ព័ត៌មានថ្មីៗច្រើនទៀត
ដំណឹងក្នុងប្រទេស

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនរកប្រាក់ចំណេញ និង ប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ ដើម្បីអោយមានការពណ៌នាជាវិជ្ជមានអំពីស្ថានភាពស្ត្រីនៅកម្ពុជា។   ដោយបានទទួលថវិកាមួយផ្នែកពីម្ចាស់ជំនួយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នឹងបើកវគ្គសិក្សាលើមុខជំនាញ​សារព័ត៌​មាន​​​វិទ្យុ (Radio Journalism Skill) រយៈពេលបីខែ ដែលផ្តោតជាសំខាន់លើទ្រឹស្តី និង ការអនុវត្តផ្ទាល់ នៅវិទ្យុស្រ្តីអេហ្វអឹម ១០២ និង តាមមុខវិជ្ជាដូចខាងក្រោមៈ គោលការណ៍សារព័ត៌មានឯករាជ្យ សារព័ត៌មានដែលផ្តោតលើបញ្ហាយេនឌ័រ ព័ត៌មាន បទយកការណ៍ កម្រងជីវិតបុគ្គល បទសម្ភាសន៍ បទសម្ភាសន៍ខ្លី (មតិប្រជាពលរដ្ឋ) ការថត កាត់ត និង ដំឡើងសំឡេង

ដំណឹងអន្តរជាតិ

តើ​អ្នក​ចង់​ទៅ រស់​​នៅ​ភព​ព្រះ​អង្គារ​​ទេ?  អង្គ​ការ ​ហូឡង់ The Mars One organization ​បានអំពាវ​នាវ​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ដ​ចំនួន​បួន​នាក់​ទៅរ​ស់​នៅ ​ភព​ព្រះ​អង្គារ​កាល​ពី​ពេល​ថ្មី ៗ​នេះ  ។  នេះ​ជា​ដំណើរ​ដែល​មានតែ​ទៅ​ នឹង​មិន​ត្រលប់​មក​ភព​ផែន​ដី​ជា​រៀង​រហូត​  ។

តារាង​បញ្ជី​ឈ្មោះ​កីឡាករ​បាល់​ទាត់​​កំពូល​ទាំង ១០ ប្រចាំ ឆ្នាំ ២០១២ ដែល​​ត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ វុិបសៃថ៍ឈ្មោះ poptens.com

បច្ចេកវិទ្យា

ស្រប​ពេល​ដែល​ ការ​ប្រើប្រាស់ Facebook កាន់​តែ​មាន​ការ​កើន​ឡើង​នោះ ក៏​មាន​ក្រុម​អ្នក​​បោក​បញ្ឋោត​​​តាម​រូបភាព​​ផ្សេងៗ​​ឆ្លៀត​ឱកាស​​ទាញ​យក​ផល​ប្រយោជន៍​ ដែល​​រួម​​មាន​​ការ​​ប្រមូល ការ​​ចុច Like ឬ Share ឲ្យបានច្រើន

បរិស្ថាន

ស្ត្រីមានផ្ទៃពោះ​រស់នៅ​នៅក្នុង​តំបន់​ដែល​មាន​បរិយាកាស​ពុល​ខ្លាំង​នឹង​បណ្តាល​ឲ្យ​ទារក​កើត​មក មាន​ទម្ងន់​ស្រាល។

ជីវិត និង កម្សាន្ត

ពេល​វេលា​មក​រដូវ​​របស់​ស្រ្តី គឺមាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​ជំងឺ​មហារីក​សុដន់។ ​ស្រ្តី​មាន​រដូវ​លើក​ដំបូង​មុន​អាយុ​១៣​ឆ្នាំ​ អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ខ្ពស់​ជាង​២ដងបើប្រៀបធៀបទៅនឹងស្រ្តី​ដែល​មាន​រដូវ​ក្រោយ​អាយុ​១៣​ឆ្នាំ ឬ​លើស​ពី​នេះ ។ ចំណែក​អាយុ​​អស់​រដូវ​របស់ស្ត្រីក៏​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក​សុដន់​ដូច​គ្នា​​​​ដែរ គឺ​ស្រ្តី​ដែល​ក្រ​អស់​រដូវ​នៅ​ក្រោយ​អាយុ​ ៥៥ឆ្នាំ មានការ​ប្រឈម​ខ្ពស់​ជាង​២ដង​បើប្រៀធៀបស្រ្តី​ដែល​អស់​រដូវ​មុន​អាយុ​៤៥ឆ្នាំ ។