loader

កុមារ​អាយុ​៨​ឆ្នាំ​ម្នាក់​ដែល​មាន​ជំងឺមហារីក​បាន​ជួប​ស្នេហា​ពិត​សម្រាប់​ជីវិត​ចុង​ក្រោយ​

151203-ratana-news-inter-01-kim-oan-ed_1

បន្ទាប់​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ​កុមារ​ David​ Spisak​  ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺមហារីក​តាំងពី​អាយុ​២​ឆ្នាំ​មក​ម្ល៉េះ​។​  David​ បាន​ទទួល​ការ​ព្យាបាល​ដោយ​ការ​ចាក់​សារធាតុ​គីមី​ដើម្បី​កំចាត់​មេរោគ​មហារីក​ចំនួន​បី​ដង​រួច​មក​ហើយ​។​ តែ​ការ​ព្យាបាល​លើក​ទី​៤​ មើលទៅ​គាត់​ហាក់បីដូចជា​មាន​សុខភាព​ល្អ​ជាង​មុន​។​ ដូចនេះ​កាលពី​ខែ​មិ​នា​កន្លង​ទៅ​អា​ព្យាបាល​ក៏​សំរេចចិត្ត​ឲ្យ​ David​ បាន​ទៅ​សា​សា​រៀន​ និង​ជួប​មិត្ត​រួម​ថ្នាក់​។​

​តែ​ជា​រឿង​ចំឡែក​នៅ​ខែកញ្ញា​ កុមារី​ម្នាក់​អាយុ​៧​ឆ្នាំ​ឈ្នោះ​ Ayla​ ជា​មិត្ត​រួម​ថ្នាក់​បាន​ចាប់ចិត្ត​ទៅ​David​។​ តែ​ដោយសារ​បញ្ហា​សុខភាព​ David​ ត្រូវ​ឈប់​លែង​បាន​ទៅ​សាលារៀន​ដើម្បី​ចំណាយពេល​ព្យាបាល​ជំងឺ​។​ ប៉ុន្តែ​ចំពោះ​នាង​តូច​រូប​នេះ​មិន​អាច​បំភ្លេច​ David​  ជាទី​ស្រលាញ់​របស់​នាង​បាន​ទេ​។​ ម្តាយ​ David​ លោកស្រី​ Amber​ Spisak​ បាន​ប្រាប់​ ABC​ NEWS​ឲ្យ​ដឹង​ថា​ Ayla​ បាន​ផ្ងើ​សំបុត្រ​ជា​ច្រើន​ និង​ឲ្យ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​របស់​នាង​ទៅ​ដល់​កូនប្រុស​ខ្លួន​។​

​លើស​ពី​នេះ​ក៏​មាន​សំបុត្រ​ដទៃ​ទៀត​ដែល​បាន​មក​ពី​មិត្ត​រួម​ថ្នាក់​របស់​ពួក​គេ​បាន​សរសេរ​ថា​៖​ «​អ្វី​ដែល​  Ayla​ បាន​ធ្វើ​ជា​អារម្មណ៍​ពិត​របស់​នាង​»​។​ ម្ដាយ​ទាំង​សងខាង​របស់​កុមារ​ទាំង​ពីរ​បាន​រៀប​ចំការ​ណាត់ជួប​ឲ្យ​ពួក​គេ​ទាំង​ពីរ​។​ David​ បាន​ស្វាគមន៍​នាង​ដោយ​កូន​តុក្កតា​ខ្លាឃ្មុំ​រួម​និង​បាច់ផ្កា​មូ​យ​បាច់​ផង​ប្រៀប​ដូច​សុភាពបុរស​ពិតៗ​។​ ខណៈ​ពេល​ David​  អង្គុយ​លើ​កៅអី​រុញ​កុមារី​រូប​តូច​ក៏​បាន​ជួយ​រុញ​កៅអី​ពេល​ណា​ David​ ចង់​ប្ដូរ​ទីតាំង​ទៅ​ណា​មក​ណា​ម្ដងៗ​។​

​ទើបតែ​រៀន​ថ្នាក់​ទី​២​សោះ​ ពួក​គេ​មើលទៅ​មាន​សេចក្តី​ស្នេហា​ដូច​មនុស្ស​ធំ​។​ ទោះ​មាន​ជំងឺ​ឈឺចាប់​លើ​រាង​កាយ​ក្តី​ David​ មាន​កំលាំងចិត្ត​ ហើយ​ព្យាយាម​ក្រោកឈរ​ឡើង​ដោយ​ទំនុកចិត្ត​។​ អា​ព្យាបាល​របស់​ពួក​គេ​ឃើញ​ដូចនេះ​មិនដឹង​មាន​ពាក្យ​អ្វី​មក​បរិយាយ​ពី​អារម្មណ៍​ផ្សារ​ភ្ជាប់​ និង​ទឹកចិត្ត​ស្នេហា​របស់​កុមារ​មួយគូរ​នេះ​ទេ​។​

​ក្រៅពី​ស្លុតចិត្ត​ដោយ​សេចក្តី​រំភើប​ ម្ដាយ​ David​ ប្រាប់​ទៀត​ថា​៖​ «​ពួក​គេ​ចង់​រួមរស់​ជាមួយ​គ្នា​ជា​រៀង​រហូត​។​ ប្តី​ខ្ងុំ​ និង​ខ្ងុំ​វិញ​បាន​ត្រឹម​ជួយ​ទប់​កៅអី​រុញ​ពីក្រោយ​របស់​គាត់​ក្រែង​កៅអី​ធ្វើ​ចលនា​មិន​បាន​ល្អ​ ហើយ​គាត់​ត្រូវ​ធ្លាក់​ចុះ​មក​។​ ប៉ុន្ដែ​កូនប្រុស​របស់​ខ្ងុំ​មានចិត្ត​ចង់​ឲ្យ​ព្រះ​នាង​ព្រិល​ស​តូច​របស់​គេ​នៅ​ក្បែរ​ខ្លួន​ខ្លាំង​ណាស់​។​ មិនមែន​ជា​ការ​សំដែង​តែ​ជា​ធម្មជាតិ​ពិត​ប្រា​ដក​នៃ​អារម្មណ៍​របស់​ពួក​គេ​។​»

​កុមា​រា​រូប​តូច​មាន​អារម្មណ៍​ដូច​មនុស្ស​ប្រុស​ពេញវ័យ​រូប​នេះ​ ដែល​តែងតែ​ស្រមៃ​ចង់បាន​ការ​ថើប​។​ Ayla​  ក៏​បាន​ថើប​រូបគេ​ជា​លើក​ដំបូង​ផង​ដែរ​។​
Amber​ Spisak​ ជា​ម្ដាយ​ស៊ឹង​មិន​ជឿ​នឹង​ភ្នែក​ថា​ កូនប្រុស​របស់​ខ្ឡួ​ន​អាច​ជួប​ស្នេហា​ក្នុង​ជីវិត​ដ៍​ខ្លី​របស់​គេ​។​ ទោះជា​ដឹង​ថា​ David​ មាន​ជំងឺមហារីក​ក្ដី​ព្រះ​នាង​តូច​របស់​គេ​ចង់​នៅ​ក្បែរ​ និង​ជួយ​ដល់​គេ​ជា​រៀង​រហូត​។​ នោះ​ក៏​គ្មាន​អ្វី​មក​ប្រៀបផ្ទឹម​បាន​នឹង​សេចក្ដី​អរ​សប្បាយ​បង្កប់​ដោយ​នោ​ស​ច្ចេតនា​សំរាប់​ជីវិត​ចុង​ក្រោយ​របស់​កុមា​រា​តូច​នេះ​ដែរ​។​

ប្រែ​សម្រួល​ដោយ​៖​ ហេង​ រតនា​ /​ ប្រភព​៖​ EliteDaily
​[wpb-yt video=xVfeZbgpfQM]

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

បក្សប្រជាធិបតេយ្យប្រឈមនឹងការចាញ់ក្ដីរឿងដកហូតតំណែងលោកត្រាំមិនបានសម្រេច

ការជំនុំជម្រះក្ដី ដែលនាំទៅរកការដកហូត តំណែង ប្[...]

តុលាការថៃប្រកាសថាមិនរំលាយបក្សអនាគតថៃ FFP ទេដោយរកកំហុសមិនឃើញ

នៅទីបំផុត តុលាការរដ្ឋធម្មនុញ្ញនៃរាជាណាចក្រថៃ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត