en     km
en     km

WMCបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រី្តនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

Share

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃទី២៩ និងទី៣០ ខែកក្ដដាឆ្នាំ២០២០ នេះ បានបើកវគ្គបណ្តុះបណ្តាលខ្លី ស្តីពី ការលើកកម្ពស់ស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំ ដល់អ្នកសារព័ត៌មានវ័យក្មេងមកពីស្ថាប័នព័ត៌មានជាតិ និងអន្ដរជាតិ និងនិស្សិតសារព័ត៌មានផងដែរ។

លោកស្រី អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ថ្លែងបើកកម្មវិធីនិងមានចំណាប់អារម្មណ៍ចំពោះការចូលរួមរបស់អ្នកសារព័ត៌មានយុវក្មេងដែលបានចូលរួម។

វគ្គបណ្តុះបណ្តាលដែលរៀបចំនៅភោជនីយដ្ឋានទន្លេបាសាក់១ រាជធានីភ្នំពេញនេះ មានគោលបំណងជំរុញ និងលើកកម្ពស់ដល់អ្នកសារព័ត៌មានវ័យក្មេង បានស្វែងយល់ និងសិក្សារៀនសូត្រពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ពិសេសការរាយការណ៍ជុំវិញបញ្ហា កុមារ និងស្រ្ដីរងគ្រោះ។

សាស្រ្តាចារ្យសារព័ត៌មានលោក មឿន ឈានណារិទ្ធ កំពុងបង្រៀនសិក្ខាកាមពីការសរសេរព័ត៌មាន។

មួយវិញទៀត អ្នកចូលរួមអាចស្វែងយល់ពីការរាយការណ៍ព័ត៌មានដើម្បីរួមចំណែកលើកកម្ពស់ស្រ្ដី និងយុវជនក្នុងភាពជាអ្នកដឹកនាំ។ ជាងនេះទៅទៀត អ្នកចូលរួមបានដឹង អត្ថប្រយោជន៍នៃតួនាទីប្រព័ន្ធផ្សព្វផ្សាយដើម្បីរួមចំណែកលើកកម្ពស់តម្លាភាព គណនេយ្យភាព និងលុបបំបាត់អំពើពុករលួយផងដែរ។

សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានការពារខ្លួនពីការចម្លងជំងឺកុវីដ១៩ បានយ៉ាងល្អដោយការពាក់ម៉ាស់ជាប់ជាប្រចាំ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ស្រី្ត និងយុវជនក្នុងភាពជាអ្នកដឹកនាំនេះ រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ក្រោមការឧបត្ថម្ភពី USAID តាមរយៈអង្គ ការតម្លាភាពកម្ពុជា៕

Share

Image
Image
Image