loader

ស្ទង់មតិ៖ពលរដ្ឋកូរ៉េខាងត្បូងថាចិនជាឧបសគ្គធំបំផុតនៃការបង្រួបបង្រួមជាតិជាមួយកូរ៉េខាងជើង

ចិននិងកូរ៉េខាងជើងជាប្រទេសមានព្រំដែនរួមគ្នា។ ប្រទេសកុម្មុយនិស្តពីរនេះត្រូវបានគេចាត់ទុកថា ដូចជាបងប្អូននឹងគ្នា។ តែសម្រាប់ចិន គឺប្រៀបបាននឹងចៅហ្វាយរបស់កូរ៉េខាងជើង។ ចិនជាអ្នកជួយទប់ស្ថានការណ៍ទាំងសេដ្ឋកិច្ច នយោបាយ និងសន្តិសុខជាតិប្រទេសកូរ៉េខាងជើង។ ចិនចិញ្ចឹមរបបក្រុងព្យុងយ៉ាងអោយរស់ដោយលំបាកតាំងពីឆ្នាំ ១៩៥៣ បន្ទាប់ពីឧបទ្វីបនេះបញ្ចប់សង្រ្គាម។​ ទំនងដូចនេះ បានជាពលរដ្ឋកូរ៉េខាងត្បូងភាគច្រើននិយាយថាចិនជាឧបសគ្គធំជាងគេមិនចង់អោយកូរ៉េទាំងពីរមានការរំលាយព្រំដែនចូលគ្នាវិញ។

លោក សោម លាភ ជូនសេចក្ដីប្រែសម្រួល!

 

របាយការណ៍ស្ទង់មតិមួយរបស់វិទ្យាស្ថានដើម្បីសន្តិភាពនិងសិក្សាការបង្រួបង្រួមជាតិ នៃសាកលវិទ្យាជាតិក្រុងសេអ៊ូលបានបង្ហាញថា ប្រទេសចិន ត្រូវបានគិតថាជាអ្នក មិនចង់អោយ មានការបង្រួបបង្រួមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងដោយគិតជាភាគរយមានពីរវាង៨៨ភាគ​ ទៅ៩០ភាគរយនៃអ្នកផ្ដល់ចំលើយ។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ​South China Morning Post កាលពីថ្ងៃទី៤ តុលា។

របាយការណ៍នៃការស្ទង់មតិបានបញ្ជាក់ថា ៤៦ភាគរយ បាននិយាយច្បាស់ៗថា ចិនជាអ្នកបង្កឧបសគ្គធំបំផុតចំពោះសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលភាគរយនេះ ខ្ពស់ជាងនៅក្នុងការស្ទង់មតិកាលពីឆ្នាំ២០១៦ ដែលមាន១៧ភាគប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្រាប់ប្រទេសកូរ៉េខាងជើង វិញ គឺ៣៣ភាគរយដែលមិនចង់អោយមានការផ្សះផ្សាជាតិរវាងប្រទេសកូរ៉េទាំងពីរតែភាគរយនេះ ធ្លាក់ចុះពី ៦៤ភាគរយនៅក្នុងការស្ទង់មតិកាលពីឆ្នាំទៅមិញ។

របាយការណ៍ស្ទង់មតិដដែលនេះ បានបង្ហាញថា ៥៣ភាគរយ បាននិយាយហាក់ស្ទាក់ស្ទើរដែលថា អាមេរិក ជប៉ុន និងរុស្ស៊ីក៏មានភាពមិនច្បាស់លាស់ចំពោះការបង្រួបបង្រួមជាតិរវាងកូរ៉េទាំងនេះនេះដែរ។  

លទិ្ធផលនៃការស្ទង់មតិរបស់វិទ្យាស្ថានដើម្បីសន្តិភាពនិងសិក្សាការបង្រួបង្រួមជាតិបានធ្វើឡើង ទៅលើមនុស្ស ១២០០នាក់ ក្នុងនោះ ពួកគេមានអាយុ ១៩ទៅ ៧៤ឆ្នាំធ្វើឡើង រវាងថ្ងៃទី១២ កក្កដា និង ៣សីហា ឆ្នាំ២០១៨។

ប្រទេសកូរ៉េត្រូវបានពុះជ្រៀកជាពីរ នៅឆ្នាំ១៩៥៣ ក្រោមសន្ធិសញ្ញាផ្អាកសង្រ្គាម ដែលផ្ទុះឡើង នៅលើឧបទ្វីបកូរ៉េ នៅរវាងឆ្នាំ១៩៥០-១០៥៣ ដោយ បន្សល់ទុកការព្រាត់ប្រាស់មហាគ្រួសារកូរ៉េ មកដល់ពេលនេះ។

តែយ៉ាងនេះក្ដី នៅរយៈពេលចុងក្រោយនេះ ស្ថានភាពនៅលើឧបទ្វីបហាក់មានភាពធូរស្រាលជាខ្លាំង បន្ទាប់ពី មេដឹកនាំប្រទេសទាំងពីរលោកគីមជុងអ៊ុន និង លោកមូនចាវអ៊ីន បានជួបគ្នា ចំនួន៣លើកមកនេះ។ ស្ថានភាពធូរស្រាលទៀតនោះ ដោយសារកូរ៉េខាងជើង យល់ព្រមជាមួយអាមេរិកផ្អាកការបាញ់កាំជ្រួចផ្លោងឧបទ្វីបហើយ សន្យាអោយមានការជួបជុំគ្រួសារបងប្អូនកូរ៉េទាំងពីរទៀតផង។

ចិនត្រូវបានមើលឃើញថាបានចាប់យកកូរ៉េខាងជើងជាកូនអ៊ុករបស់ខ្លួន តាំងពី ប្រទេសនេះ ស្ថិតនៅក្រោមការដឹកនាំរបស់ជីតា លោកគីមជុងអ៊ុន គឺលោកគីមអ៊ីល ស៊ុងពោលគឺក្រោយពី ការបញ្ចប់បង្រ្គាមនៅឆ្នាំ១៩៥៣។ភាពស្និទ្ធស្នាល រវាងគណបក្សពលករកូរ៉េខាងជើង និងបក្សកុម្មុយនិស្តចិន បានក្លាយជាចំណងមិត្តភាពជាប្រវត្តិសាស្ត្រដែលមិនអាចខ្វះបានឡើយ៕ 

អត្ថបទ៖ លោក នួន បូរិន្ទ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិលោកស្រី Gabriela Cuevas Barron ប្រធានសហភាពអន្តរសភាIPUដ៏ល្បី

លោកស្រី Gabriela Cuevas Barron ជាប្រធានសហភាពអ[...]

ប្រជាជនវេណេហ្សូអេឡាចង់ឃើញអាមេរិកបញ្ចប់របបលោកម៉ាឌូរ៉ូ 

ប្រជាជនវេណេហ្សូអេឡ បានភៀសខ្លួនជារៀងរាល់ថ្ងៃចេ[...]

វិភាគ៖បើគ្មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងក៏គ្មានការចរចាដើម្បីសន្តិភាពលើឧបទ្វីបកូរ៉េដែរ(មានសំឡេង) 

ដំណើរឆ្ពោះទៅរកការកសាងសន្តិភាពរឹងមាំលើឧបទ្វីបក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត