស​ប្រឆាំង​មាន​សេរីភាព​ឡើង​វិញ​ឡើយ​។​

​បើ​ទោះបីជា​បែប​ណា​ក្ដី​ ម​ជ្ឈ​ដ្នា​ន​អ្នកវិភាគ​ និង​មន្ត្រី​អតីត​គណបក្សប្រឆាំង​ថា​ ការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​បែប​នេះ​ ដោយសារ​តែ​ការ​គាបសង្កត់​ពី​អន្តរជាតិ​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ អ្នកវិភាគ​នយោបាយ​ បាន​ពន្យល់​ថា​អ្វី​ដែល​សម្ដេច​ស​ខេ​ង​ ក្នុង​ឋានៈ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ហាញ​ជំហរ​ដូចនេះ​ គឺជា​យុទ្ធសាស្ត្រ​មួយ​ក៏​បាន​ដែរ​ ប៉ុន្តែ​លោក​ គិត​ថា​ លុះត្រា​សហគមន៍​អន្តរជាតិ​មាន​វិធានការ​ជាក់ស្ដែង​ជា​មុន​សិន​ទើប​អាច​មានការ​ចរចា​កើតឡើង​។​

​យ៉ាងណាមិញ​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ប្រាប់​វិទ្យុ​ស​ស្ត្រី​ថា​ ការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ គឺ​ដោយសារ​មនុស្សធម៌​ មិនមែន​ដោយសារ​ការ​គាបសង្កត់​ពី​អន្តរជាតិ​នោះ​ទេ​។​ លោក​បាន​ច្រាន​ចោលការ​គាបសង្កត់​មក​លើ​កម្ពុជា​កម្ពុជា​ លើ​មធ្យោបាយ​ណាមួយ​ ដែល​លោក​ថា​ កម្ពុជា​ ជា​រដ្ឋ​ឯករាជ្យ​ និង​អធិបតេយ្យ​មិន​អាច​ទ​ទួ​ក​ការ​ជ្រៀតជ្រែក​ពី​បរទេស​បាន​ឡើយ​។​ តែ​លោក​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ទ្វារ​ចរចា​នៅ​បើកចំហ​នៅឡើយ​។


​កាលពី​ថ្ងៃ​ទី​១៣​កញ្ញា​ សមាជិក​សភា​សហភាព​អឺរ៉ុប​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ ដោយ​តម្រូវ​អោយ​កម្ពុជា​ ទម្លាក់​ចោល​ទាំងស្រុង​ បទ​ចោទ​ទៅ​លើ​លោក​ កឹ​ម​ សុខា​ និង​ លោក​ សម​ រ​ស្ស៊ី​ ហើយ​ការ​ចរចា​ជាមួយ​ មេដឹកនាំ​ទាំង​ពីរ​នេះ​ ដោយ​ដាក់​ឱសានវាទ​រយៈពេល​៣​ ខែ​ បើ​ពុំនោះ​ទេ​សហភាព​អឺរ៉ុប​នឹង​ ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ដែល​នាំ​ទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​ ក្នុង​តម្លៃ​ពន្ធ​ក្នុង​មួយ​ឆ្នាំៗ​ជិត​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕​

Share

Image
Image
Image