loader

កូរ៉េខាងជើងបន្ដបាញ់សាកល្បងកាំជ្រួចលើកទីពីរបន្ទាប់ពីអាមេរិករឹបអូសនាវាមួយគ្រឿងរបស់ខ្លួន

រដ្ឋាភិបាលកុម្មុយនីស៍នៃកូរ៉េខាងជើងបានសងភ្លាមៗផ្គើននឹងសហរដ្ឋអាមេរិកដោយបានបាញ់សាកល្បងជាលើកទីពីរនូវកាំជ្រួចផ្លោងវង់ប្រតិបត្តិការវែង។សកម្មភាពណនេះធ្វើឡើងបន្ទាប់ពីអាមេរិកបានរឹបអូសនាវាដឹកធ្យូងថ្មមួយគ្រឿងរបស់ខ្លួន។

តាមសេចក្ដីរាយការណ៍របស់គេហទំព័រVox.com ឲ្យដឹងថាកាំជ្រួចរបស់កូរ៉េខាងជើងដែលបានបាញ់​កាលពីរសៀលថ្ងៃ​ព្រហស្បត្តិ៍​ទី៩ឧសភាម្សិលមិញនេះគឺវាបានធ្លាក់ទៅសមុទ្រជប៉ុននៅភាគខាងកើត។នាយករដ្ឋមន្ដ្រីជប៉ុន ហ៊ីន សូអាបេបាននិយាយថាកាំជ្រួចនេះមិនបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខជប៉ុននោះទេ។

តែយ៉ាងណាទីភ្នាក់ងារពត៌មានរបស់កូរ៉េខាងជើងបានចុះផ្សាយថាលោកគីមជុងអ៊ុនបានទៅពិនិត្យផ្ទាល់ចំពោះការបាញ់សាកល្បងកាំជ្រួចលើកទីពីរនេះ។ នេះជាការចាប់ផ្ដើមបាញ់សាកល្បងកាំជ្រួចជាថ្មីទៀតរបស់ទីក្រុងព្យុងយ៉ាងបន្ទាប់ពីមេដឹកនាំគីមជុងអ៊ុននិងលោកដូណាត្រាំបានបរាជ័យនៅក្នុងជំនួបលើកទីពីរនៅទីក្រុងហាណូយកាលពីខែកុម្ភៈ។

ជាការកត់សំគាល់ការបាញ់កាំជ្រួចបន្ថែមទៀតរបស់ទីក្រុងព្យុងយាងនេះគឺបានធ្វើឡើងបន្ទាប់ពីលោកគីមជុងអ៊ុនវិលត្រលប់ពីទីក្រុងមូស្គូលក្នុងជំនួបជាមួយប្រធានាធិបតីផ្លាឌីមៀពូទីនហើយផ្តោតសំខាន់របស់មេដឹកនាំទាំងពីរគឺបញ្ហាការរំលាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយាង។

តែយ៉ាងណាការរឹបអូសនាវារបស់កូរ៉េខាងជើងដោយសហរដ្ឋអាមេរិកគឺដោយសារតែនាវានេះបានរំលោភលើច្បាប់អន្ដរជាតិដែលបានដាក់ទណ្ឌកម្មលើរបបកុម្មុយនីស៍មួយនេះ។ទំនងមិនចុះចាញ់អាមេរិកងាយៗ  ទីក្រុងព្យុងយ៉ាង បានប្រកាស  ឱ្យដឹងពីការត្រៀមខ្លួន ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលរយៈចំងាយឆ្ងាយជាថ្មីទៀត។​អ្នកសង្កេតការណ៍ព្រមានថាប្រទេសទាំងពីរនឹងធ្វើដំណើរទៅរកភាពតាន់តឹងលើឧបទ្វីបកូរ៉េជាថ្មីម្ដងទៀត៕

ព័ត៌មានទាក់ទង

ឥណ្ឌាបរាជ័យបេសកកម្មឡើងឋានព្រះចន្ទព្រោះកំហុសបច្ចេកទេស

សម្រាប់ខួបទី៥០ឆ្នាំនៃមនុស្សជាតិបានជាន់ដីភពព្រ[...]

Rodrigo Duterte ថាUN បំផ្លើសអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្[...]

ថៃ៖នាយករដ្ឋមន្ត្រីប្រាយុទ្ធចេញបញ្ជាឱ្យបិទបញ្ចប់ការគ្រប់គ្រងបែបយោធានិយម

មុនពេលរដ្ឋាភិបាលស៊ីវិល ​ ត្រូវស្បថចូលកាន់តំណែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត