loader

Rodrigo Duterte ថាUN បំផ្លើសអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្នោតសម្រេចឃ្លាំមើលការពិតជុំវិញបីឆ្នាំនៃសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនលោកឌីទ័រជុំវិញរបាយការណ៍របស់ខ្លួនថាមានករណីមនុស្ស២ម៉ឺននាក់ត្រូវបានប្រហារជីវិត។យ៉ាងណាមេដឹកនាំហ្វីលីពីន ឌូទ័រតឺប្រកែកដាច់អហង្ការ និង ចោទថា UN កំពុងនិយាយបំផ្លើសការពិត។
ទោះបែបនេះក្ដី អង្គការសហប្រជាជាតិត្រូវបានគេអង្កេតឃើញថា មានការអនុម័តរកដំណោះស្រាយលើករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៃរបបដឹកនាំរបស់លោកឌូទ័រតឺនេះ តិចតួចនៅឡើយ។
តបទៅនឹងវិធានការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកឌូទ័រតឺបានច្រានចោលទាំងស្រុង ដែលលោកថា តួលេខរកឃើញនូវជាការបំផ្លើសធ្ងន់ធ្ងរណាស់។ លោកថារដ្ឋាភិបាលរបស់លោក សម្លាប់មនុស្សឧក្រិដ្ឋគ្រឿងញៀនទាំងនោះតែ៥៣០០តែប៉ុណ្ណោះហើយសុទ្ធសឹងតែមានការគាំទ្រពីមហាជន។
តាំងពីសង្គ្រាមគ្រឿងញៀនមក ហ្វីលីពីនត្រូវរងនូវការចោទថាជាប្រទេស គ្រោះថ្នាក់ អសន្តិសុខ មិនគោរពសិទ្ធិមនុស្សថែមទៀតផង។
របាយការណ៍របស់អង្គការសហប្រជាជាតិ បង្ហាញថា បីឆ្នាំនៃសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនរបស់លោកឌូទ័រតឺ មានការបាញ់បង្ហូរឈាមមនុស្សអស់រាប់ពាន់នាក់ ដែលអ្នកទាំងនោះភាគច្រើនជាមន្រ្ដីរាជការទៀតផង។
ពី ខាងក្នុង ហ្វីលីពីន សកម្មជនជាច្រើនបានស្នើដោយសង្ឃឹមថាអង្គការសហប្រជា ជាតិ នឹងទាមទារបាននូវការសួរចម្លើយលើមេដឹកនាំនេះជាចំហនៅមុខអន្ដរជាតិនានា និង សម្រេចបាននូវរបាយការណ៍រុញឱ្យមានដំណោះស្រាយដ៏ប្រសើរបំផុត។
ក្នុងគំនិតផ្ដួចផ្ដើមរបស់រដ្ឋIceland ជុំវិញបញ្ហានេះដាក់ជូនទៅកាន់អង្គការសហប្រជាជាតិឱ្យពិចារណារករបស់ហ្វីលីពីន គឺ បានទទួលបានការគាំទ្រពីសំណាក់រដ្ឋ១៨ទៀតនៃសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សចំនួន៤៧ ខណៈ១៤រដ្ឋទៀតបោះឆ្នោតប្រឆាំង និង ១៥រដ្ឋ អនុប្បវាទ។
ការណ៍នេះរុញឱ្យប្រមុខគណៈកម្មាការសិទ្ធិមនុស្សលោក Michelle ដាក់ចេញនូវគម្រោងមួយឆ្នាំក្នុងការរៀបចំសរសេររបាយការណ៍ទូលំទូលាយមួយអំពីស្ថានការណ៍សិទ្ធិមនុស្សនៅប្រទេសហ្វីលីពីន។
រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន តបទៅនឹងការលើកឡើងរបស់គណៈកម្មាការនេះដោយថា ហ្វីលីពីននឹងមិនទទួលស្គាល់ឡើងនូវចរិតនយោបាយប្រកាន់បក្សពួក ដំណោះស្រាយតែម្ខាង ផ្ដាច់ចេញអំពីការពិតជាមូលដ្ឋាន។ លោកព្រមានទៀតថាបើមិនដូច្នេះទេ នឹងមានផលវិបាកកាន់តែខ្លាំង។
ប្រមុខរដ្ឋាភិបាលប្រទេស នេះបុរសខ្លាំងឌូទ័របានក៏បានថ្លែងចំអកទៅកាន់អត្ថបទរបស់ប្រទេស Iceland ថា ជាអត្ថបទឆ្កួត តែលោកថា លោកពិចារណាអនុញ្ញាត គឺ ស្វាគមន៍ឱ្យមន្រ្ដីអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិចូលប្រទេសលើក។ សម្រង់សម្ដីរបស់លោក ត្រូវបានថ្លែងឱ្យដឹងដូច្នេះថា៖ យើងអនុញ្ញាតឱ្យពួកគេសម្រេចបំណងពួកគេទៅចុះ ហើយចាំយើងពិនិត្យវាសារឡើងវិញ។
សូមជម្រាបថា មេដឹកនាំចិត្តឆេវឆាវឌូទ័រតេ ក្នុងឆ្នាំ២០១៦ធ្លាប់បានប្រមាថមន្រ្ដីសិទ្ធិមនុស្សម្នាក់ លោក Zeid Ra’ad Al Hussein ជុំវិញដំណាក់កាលដំបូងដែលលោកអនុវត្តចំណាត់ការណ៍សង្គ្រាមគ្រឿងញៀនថា “អាមនុស្សឆ្កួត” “កូនមីឆ្កែ”។
ជុំវិញករណីសិទ្ធិមនុស្សនៅហ្វីលីពីន អង្គការលើកលែងទោសអន្ដរជាំតិតាងនាមដោយនាយកប្រតិបត្តិអង្គការតំបន់អាស៊ីអាគ្នេហ៍លោក Nicholas Bequelin បានសាទរចំណាត់ការណ៍របស់អង្គការសហប្រជាជាតិដោយថា វាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានាំមកនូវយុត្តិធម៌ដល់ក្រុមគ្រួសារសពរាប់ពាន់នាក់នៅហ្វីលីពីន ហើយធ្វើឱ្យរដ្ឋបាលលោកឌូទ័រតឺខ្លាចរអានឹងធ្វើរឿងបំពារបំពានសិទ្ធិមនុស្ស។
សង្គ្រាមប្រឆាំងគ្រឿងញៀន របស់មេដឹកនាំហ្វីលីពីន ឌូទ័រចាប់ប្រតិបត្តិតាំងពីឆ្នាំ២០១៦។ ករណីនេះ លោកត្រូវបានជាប់ឈ្មោះជាមេដឹកនាំឃោរឃៅម្នាក់ ដែលប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងមានដីកាហើយឡើងទៅតុលាការព្រហ្មទណ្ឌអន្ដរជាតិ ទោះហ្វីលីពីនចាកចេញពី ICC ទើបក្នុងឆ្នាំ២០១៩ក៏ដោយក្ដី តែICC មិនចាកចេញពី Duterte ឡើយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ម៉ាឡេស៊ី៖លោកអាន់វ៉ានឹងក្លាយជានាយករដ្ឋមន្រ្ដីហើយលោកណាជីពនឹងក្លាយជាអ្នកទោសវិញម្ដង

នាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី បណ្ឌិតមហាធាមហ[...]

បាងកកប៉ុស្ដិ៍ចេញវិចារណកថាឱ្យសម្ដេចហ៊ុនសែនសម្របសម្រួលនយោបាយនឹងលោកសមរង្ស៊ី

កាសែតបាងកកប៉ុស្ដិ៍ដែលមានឈ្មោះបោះសំឡេងនិងឥទ្ធិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត