loader

នគរបាលជាតិកម្ពុជាជំរុញឱ្យនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចដើម្បីប្រមូលថវិកាចូលជាតិ​​​

ភ្នំពេញ៖ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជំរុញឱ្យនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចខិតខំបង្រា្កបបទល្មើសខុសច្បាប់ ដើម្បីចូលរួមចំណែកក្នុងការប្រមូលថវិកាចូលជាតិ តាមរយៈការកាត់បន្ថយបទល្មើសសេដ្ឋកិច្ចឱ្យមានកម្រិតទាប។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហោះផ្សាយនាព្រឹកថ្ងៃទី១១ មករា ឆ្នំា២០១៨នេះ។

លោក ជួន សារ៉េត រាយការណ៍!

ថ្លែងក្នុងពិធីបិទវគ្គបំប៉នច្បាប់ ដល់នាយនគរបាលជាតិជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច កាលពីរសៀលថ្ងៃទី ១០ ខែមករា ឆ្នំា២០១៨ លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកទ្បើងថា បើនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចអនុវត្តន៍ច្បាប់បានល្អនោះ នឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកម្មវិធីអនុវត្តន៍កំណែទម្រង់ហិរញ្ញាវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។​

តាមសំណេរខ្លឹមសារដើមអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ សង្កត់ធ្ង់ថា ប្រសិនបើកម្លំាងនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចនេះពីលើដល់ក្រោមចាប់តំាងពីនាយកដ្ឋាន រហូតដល់ការិយាល័យថ្នាក់ក្រោមរាជធានីខេត្ត មានសមត្ថភាពរឹងមំា និងបំពេញភារ កិច្ចបានយ៉ាងសកម្មនោះ វានឹងធ្វើឱ្យបទល្មើសថយចុះ ដែលជួយកំណើននៃចំណូលពន្ធដារ គយ នឹងកើនទ្បើង។

តាមប្រភពដដែល អគ្គស្នងការរងនគរបាលជាតិ រូបនេះបានណែនំាឱ្យមន្រ្តីនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច ត្រូវប្រកាន់នូវក្រមសីលធម៌ល្អ ហើយការអនុវត្តច្បាប់នេះទៀតសោត គឺត្រូវធ្វើឱ្យមានតម្លាភាព ប្រសិទ្ធភាព​ ដើម្បីជៀសវាងការរិះគន់ពីប្រជាពលរដ្ឋ។

ជុំវិញរឿងនេះប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា​លោក សន ជ័យ គំាទ្រ ការលើកទ្បើងនេះ។

លោកយល់ឃើញថាបទល្មើសសេដ្ឋកិច្ច ជាប្រភេទបទល្មើសមួយជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ការណ៍នេះលោកសន ជ័យ អះអាងថាប្រសិនបទល្មើសេដ្ឋកិច្ចត្រូវបានកាត់បន្ថយអំពើពុករលួយក៏បានកាត់បន្ថយផងដែរ។

លោកសន ជ័យ«បើកាលណានំាគ្នាប្រឹងប្រែងលុបបំបាត់បទល្មើសហ្នឹងក៏វាអាចមានប្រយោជន៏ទៅដល់ចំណូលជាតិដែរអញ្ចឹងខ្ញុំថាវាក៏ជាផ្នែកមួយនៃការប្រយុទ្ធប្រឆំាងនឹងបទល្មើសដែលនំាឱ្យខាតប្រយោជន៍ជាតិដែរ កាលណាចូលរួមក្នុងការទប់ស្កាត់ ឬកាត់បន្ថយបទល្មើសសេដ្ឋកិច្ចវាមិនមែនតែជារឿងរបស់ប៉ូលីសសេដ្ឋកិច្ចនោះទេ វាជារឿងមួយដែលត្រូវសហការគ្នាជាប្រព័ន្ធជាពិសេសតាមវិស័យផ្សេងៗទៀត»

បើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ទាក់ទងនឹងបទល្មើសសេដ្ឋកិច្ចនេះដែរ ប្រធាននាយកដ្ឋាននគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច លោក ចាន់វ៉ាន់ធឿន  បានទទួលស្គាល់ ការផ្ដល់អនុសាសន៍របស់ លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ។ លោក ពន្យល់ថា តាម រយៈការបំប៉នច្បាប់ដល់មន្រ្តីនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចនេះ នឹងធ្វើឱ្យការអនុវត្តច្បាប់លើការងារ បង្រា្កបបទល្មើសសេដ្ឋកិច្ច កាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រមូលចំណូលពន្ធ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

កម្មករ​រោងចក្រ​ ហ្វឺ​ស​ ហ្គា​ វ័​ន្ដ​ ទុក​ពេល​ឲ្យ​ថៅកែ​ ៧​ថ្ងៃ​ទៀត​ ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​

កម្ម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ ហ[...]

ជប៉ុន​ ត្រៀម​បើក​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចាស់​ នៅ​កម្ពុ​ជានា​ខែមេសា​ ខាង​មុខ​

វិទ្យាស្ថាន​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចា[...]

មនុស្សវ័យចាស់ដែលអាយុពី៦០ឆ្នាំឡើងមានជាង១លានាក់ស្ថិតក្រោមការគាំពារពីសង្គម

ភ្នំពេញ៖ លោក វង សូត រដ្ឋមន្រ្ដីក្រសួងសង្គមកិច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត