loader

ការរំលឹកខួប៥០ឆ្នាំ៖ស្នាមបាតជើងរបស់អាកាសយានិកអាមេរិកលើឋានព្រះច័ន្ទ

មន្ត្រី យោធាម្នាក់ នៅបណ្ឌិតសភាយោធា អាមេរិក Annapolis បានអះអាងថាមានមនុស្ស ៣នាក់ ក្នុងចំណោម ១២នាក់ ដែលបានទុកស្នាមបាតជើងរបស់ខ្លួននៅលើឋានផ្ទៃព្រះច័ន្ទគឺ លោក Alan Shepard( Apollo14), លោក James Irwin(Apollo15) និងលោក Charles Duke(Apollo16)។

យោងតាម លោក Moon Pich Yac ជាយោធាកងទ័ពជើងទឹកនៅបណ្ឌិត សភាអាមេរិកបានឲ្យវិទ្យុស្ត្រីដឹង​ថានៅសាលារៀនរបស់លោកមានកងទ័ពជើងទឹកចំនួន៣រូបហើយដែលបានទៅដល់ឋានព្រះច័ន្ទ។លោក Moon Pich Yac ជនជាតិខ្មែរ សញ្ជាតិអារិក ។ សព្វថ្ងៃ លោក​កំពុង បម្រើការងារ​ជាយោធាអាមេរិក នៅបណ្ឌិតសភាយោធា អាមេរិកAnnapolis។

លោក Moon Pich Yac ពន្យល់ថា បើរាប់ថយក្រោយកាលពី៥០ ឆ្នាំមុនលោក Neil Armstrong និងលោក Naval  Aviator គឺជាអ្នកបើក យន្ដហោះរបស់កងទ័ពជើងទឹកអាមេរិក។ ពួកគាត់គឺជាមនុស្សដំបូងគេបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដែលបានទុកស្នាមជើងរបស់លោកនៅលើផ្ទៃរបស់ឋានព្រះច័ន្ទ ក្នុងបេសកម្ម Apolloទី១១។ អតីតប្រធានាធិបតីអាមេរិក Richard Nixon មានប្រសាសន៍ថា ប្រសិនបើបេសកកម្ម Apollo11មិនបានជោគជ័យទេនោះ គឺលោកNeil Armstrong និងក្រុមការងារមិនអាចវិល ត្រឡប់មកវិញនោះទេ។

លោកថា «ជោគវាសនា អាវកាសយានិកដែលធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ ដោយភាពស្ងប់សុខ។ លោកបន្តទៀតថាNeil Armstrong និង Edwin Aldrin គឺជាបុរសក្លាហានដែលដឹងថាពួកគេគ្មានសង្ឃឹមសម្រាប់ ការវិលមកភពផែនដីវិញនោះទេ ប៉ុន្តែការបូជារបស់ពួកគេជាក្ដីសង្ឃឹមសម្រាប់់មនុស្សជាតិ»។

លោកបញ្ជាក់ថាដោយសារតែនាសម័យនោះប្រព័ន្ធបច្ចេកវិទ្យារបស់NASAនូវមាន ព្រំដែននៅឡើយ គឺដូច្នេះយើងពិតជារីករាយណាស់ដែលពួកគាត់់អាចវិលត្រឡប់ មកវិញដោយសុវត្ថិភាព និងបង្ហាញយ៉ាងច្បាស់ថាមនុស្សជាតិចាប់ផ្ដើមត្រួតត្រាលើអាវកាស បានចាប់ពីពេលនោះ មក។

សូមជម្រាបថា ក្រុមបេសកកម្ម Apollo11​របស់អាមេរិក បានឡើងទៅលើ ឋានព្រះច័ន្ទ ដំបូង គឺ​ថ្ងៃទី១៦កក្កដា ឆ្នាំ១៩៦៩ ដោយបានជាន់ដីឋានព្រះចន្ទដោយ​ផ្ទាល់ហើយក៏បាន​ដោតទង់​ជាតិ​អាមេរិកលើទីនោះទៀតផង៕

ដោយ៖ ញឹក សំអូន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អតីតបក្សCNRP ប្រកាសថាលោកសមរង្ស៊ីដឹកនាំមន្ត្រី បក្សចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកា២០១៩

អតីតគណបក្សសង្រ្គោះជាតិបានចេញសេចក្ដីប្រកាសព័ត៌[...]

វិភាគ៖ ម៉ាឌូរ៉ូមេដឹកនាំវេណេហ្សូអេឡាជ្រើសរើសការរំលាយសភាជាជាងចាកចេញពីអំណាចគឺកាន់តែគ្រោះថ្នាក់

ប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូដែលក្រុមគណបក្សប្រឆា[...]

ប្រធានាធិបតីអ៊ីរ៉ង់ព្រមានអាមេរិកពីទំហំវិនាសកម្មនឹងសង្គ្រាមអ៊ីរ៉ង់

វាគឺជាមាតានៃសង្គ្រាមទាំងឡាយលើលោក។ នេះគឺជាប្រយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត