loader

ប្រធានគ.ជ.ប៖ បក្សប្រឆាំងត្រូវទទួលស្គាល់ការពិត ទុកឱកាសឲ្យបក្សឈ្នះឆ្នោតដឹកនាំប្រទេស

ក្រុងភ្នំពេញ៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយថា ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ អ្នកធ្វើនយោបាយត្រូវមានអធ្យាស្រ័យនយោបាយ ឲ្យគ្នាទៅវិញទៅមក ដោយបក្សប្រឆាំងត្រូវចេះទទួលស្គាល់ការពិត ផ្តល់ឱកាសដល់បក្សដែលឈ្នះឆ្នោតដឹកនាំប្រទេស។​

បើតាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលចេញផ្សាយកាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ​២០១៨ ការលើកឡើងរបស់ប្រធានគ.ជ.ប រូបនេះធ្វើឡើងនៅក្នុងពិធីបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគ.ជ.ប និង ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និតីកាលទី ៦ នៅចំពោះមុខសិស្សនិស្សិតប្រមាណ ១៧០០ នៅវិមានចម្រើនសេរីមង្គល ខេត្តបាត់ដំបង។

លោក បានបញ្ជាក់ថា ក្នុងប្រទេសប្រជាធិបតេយ្យ គណបក្សដែលទទួលបានសំឡេង ភាគតិចនៅក្នុងរដ្ឋសភា មានតួនាទីជាអ្នករិះគន់រដ្ឋាភិបាល ដែលមានសំឡេងភាគច្រើន។ លោកបានបន្ថែមថា ការរិះគន់នោះត្រូវរិះគន់ក្នុងន័យស្ថាបនា មិនមែនជាការបន្ទោសបង្អាប់។

លោក ស៊ិក ប៊ុនហុក បញ្ជាក់បន្ថែមថា លទ្ធិប្រជាធិបតេយ្យ គឺជាទម្រង់គ្រប់គ្រងដោយរដ្ឋ គឺមានន័យថា អ្វីដែលរដ្ឋាភិបាលធ្វើត្រូវស្របទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ។ លក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យ គឺសិទ្ធិសេរីភាពបុគ្គល មានគណបក្សនយោបាយច្រើន មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានពហុនិយម និងអធ្យាស្រ័យគ្នាទៅវិញទៅមក មានការផ្ទេរអំណាចដោយសន្តិវិធី ។លោកថា រដ្ឋាភិបាលត្រូវអព្យាក្រឹតផ្នែកនយោបាយ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដោយមិនរើសអើង ការបែងចែកអំណាចមាន៣ ដាច់ពីគ្នាមានទំនាក់ទំនងល្អរវាងអ្នកដឹកនាំ និងម្ចាស់ឆ្នោត និងមាននីតិរដ្ឋ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ ២០១៨ ប្រធានគ.ជ.បរូបនេះ ក៏បានលើកឡើងស្រដៀងគ្នានេះអំពីការបោះឆ្នោត នាខែ កក្កដា ថា ប្រជាពលរដ្ឋ និង គ.ជ.ប គឺជាតួរអង្គយ៉ាងសំខាន់ក្នុងការបោះឆ្នោតស្វែងរកលទ្ធិប្រជាធិបតេយ្យ តែត្រូវបានអ្នកជំនាញការផ្នែកបោះឆ្នោត អះអាងថា ដៃគូប្រកួតប្រជែង និង បរិយាកាសបោះឆ្នោតទៅវិញទេ ទើបជារឿងសំខាន់ក្នុងសង្វៀនសន្លឹកឆ្នោតឆ្នាំ ២០១៨៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកប្រគល់ថ្មពីឋានព្រះច័ន្ទដល់សារមន្ទីជាតិកម្ពុជា

ក្រុងភ្នំពេញ៖ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្[...]

រដ្ឋាភិបាលចិនផ្តល់ជំនួយប្រមាណ ១០០ លានដុល្លារដល់វិស័យការពារជាតិ

រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងប្រមាណ ១០០ លា[...]

ប្រធាន​បណ្ដាញ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​ ទាមទារ​ឲ្យ​ម្ចាស់ផ្ទះ​គោរព​សិទ្ធិ​ កម្មករ​ បម្រើ​តាម​ផ្ទះ​

ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ គឺជា​ទិវា​ព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត