loader

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ាននៅថៃធ្វើឡើងក្នុងស្ថានភាពតានតឹងនៅសមុទ្រចិនខាងត្បូង

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ានចាប់ផ្ដើមហើយនៅរាជធានីបាងកកគឺពីថ្ងៃ៣០កក្កដានេះតទៅ។កិច្ចប្រជុំនេះធ្វើឡើងចំពេលដែរជម្លោះសមុទ្រចិនខាងត្បូងនិងបញ្ហាតំបន់តានតឹង។រដ្ឋមន្រ្ដីការបរទេសអាមេរិក ម៉ៃប៉ុមពីអូត្រូវបានសារព័ត៌មានថៃចុះផ្សាយថា ប្រមុខការទូតរូបនេះនឹងលើកឡើងអំពីភាពតានតឹងសមុទ្រចិនខាងត្បូងនិងបញ្ហាសន្ដិសុខក្នុងតំបន់អាស៊ានទាំងមូល លោកម៉ៃប៉ុមពីអូក៏គេរំពឹងដែរថា នឹងជម្រុញឱ្យរដ្ឋមន្រ្ដី ការបរទេសអាស៊ានផ្ដោតផងដែរអំពីសន្ដិសុខលើឧបទ្វីបកូរ៉េគឹបន្ទាប់ពីកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចផ្លោងឡើងវិញហើយបង្កឱ្យមានភាពតានតឹង។ជាមួយគ្នានេះរបៀបវារៈរបស់រដ្ឋមន្រ្ដីការបរទេសអាស៊ាននឹងផ្ដោតផងមួយទៀតទៅលើបញ្ហាការមិនឱ្យមានអាំវុធនុយក្លេអ៊ែរនៅក្នុងតំបន់។​រដ្ឋមន្រ្ដីការបរទេសវៀតណាមដែលស្រង់មកចុះផ្សាយដោយសារព័ត៌មានវៀតណាម VNAគឺលោកផាមមីងប៊ិញបានទទូចឱ្យសមភាគីអាស៊ានរបស់លោកត្រូវតែ លើកឡើងអំពីអាស៊ានគ្មាននុយក្លេអ៊ែរនិងសន្ដិសុខសមុទ្រជាដើម។រដ្ឋមន្រ្ដីការបរទេសវៀតណាមរូបនេះបាននិយាយថាតំបន់អាស៊ានទាំងមូលគឺមិនត្រូវឱ្យមានការសាយភាយនូវអាវុធនុយក្លេអ៊ែរដាច់ខាត

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បក្សកាន់អំណាចរបស់អតីតជនផ្ដាច់ការនៅស៊ូដង់ត្រូវបានរំលាយដោយសារជាប់បទឧក្រិដ្ឋធំៗ

រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនៅប្រទេសស៊ូដង់គឺអ[...]

ប៉ូលីសអន្ដរជាតិចេញដីកាចាប់ខ្លួនមេដឹកនាំធ្លាក់ពីអំណាចBoloviaករណីបង្កភេរវកម្ម

អតីតប្រថានាធិបតីនៃប្រទេសបូលូវៀលោកEVO MOROLESដ[...]

ទីបំផុតត្រាំផ្ដល់សច្ចាប័នការពារសិទ្ធិនិងប្រជាធិបតេយ្យពលរដ្ឋហុងកុង

បើទោះបីជាមិត្តចិនបានព្រមានសហរដ្ឋអាមេរិកពីទំហំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត