loader

កម្ពុជា-ឥណ្ឌូណេស៊ី នឹងតភ្ជាប់ជើងហោះហើរត្រង់នាពេលឆាប់ៗខាងមុខ

(ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌូនេស៊ី បាននិងកំពុងជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញ បន្ទាប់ពីខកខាននៃការហោះហើរត្រង់អស់ជិតកន្លះសតវត្សរ៍ ពោលគឺចាប់ពីក្រោយឆ្នាំ១៩៧០មក។ នេះបើយោងតាមការថ្លែងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍កម្ពុជា ក្នុងជំនួបជាមួយលោក ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជានៅទីស្ដីការក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈម្សិលមិញ ។

ហើយបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ការហោះហើរត្រង់នេះនឹងចាប់ផ្ដើមឡើងក្នុងពេលឆាប់ៗខាងមុខ ក្នុងឆ្នាំ២០១៩នេះ។

ក្នុងជំនួបនោះភាគីឥណ្ឌូនេស៊ីបានសម្រេចថា នឹងបើកឲ្យមានការហោះហើរឡើងវិញ ដែលអាចនៅក្នុងឆមាសទី២ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឳកាសនោះលោក ថោង ខុន បានឲ្យដឹងថា ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន មានតែឥណ្ឌូនេស៊ី និងប្រ៊ុយណេទេ ដែលមិនទាន់មានការហោះហើរត្រង់មកកម្ពុជា។ យ៉ាងណាលោកសង្កាត់ធ្ងន់ថា ការខិតខំចរចារវាងភាគីទាំងពីរ ពិសេសថ្នាក់ដឹកនាំនៃប្រទេសទាំង២ ទើបនាពេលខាងមុខ នឹងមានការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឡើងវិញ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការតភ្ជាប់ផ្លូវគមនាគមន៍ផ្ទៃក្នុងអាស៊ាន។

លោក ថោង ខុន បន្តថា នៅពេលដែលមានជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឡើងវិញ កម្ពុជាសង្ឃឹមថា នឹងមានភ្ញៀវទេសចរច្រើនឡើងបន្ថែមទៀត ជាពិសេសទេសចរឥណ្ឌូនេស៊ី ខណៈដែលបច្ចុប្បន្នមានត្រឹមតែជាង ៥ម៉ឺននាក់ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានឲ្យដឹងថា កម្ពុជា-ឥណ្ឌូនេស៊ី ចាំបាច់ត្រូវមានកិច្ចសហការនៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ដូច្នេះការបើកឲ្យមានការហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរ គឺជារឿងចាំបាច់។

សូមរំលឹកថា ឆ្នាំ២០១៨ កម្ពុជាបានទទួលស្វាគមន៍ទេសចរបរទេសសរុបជាង ៦.២លាននាក់ កើនឡើង ១១% ក្នុងនោះទេសចរឥណ្ឌូនេស៊ីមានចំនួន ៥៥,៧៥៣នាក់ កើនឡើង ១១.៨%៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនយល់ព្រមទិញអង្ករពីកម្ពុជាចំនួន ៤០ ម៉ឺនតោនតាមការសន្យា

បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី២៧ មេសា ខ[...]

បទវិភាគ ៖ តើប្រាក់រៀលមានសារៈសំខាន់យ៉ាងណាសម្រាប់កម្ពុជា?

ភ្នំពេញ៖ មោទនភាពជាតិ គាំទ្រផលិតក្នុងស្រុក ឬស្[...]

ធនាគារជាតិចុះMoUជាមួយក្រសួងចំនួនពីរលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ស្រ្តីនិងសិស្ស

ភ្នំពេញ៖ ធនគារជាតិនៃកម្ពុជានៅថ្ងៃទី២៣ ខែមេសាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត