en     km
en     km

មេដឹកនាំកម្ពុជា-វៀតណាមព្រមព្រៀងជំរុញការបោះបង្គោលព្រំដែនឱ្យចប់សព្វគ្រប់ឆាប់ៗនេះ

Share

នាយករដ្ឋមន្ត្រីវៀតណាមNguyen Xuan Phuc និងសមភាគីកម្ពុជាសម្ដេចហ៊ុនសែនកាលពីថ្ងៃម្សិលមិញ(ថ្ងៃទី១១មករា)បានព្រមព្រៀងគ្នា លើចំណុចជាច្រើន ទាក់ទងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ដែលក្នុងនោះ ភាគីទាំង២ជំរុញការបោះបង្គោលព្រំដែនគោកឱ្យបានចប់ជាសា្ថពរនៅពេលឆាប់ៗនេះ។

កិច្ចព្រមព្រៀងនេះ ធ្វើនៅរាជធានីភ្នំពេញនៃកិច្ចប្រជុំ ដាច់ដោយឡែកពីកិច្ចប្រជុំប្រទេស ដងទន្លេមេគង្គដែលបានបិទបញ្ចប់ការពីថ្ងៃម្សិលមិញ។ តាមរយៈកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង២ ក៏បាន បង្ហាញ ការពង្រឹងចំណងទាក់ទងទ្វេភាគី កាន់តែស៊ីជម្រៅថែមទៀត។នេះ បើតាមសារព័ត៌មាន online VGP News របស់ វៀតណាម ចុះផ្សាយកាលពីថ្ងៃម្សិលមិញ។

កម្ពុជា និងវៀតណាមមានព្រំដែនគោករួមគ្នា ១២៧០គីឡូម៉ែត្រ។ ក្នុងនោះ គេត្រូវបោះបង្គោលមេចំនួន ៣៧០បង្គោល។ តាមគណៈកម្មាធិការកិច្ចការព្រំដែន កម្ពុជា ដែលដឹកនាំដោយ លោកវ៉ាគឹមហុង ការបង្គោលព្រំដែន នៅសល់តែជាង១០ភាគរយទៀតប៉ុណ្ណោះ។

លោកស្រីកុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានផ្ដល់បទសម្ភាសជាមួយវិទ្យុស្ត្រីថា ការបោះបង្គោលព្រំដែន កំពុងដំណើរការ ដោយនៅសល់តែ១៦ភាគរយប៉ុណ្ណោះនឹងបោះរួចហើយ។

លោកស្រី បញ្ជាក់ដូចនេះថា៖

បង្គោលព្រំដែនដែល កំពុងបោះសព្វថ្ងៃនេះ គឺការចំណាយលើការចាក់ពុម្ភបង្គោល ដោយប្រទេសវៀតណាម។ តែករណីព្រំដែនកម្ពុជា -វៀតណាម គឺយ៉ាងតិចណាស់ តំណាងរាស្ត្របក្សប្រឆាំង២នាក់ ត្រូវបានចាប់យកផ្តន្ទាទោស ករណីចោទពួកគេ បានបង្ហោះផែនទីក្លែងក្លាយ និងញុះញុង ឱ្យមានអំពើហិង្សាជាតិសាសន៍។

រដ្ឋាភិបាលបក្សកាន់អំណាចនៅកម្ពុជា តែងតែសង្ឃឹមថាក្រោយពីបង្គោលទាំងអស់នេះ ត្រូវបានបោះហើយ នឹងក្លាយជាស៊ីម៉ងដ៏រឹងមាំមួយ ជួយធ្វើឱ្យច្បាស់លាស់ខ្សែបន្ទាន់ព្រំដែនកម្ពុជា -វៀតណាម ដែលបន្សល់ទុក ដោយ អាណានិគមបារាំង។

លោក វ៉ាគឹម ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ធ្លាប់បានប្រាប់វិទ្យុស្ត្រីថា ក្រោយពីបោះបង្គោលចប់សព្វគ្រប់ហើយ គឺសមិទ្ធផលនេះ ត្រូវសុំការឱ្យសច្ចាប័នពីសមាជិកនៃប្រទេសទាំងពីរដែលលោកថានឹងធ្វើឱ្យព្រំដែននេះក្លាយជាព្រំដែនមិត្តភាពរវាងប្រទេសទាំង២៕

 

 

 

Share

Image
Image
Image