loader

ក្រសួងទេសចរណ៍ចំណាយថវិកាជិត ២.៥លានដុល្លារ សាងសង់អគារទីស្ដីការក្រសួងថ្មីកម្ពស់៧ជាន់

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការក្រសួងថ្មី ដើម្បីបំពេញតម្រូវការការងារក្នុងវិស័យទេសចរណ៍ដែលមានការកើនឡើង។

លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា អគារថ្មីនេះមានកម្ពស់ ៧ជាន់ ដោយចំណាយថវិកាសាងសង់ប្រមាណជិត ២.៥លានដុល្លារអាមេរិក។ ការសាងសង់នេះទៀតសោត គឺត្រូវចំណាយពេលប្រមាណ ១៨ខែ ឬ ១ឆ្នាំកន្លះ។

លោកបន្តថា អគារថ្មីនេះ មានបន្ទប់ការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន និងបន្ទប់ការងារមួយចំនួនទៀត។

លោក ជា បូរ៉ា បានបន្ថែមទៀតថា វិស័យទេសចរណ៍កម្ពុជាកាន់តែមានការរីកចម្រើន កំណើនការងារក្នុងវិស័យទេសចរណ៍ក៏កាន់តែរីកធំឡើង ដែលទាមទារឲ្យមានការបន្ថែមអគារថ្មីនេះ សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាអបអរសាទរចម្រើនព្រះជន្មព្រះ​មហាក្សត្រីនរោត្តម មុនីនាថ សីហនុយាងចូល​៨៤ព្រះវស្សា

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ [...]

ប្រទះឃើញពងសត្វ«ក្រពើត្រី»ជាសត្វកម្រចំនួន ៤៨ នៅព្រែកស្រែអំបិល ខេត្តកោះកុង

កោះកុង៖ ក្រុមអភិរក្សសត្វព្រៃនៃរដ្ឋបាលជលផល និង[...]

លោក សម រង្ស៊ី សួរសម្ដេច ហ៊ុន សែន ថាហេតុអ្វីមិនប្ដឹងលោកទៅតុលាការបារាំង

លោក សម រង្ស៊ី នៅតែបន្តចោទសួរទៅនាយករដ្ឋមន្ត្រី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត