en     km
en     km

សិស្សវិទ្យាល័យបារាយណ៍ចូលរួមស្វែងយល់ពីបញ្ហាការងារស្រ្តីប្រកបរបរកំសាន្តសប្បាយ

Share

កំពង់ធំ៖​ កាលពីពេលថ្មីនេះ សិស្សានុសិស្សជាយុវជននៃវិទ្យាល័យបារាយណ៍ចំនួន ៣២ នាក់ ក្នុងនោះមានស្រី ១៧នាក់ បានចូលរួមរៀបចំកម្មវិធីពិភាក្សា ស្តីពី បញ្ហាស្រ្តី និង ការងាររបស់ស្រ្តីប្រកបរបរកំសាន្តសប្បាយ។

សិស្សនិងគ្រូវិទ្យាល័យបារាយណ៍កំពុងពិភាក្សាលើបញ្ហាការងារស្រ្តីក្នុងវិស័យកំសាន្តសប្បាយ។

អ្នកគ្រូ ប៉ាន់ គឹមហេង ជាអតីតសិស្សវិទ្យាល័យបារាយណ៍និងជាវាគ្មិនក្នុងកម្មវិធីលើកឡើងថា ស្រ្តីមួយចំនួនមិនត្រឹមតែដើរតួជាស្រ្តីមេផ្ទះនោះទេ ស្រ្តីខ្លះជាមេគ្រួសារចេញរកការងារដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកគ្រូបន្ថែមថា មានស្រ្តីខ្លះក៏សម្រេចចិត្តប្រកបរបរកំសាន្តសប្បាយដូចជា នារីខារ៉ាអូខេ នារីឡង់សេស្រាបៀរ​ ជាដើម ដែលរបបនេះត្រូវមហាជនក្នុងសង្គមហាក់រើសអើង។

អ្នកចូលរួមកម្មវិធីថតរូបជុំគ្នាពេលចប់។

ដោយឡែកយុវជនជាសិស្សដែលបានចូលរួមលើកជាយោបល់ក្នុងកម្មវិធីនោះថា ក្នុងនាមជាយុវជនមិនត្រូវស្អប់ខ្ពើម រើសអើង ស្រ្តីប្រកបរបរកំសាន្តសប្បាយនោះឡើយ ព្រោះការងាររបស់នារីទាំងនោះជារបរសុច្ចរិតត្រឹមត្រូវ។ ក្រៅពីការលើកឡើងកុំឱ្យមានការរើសអើង យុវជនក៏កោតសរសើរចំពោះភាពក្លាហានហ៊ានរបស់ស្រ្តីប្រកបរបរកំសាន្តសប្បាយ ដែលពេលខ្លះពួកគេសម្រេចចិត្តកាត់កេរ្តិ៍កាត់ខ្មាសដើម្បីប្រាក់កម្រៃចិញ្ចឹមគ្រួសារ៕

អត្ថបទខ្លីសរសេរដោយ  គង់ចំណាប់ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image