loader

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយនៅថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩នេះឱ្យប្រកាសថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ ២០២០ខាងមុខនេះ កើនដល់ ១៩០ដុល្លារ។ ការកំណត់នេះបានកើនឡើងចំនួន ៣ដុល្លារលើសឆ្នាំ២០១៩ ដែលមាន ១៨៧ដុល្លារ។

ការ​ប្រកាសរបស់ក្រសួងការងារ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការប្រឹក្សាការងារ ដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល។

ក្នុងនោះសន្លឹកឆ្នោតភាគច្រើនបានបោះឆ្នោតជ្រើសរើសយកតួលេខ ១៨៧ដុល្លារ ហើយបន្ទាប់មក សម្តេច ហ៊ុន សែន បានផ្តល់បន្ថែម ៣ដុល្លារទៀតជូនកម្មករនិយោជិត ដែលធ្វើឱ្យប្រាក់ឈ្នួលពួកគេកើនឡើង ១៩០ដុល្លារ នៅឆ្នាំ២០២០ ខាងមុខនេះ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារនេះ នឹងចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក។

កម្ពុជាបានសម្រេចតំឡើងប្រាក់ឈ្នួលកម្មករនយោជិតដល់ ១៩០ ដុល្លារ សម្រាប់ឆ្នាំ ២០២០​ខាងមុខ ចំពេលដែលសហភាពអឺរ៉ុបកំពុងប្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធ។

កម្ពុជាជាប្រទេសដែលទទួលបាននូវផលប្រយោជន៍ពីប្រព័ន្ធការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធពីសហភាពអឺរ៉ុប។ តែថ្មីៗនេះ សហភាពអឺរ៉ុបបានប្រមាន ពីការដកយកទៅវិញ លើពន្ធអនុគ្រោះនេះ បន្ទាប់ពីតុលាការសម្រេចចាប់ឃាត់ខ្លួនលោក កឹម សុខា និង រំលាយគណបក្សប្រឆាំងធំមួយនៅកម្ពុជា។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករបានប្រាប់អ្នកសារព័ត៌មានមួយថា បើទោះបីជាការតំឡើងប្រាក់ឈ្នួលកម្មករនេះនៅមានកម្រិតតិចជាងអ្វីដែលសហជីពចង់បាន តែការព្រួយបារម្ភអំពីការដកប្រព័ន្ធពន្ធអនុគ្រោះទៅវិញទេដែលជាបញ្ហានៅថ្ងៃអនាគត។

លោក​បន្តថា៖ «នៅពេលដែលប្រាក់ខែបុគ្គលិកកម្មករកម្មការនីយើងខ្ពស់ជាងប្រទេសជិតខាងក្នុងតំបន់ នោះវាជាហានិភ័យទៅវិញទេប្រសិនបើកម្ពុជាបាត់បង់ពន្ធអនុគ្រោះនៅថ្ងៃខាងមុខ»។

សូមបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាអ្នកនាំចូលនៅផលិតផលវាយនភណ្ឌពីកម្ពុជាធំជាងគេ។ ថ្មីៗនេះ សហភាពអឺរ៉ុប បានសម្រេចដាក់ដាក់អោយដំណើរការការដកប្រព័ន្ធពន្ធអនុគ្រោះពន្ធEBA ដែលជា​ផ្នែកមួយ ពាក់ព័ន្ធខ្លាំងនឹងវិស័យវាយនភណ្ឌនៅកម្ពុជា។

អ្នកជំនាញការងារនិងសេដ្ឋកិច្ច ព្រមានថា បើកម្ពុជាបាត់ប្រព័ន្ធអនុគ្រោះពន្ធEBA គឺផលប៉ះពាល់ដំបូង គឺក​ម្ពុជា និងអ្នកបានផលប្រយោជន៍ពីវិស័យ ប្រមាណជាងមួយលាននាក់។ សហភាពអឺ​រ៉ុប ដែលកំពុង ដំណើរការដកប្រព័ន្ធ EBA នេះ ដោយសារ សហគមន៍អន្តរជាតិ ជាទីផ្សារធំទីមួយសម្រាប់កម្ពុជានៅអឺរ៉ុប ខកចិត្ត ការដែល តុលាការកម្ពុជា រំលាយគណបក្សសង្រ្គោះជាតិ ដោយអន្តរជាតិដ៏ធំនេះ ចាត់ទុកប្រជា​ធិប​តេយ្យនៅកម្ពុជាកំពុងជួបគ្រោះថ្នាក់៕  

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

លោក សម រង្ស៊ីប្រាប់សភា IPUថា លោកមានបំណងមកកម្ពុជាដោយឆ្លងកាត់ប្រទេសថៃ

ភ្នំពេញ៖ លោក សម រង្ស៊ី មានប្រសាសន៍ក្នុងសន្និស[...]

វៀតណាមផ្ដល់ជំនួយជាង៥២ម៉ឺនដុល្លារឱ្យកម្ពុជា ដើម្បីជួយរុករកអដ្ឋីធាតុកងទ័ពវៀតណាមស្លាប់​នៅកម្ពុជា

រដ្ឋាភិបាលនៃប្រទេសវៀតណាម បានផ្ដល់ប្រាក់ជំនួយ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត