loader

កំពង់ធំ៖ពលរដ្ឋរៃអង្គាសថវិកាគ្នាជួសជុលផ្លូវខូចដោយខ្លួនឯង

កំពង់ធំ៖កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្នុងភូមិមួយចំនួនស្ថិតក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរៃអង្គាសប្រមូលថវិកាគ្នាតាមលទ្ធភាព ចាក់ដីជួសជុលផ្លូវមួយខ្សែដើម្បីសម្រួលដល់ការធ្វើដំណើរ និងសោភ័ណភាពល្អក្នុងសហគមន៍។

ផ្លូវក្នុងភូមិបឹងខាងជើងកំពុងជួសជុល។ រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ

ការប្រមូលថវិកាជួសជុលផ្លូវដោយប្រជាពលរដ្ឋនេះ បន្ទាប់ពីផ្លូវមួយខ្សែស្ថិតក្នុងភូមិបឹង ឃុំបឹង ស្រុក បារាយណ៍ ខេត្តកំពង់ធំ បានខូចខាត មានភក់ជ្រាំពិបាកធ្វើដំណើរ។

ផ្លូវមួយខ្សែនេះមានប្រវែងជាង ១០០ម៉ែត្រ ចាក់ដីគ្រួសក្រហមចំនួន ២០ឡាន ចំណាយថវិកាអស់ ១លាន ៤០ម៉ឺនរៀល។

ការជួសជុលផ្លុវនេះនៅជំពាក់ប្រាក់ម្ចាស់ឡានដី ជាង២០ម៉ឺនរៀល។ រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ

លោក ជា រីន មេភូមិបឹងខាងជើងរីករាយដែលប្រជាជនចេះសាមគ្គីគ្នាប្រមូលថវិកាជួសជុលផ្លូវសម្រាប់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងបានរួមគ្នាចុះកាយដីលើផ្លូវដោយខ្លួនឯង។ យ៉ាងណាលោកមេភូមិបឹងខាងជើង សូមអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមជាថវិកា ព្រោះការជួសជុលផ្លូវមួយខ្សែនេះ ខាងភូមិនៅជំពាក់ថ្លៃដីចំនួនជាង ២០ម៉ឺនរៀលទៀត៕

សកម្មភាពចុះកាយដីដោយខ្លួនឯងរបស់ប្រជាជនក្នុងភូមិបឹងខាងជើង។ រូបភាព ថាន់ ស្រីណាង

អត្ថបទខ្លីសរសេរដោយ ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស្រុកមោងឫស្សី៖ សិស្សជាប់បាក់ ឌុបសម្រុកមកដាក់ពាក្យប្រឡងគ្រូច្រើន

បាត់ដំបង៖ យោងតាមមន្រ្តីឃុំតាលាស់ ស្រុកមោងឫស្ស[...]

យុវជន ហុក ដេប៉ូ៖ ការងារអភិវឌ្ឍន៍សហគមន៍ត្រូវការការចូលរួមពីយុវជន

កំពង់ធំ៖ កាន់រនាស់ក្នុងដៃកាយស្រូវហាសមុខផ្ទះយុ[...]

បាត់ដំបង៖ កសិករឆ្លាតវៃធ្វើកសិកម្មចម្រុះសម្របខ្លួនតាមអាកាសធាតុប្រែប្រួល

បាត់ដំបង៖ កសិករមួយចំនួនក្នុងស្រុកមោងឫស្សី ខេត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត