loader

កម្ពុជាប្រារព្ធពិធីបុណ្យច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំនេះធ្វើឡើងនៅខេត្តតាកែវ

តាមទំលាប់ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង។ ក្រោយពីកម្ពុជា បង្កើតរបប​រាជា​និយមឡើងវិញ ទីតាំងវាលព្រះមេរុនៅតែត្រូវយកជាទីព្រះស្រែដើម្បីធ្វើពិធីនេះ។ ប៉ុន្តែនី ឆ្នាំក្រោយៗមកទៀត ព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្ត។ សម្រាប់ឆ្នាំ២០១៩នេះ ពិធី​បុណ្យជាប្រពៃណីបុរាណកាលមកពីត្រូវធ្វើនៅក្នុងទឹកដីនៃខេត្តតាកែវ។

សូមស្ដាប់អធិប្បាយរបស់ លោក ឆេង គឺមឆោម ដូចតទៅ៖

 

បុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យប្រពៃណីរបស់ខ្មែរមានតាំងពីបុរាណកាលមក។ បុណ្យនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលស្ថានភាពរបស់ស្រុកទេសន៍ជាពិសេសការធ្វើ​ស្រែចម្ការ​របស់​កសិករខ្មែរ ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ការប្រារព្ធពិធីនេះក៏ជា ក្រើនរំឭកដល់ប្រជារាស្ត្រខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។ ពិធីនេះគេហៅថា ជាបុណ្យរបស់​ព្រះ​បរមរាជវាំង។​គេអាចហៅម្យ៉ាងថា ព្រះរាជពិធីបុណ្យទ្វារទសមាសឬពិធីបុណ្យ ច្រត់ព្រះនង្គ័ល ។

សម្រាប់ឆ្នាំ២០១៩នេះ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ គឺនៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

ពិធីនេះធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល

                                                                                           ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល

 

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ។

ព្រឹត្តិការណ៍នេះគឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយ ស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។

នៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។

ការដាំស្រូវ ដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះមហាក្សត្រយាងកាន់នង្គ័លផ្ទាល់​ឬចាត់តំណាងដែល​ តួអង្គ ស្តេច ធ្វើឡើងក្នុងក្រសែភ្នែករបស់រាស្ត្រ ជាកសិករគឺជាព្រឹត្តិការណ៍មួយ ប្រាប់ថា កម្ពុជា ជាប្រទេសកសិកម្ម ដោយវិស័យកសិកម្មជាអាទីភាពជាងគេរបស់​កសិករក្នុ​ងការប្រកបមុខរបរទទួលទាន់ជាប្រពៃណី។

តាមទម្លាប់ពិធីនេះធ្វើឡើងដើម្បី មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការ ស៊ីផឹក របស់ «គោឧសភរាជ»។

គោមួយនឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ជាគោដែលព្រះរាជាឬ​តំណាងប្រើដោយផ្ទាល់។

ក្នុងវាព្រះស្រែនោះក៏មានគោ២ នឹមនិងនង្គ័លពីរទៀតសម្រាប់ ហែមុខហែរក្រោយ របស់គោឧសភរាជនេះ។

«គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេសគឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែប យ៉ាងពណ៌មាស ។ នៅត្រង់កនាគមានភូធ្វើពី រោមសត្វសម្បុរ បែបភូទួន។

ក្នុងព្រឹត្តិការណ៍នោះ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ ៧យ៉ាង ដែលបាន រៀបដាក់តុប្រាក់ធំៗ ហើយបានតាំងទុកនៅទីមុខព្រះពន្លា ។ ក្នុងនោះមានគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។

នៅពេលសូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹក មន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹក គោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹក ចំពោះអាហារណានីមួយៗទេ ។តែកាលណាព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយ ផលនៃប្រផ្នូល ទាក់ទងនឹងការធ្វើចម្ការរបស់កសិករ។ បើគោឧសភរាជស៊ីអ្វីច្រើនជាងគេ គឺគេថាឆ្នាំនេះ ផលដំណាំនោះបានផលច្រើន។តែលើកលែងស្រា ទេ បើគោនោះ ផឹកច្រើនប្រផ្នូលថា ស្រុកទេសន៍ មានជួបភាគរាំងស្ងួត ឬ ក្ដៅក្រហាយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៩

ឯកសារប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញពីទស្សនៈរ[...]

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ក្រោមសារាចរណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុ[...]

ប្រវត្តិសាស្រ្ត៖ តើពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែមានអត្ថន័យយ៉ាងណាសម្រាប់ប្រជាជាតិខ្មែរ?

នៅក្នុងឱកាសថ្ងៃពិធីបុណ្យ អុំទូក អកអំបុក និងសំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត