en     km
en     km

កំពង់ធំ៖ គ្រូបង្រៀនឃុំឈូកខ្សាច់បើកយុទ្ធនាការប្រមូលកុមារតូចៗចូលរៀន

Share

កំពង់ធំ៖ កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៩កន្លងទៅនេះ គ្រូបង្រៀននៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ  បានបើកយុទ្ធនាការដើរប្រមូលសិស្សានុសិស្សជាកុមារតូចៗនៅទូទាំងឃុំ ចូលសិក្សាវិញ និងទទួលចុះឈ្មោះសិស្សថ្មីផងដែរ។ យុទ្ធនាការនេះធ្វើឡើងក្នុងបរិវេណសាលាបឋមសិក្សាឈូកខ្សាច់ ដែលផ្តួចផ្តើមដោយអ្នកគ្រូ ណិប លក្ខណា ប្រធានកម្រងក្តោបក្ដាប់សាលាបឋមសិក្សាក្នុងឃុំឈូកខ្សាច់ទាំងមូល។

លោកគ្រូ អ្នកគ្រូ និងសមាជិកឃុំបើកយុទ្ធនាការប្រមូលកុមារតូចចូលរៀន។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ។

អ្នកគ្រូ ណិប លក្ខណា​ ឱ្យដឹងថា យុទ្ធនាការប្រមូលសិស្សចូលរៀនវិញនេះ បំណងដើម្បីជាភាពងាយស្រួលគ្រប់គ្រងទិន្នន័យចំនួនសិស្សបានច្បាស់លាស់ និងងាយស្រួលបញ្ជូលទិន្ន ន័យទៅក្នុងរបាយការណ៍ប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ។ មួយវិញទៀត ការប្រមូលកុមារ ឱ្យចូលរៀនវិញនេះ ក៏ដើម្បីជំរុញឱ្យកុមារទទួលបានឱកាសសិក្សាកាន់តែច្រើនកាត់បន្ថយអត្រានៃការបោះបង់ការសិក្សារបស់សិស្សផងដែរ។

អ្នកគ្រូ ណិប លក្ខណា ​សង្ឃឹមថា មាតាបិតារបស់កុមារជាសិស្សានុសិស្សនឹងសហការបញ្ជូនកូនមករៀនទាំងអស់គ្នា ដើម្បីទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ នៅឃុំឈូក ខ្សាច់នេះ៕

ខាងក្រោមនេះជារូបភាពយុទ្ធនាការប្រមូលសិស្សចូលរៀន៖

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image