loader

ក្រសួងព័ត៌មានបដិសេធរបាយការណ៍ CCIM ដែលលើកឡើងពីការធ្លាក់ចុះសេរីភាពប្រព័ន្ធផ្សព្វផ្សាយ

ភ្នំពេញ៖ ក្រសួងព័ត៌មានប្រតិកម្ម នឹងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ដែលថា សេរីភាព ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជរងការបង្រ្កាប និងបំបិទសេរីភាព។ តែថ្នាក់ដឹកនាំរបស់ CCIM ចាត់ទុកប្រតិកម្មនេះ ជាសិទិ្ធឆ្លើយតប ខណៈអះអាងថា របាយការណ៍របស់ខ្លួនក៏រកឃើញចំណុចវិជ្ជមានខ្លះដែរ ទាក់ទងនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា។

 

180223-sokha-mews-01

 

ក្រសួងព័ត៌មាននៅថ្ងៃទី ២៣ កុម្ភៈនេះបានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការសោកស្តាយ ចំពោះរបាយការណ៍ចេញផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ដែលចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បានបង្ក្រាបនិងធ្វើទុក្ខបុកម្នេញ គម្រាមកំហែងប្រព័ន្ធសផ្សព្វផ្សាយឯករាជ្យ។ ជាងនេះទៀតក្រសួងក៏បានច្រានចោលចំពោះរបាយនេះ ដែលវាយតម្លៃចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ថាបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំកន្លងមកផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងព័ត៌មានចាត់ទុករបាយការណ៍របស់ CCIM ថា ជាការវាយតម្លៃដោយគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះការស្ទង់មតិពីអ្នកសារព័ត៌មានក្នុងរបាយការណ៍នេះ គឺធ្វើឡើងពីអ្នកសារព័ត៌មានជ្រុលនិយមមួយក្តាប់តូច និងមានចេតនាទុច្ចរិតគេចវេះពីការទទួលខុសត្រូវខាងច្បាប់ ហើយមានទំនេរទម្លាក់កំហុសមកលើរដ្ឋាភិបាលតែប៉ុណ្ណោះ។

ក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាថា មានសេរីភាពជាបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួនក្នុងតំបន់។

លោក ណុប វី ប្រធានបណ្ដុះបណ្ដាលនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានផ្ដល់បទសម្ភាសជាមួយវិទ្យុស្ត្រីថា អ្វីដែល CCIM បានរកឃើញទាក់ទងនឹងមុខងារប្រព័ន្ធផ្សព្វផ្សាយ គឺមាន ជំណុច វិជ្ជមានផង និងអវិជ្ជមានផង។ តែយ៉ាងណាលោកថា អ្វីដែលក្រសួងព័ត៌មាន ចោទថា របាយការណ៍ស្ទង់មតិនេះ មិនត្រឹមត្រូវ គឺជាសិទ្ធិរបស់ស្ថាប័នរដ្ឋមួយនេះ។

លោក ណុប វី៖

 

កាលពីថ្ងៃទី ២១ កុម្ភៈ  មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចេញរបាយការណ៍មួយដោយរកឃើញថា សេរីភាពសារព័ត៌មានមានការធ្លាក់ចុះ​ក្រោយពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ដូចជា ស្ថានីយ​វិទ្យុ និង​កាសែត​ឯករាជ្យ​មួយ​ចំនួន ​ត្រូវ​បាន​បង្ខំ​​ឲ្យ​ឈប់​ផ្សាយ និង​បិទ​ទ្វារ ហើយ​ការ​គំរាម​កំហែង​នៅ​តែ​បន្ត​កើត​មាន​​។ របាយការណ៍​ដែលបាន​ស្ទង់​មតិ​លើ​អ្នក​ធ្វើការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ៧៥ ​នាក់​​នៅ​កម្ពុជា​ ​អ្នក​សារព័ត៌មាន ៦៧ ​ភាគរយ​មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​រាយការណ៍​ដោយ​សេរី​នោះ​ទេ​។

អ្នកជំនាញឯករាជ្យមួយចំនួនធ្វើការលើប្រព័ន្ទផ្សព្វ​ផ្សាយដែលកាលពីពេលថ្មីៗនេះ វិទ្យុស្រ្តីបានសុំការយល់ឃើញ ពួកគាត់យល់ឃើញថា សេរីភាភសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះ ដូចនឹងលទ្ធផលស្ទង់មតិរបស់ CCIM នេះដែរ។ តែបែបនេះក្ដីក្រសួងព័ត៌មានតែងតែច្រានការវាយតម្លៃរបស់ស្ថាប័នសារព័ត៌មានទាំងនោះ។

ជាការកត់សម្គាល់កាលពី​ឆ្នាំ​ ២០១៦ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លេខ​រៀង​ទី​​ ១២៨ ​ក្នុង​ចំណោម​ប្រទេស​ ១៨០ ​ទូទាំង​ពិភពលោក​ស្តីពី​សេរីភាព​សារព័ត៌មាន​។

ចំណែកនៅឆ្នាំ​ ២០១៥ អង្គការ​នេះ​ចាត់​ប្រទេស​កម្ពុជា​នៅ​លេខ​រៀង​ទី​​ ១៣៩ ​ក្នុង​ចំណោម​ប្រទេស​ ១៨០ ​ទូទាំង​ពិភពលោក​។ ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​ល្អ​ជាង​គេ​ឆ្នាំ​ ២០១៦ ​គឺ​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​អេរីត្រេ​៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីមោទនភាពដោយពលករខ្មែរច្រើនធ្វើការនៅក្រៅប្រទេស ខណៈអ្នកជំនាញថាកម្ពុជាមិនទាន់ធានាសុវត្តិភាពជូនពួកគាត់បាន

ភ្នំពេញ៖ សម្ដេ​ចនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញម[...]

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត