en     km
en     km

មេដឹកនាំវេណេហ្សូអេឡាថា អាមេរិកនឹងធ្វើរដ្ឋប្រហាទំលាក់លោកនៅពេលឆាប់ៗនេះ

Share

វេណេហ្ស៊ូអេឡា៖ប្រធានាធិបតីវេណេហ្សូអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងម្ដងទៀតថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលនៅពេលឆាប់ៗនេះ ឬយ៉ាងយូរនៅឆ្នាំ ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Morning Star  នៅថ្ងៃ ចន្ទ ទី១០ ខែធ្នូ ឆ្នាំ ២០១៨ ។

ដោយស្រង់មកចុះផ្សាយដោយប្រព័ន្ធព័ត៌មានរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ លោក ម៉ាឌូរ៉ូ បានលើកឡើងថា អាមេរិកកំពុងព្យាយាមបំផ្លាញប្រជាធិបតេយ្យ ដោយការដឹកនាំការធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់លោកក្នុងពេលឆាប់ៗនេះ។

ប្រទេសប៉េរ៉ូបានប្រកាសថា នឹងដកប្រទេសវេណេហ្សូអេឡាចេញពីក្រុមប្រទេស Lima ដែលមាន ២១ប្រទេស។ ប្រទេសប៉េរ៉ូថា របបរបស់វេណេហ្សូអេឡា ស្ថិតនៅក្រោមការដឹកនាំរបស់ លោក ម៉ាឌូរ៉ូ បានកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយជារដ្ឋបង្កអសន្តិសុខតំបន់ជាខ្លាំង ដោយបណ្ដាលឱ្យមានជនភៀសខ្លួនជាច្រើនលាននាក់រត់ចេញពីប្រទេសនេះ។ 

កាលពីខែ សីហាកន្លងទៅ លោក ម៉ាឌូរ៉ូ ត្រូវបានគេរាយការណ៍ថា ត្រូវគេប៉ុនប៉ងធ្វើឃាតនៅពេលចូលរួមក្នុងពិធី ព្យុហយាត្រាយោធាមួយ ក្នុងទីក្រុងការ៉ាកាស់ ហើយលោកបានចោទត្រង់ៗតែម្ដងថាសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះឌ្រូនមកលើរូបលោក។ ប៉ុន្តែ ប្រធានាធិបតីវេណេហ្សូអេឡារូបនេះ មិនបានបង្ហាញភ័ស្ដុតាងជាក់លាក់ណាមួយឡើយ ខណៈក្រុមបក្សប្រឆាំងនឹងក្នុងប្រទេសចោទលោកថា ប្រើប្រាស់ការប៉ុនប៉ងធ្វើឃាតនេះជាលេសបង្រ្កាបអ្នកប្រឆាំង និងពង្រឹងអំណាចតែប៉ុណ្ណោះ។

សេដ្ឋកិច្ចប្រទេសនេះ កំពុងដាំក្បាលចុះជាខ្លាំងដោយសារអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម ព្រោះតែ លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីមិនស្របច្បាប់៕

 

Share

Image
Image
Image