loader

កម្ពុជា-ម៉ាឡេស៊ីចុះMOUស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍​

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ីកាលពីថ្ងៃម្សិលមិញ បានចុះអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាអ្វីដែលប្រទេសទាំងពីរកំពុងសហការគ្នាជំរុញឱ្យមានការអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច និងទេសចរណ៍។

នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

ការចុះ MOU នេះធ្វើឡើងដោយរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ក្នុងអំឡុងពេលដែលលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ។

ខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាបានផ្តោតទៅលើ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស។ ការផ្សព្វផ្សាយនិងការឃោសនា សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរទស្សនកិច្ចកិច្ចស្វែងយល់ និងផ្លូវការរវាងមន្ត្រីជំនាញ។ និងការជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតតាមរយៈវិស័យទេសចរណ៍។

គួរឲ្យកត់សំគាល់ នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦,២លាននាក់ កើន ១០,៧% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ២០ម៉ឺននាក់ កើន ១២,២%។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៣លាននាក់ កើនឡើង ១១.២% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ៩ម៉ឺននាក់ កើន ៧%។ ដោយឡែក ប្រជាជនកម្ពុជាបានទៅទស្សនាប្រទេសម៉ាឡេស៊ីជាច្រើនម៉ឺននាក់ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានការហោះហើរត្រង់ចំនួន ៥៨ជើងក្នុងមួយសប្តាហ៌ពីប្រទេស ម៉ាឡេស៊ី មកព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា ក្នុងនោះរួមមាន ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុមានចំនួន ៧ជើង ក្នុងមួយសប្តាហ៍ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបមានចំនួន ១១ជើង ក្នុងសប្តាហ៍ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញមានចំនួន ៤០ជើង ក្នុងមួយសប្តាហ៍៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុន សែនថា កម្ពុជាគ្មានលទ្ធភាពធ្វើផ្លូវថ្នល់ និងស្ពានមានដូចសព្វថ្ងៃទេ បើមិនពឹងចិន

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិន[...]

ស្ថានទូតអាមេរិក ធ្វើបទបង្ហាញពិព័រណ៍ថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិកសម្រាប់និស្សិតកម្ពុជា

ស្ថានទូតអាមេរិកប្រចាំកម្ពុជា និង តំណាង Educat[...]

នាយករដ្ឋមន្ត្រីមោទនភាពដោយពលករខ្មែរច្រើនធ្វើការនៅក្រៅប្រទេស ខណៈអ្នកជំនាញថាកម្ពុជាមិនទាន់ធានាសុវត្តិភាពជូនពួកគាត់បាន

ភ្នំពេញ៖ សម្ដេ​ចនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត