loader

ក្រសួងសាធារណការគ្រោងដាក់កាមេរ៉ាតាមផ្លូវចាប់អ្នកបើកបរល្មើសល្បឿនផាកពិន័យដល់ផ្ទះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មាននៅរសៀលនេះថា ក្រសួងសាធារណការ គ្រោងដាក់កាមេរ៉ាតាមដងផ្លូវជាតិមួយចំនួន ដើម្បីចាប់ផាកពិន័យអ្នកបើកបរល្មើសល្បឿនកំណត់។

ការថ្លែងបែបនេះធ្វើឡើងក្រោយបញ្ចប់ពិធីចុះហត្ថលេខា​ លើអនុស្សរណ:​នៃការយោគយល់គ្នា​ រវាងក្រសួងសាធារណការ​ ​ជាមួយក្រុមហ៊ុន​ មីឆែលីន​រ៉ូ​ និងក្រុមហ៊ុន​ វើលប្រ៊ីជ ត្រេឌីង​ ស្ដីពីការបង្កើតសុវត្ថិភាពចរាចរណ៍លើផ្លូវថ្នល់នៅកម្ពុជានាថ្ងៃទី​ ១៦​ កក្កដា​ ២០១៩នេះ។

ដោយឡែកការផាកពិន័យវិញលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការឱ្យដឹងថា នឹងធ្វើឡើងដល់ផ្ទះអ្នកល្មើសនោះតែម្តង។

………………..សូមស្តាប់ប្រសាសន៍របស់លោក ស៊ុន ចាន់ថុល………..

សូមបញ្ជាក់ថា ការចុះអនុស្សរណៈនេះក្រុមហ៊ុនទាំងពីរខាងលើបានផ្តល់ថវិកាប្រមាណ ៤ ម៉ឺនអឺរ៉ូ ស្មើប្រមាណ​ ៤ម៉ឺន ៥ពាន់ដុល្លារ ដល់ក្រសួង ទិញមួកសុវត្ថិភាព និងសំភារៈមួយចំនួន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជា។

បើតាមលោក ស៊ុន ចាន់ថុល គ្រោះថ្នាក់ចរាចរដែលកើតមានឡើងសត្វថ្ងៃភាគច្រើនបណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ វ៉ាជែងគ្នា បើកបរក្នុងស្ថានភាពស្រវឹង និងបញ្ហាយានយន្តជាដើម។

យោងតាមរបាយការណ៍របស់មន្រ្តីចរាចរឱ្យដឹងថា ​ក្នុងឆ្នាំ២០១៨ មានមនុស្ស​ជិត​១.៨០០​នាក់បាន​បាត់​បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ។ ចំនួននេះថយ​ចុះជិត ​១០០​នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​៕ ​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកអំសំអាតថាការស្លាប់តំណាងពលរដ្ឋខេត្តបន្ទាយមានជ័យត្រូវស្រាវជ្រាវដើម្បីដាក់វិន័យរដ្ឋបាលដល់កងរាជអាវុធហត្ថនៃខេត្តនេះ

លោកអំសំអាន អះអាងថា ករណីនៃការស្លាប់តំណាងពលរដ្ឋ[...]

ធនាគាជាតិ និង ក្រសួងកិច្ចការនារីចាប់អនុវត្តគម្រោងការលើកកម្ពស់ស្រ្តីផ្នែកចំណេះដឹងហិរញ្ញវត្ថុ

ក្រុងភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង ក្រសួងក[...]

លោកស្រីមូរសុខហួរថាអ្នកគាំទ្រCNRPO ទទូចឱ្យរៀបចំមាតុភូមិនិវត្តន៍លើកទី ២

ភ្នំពេញ៖ លោកស្រីមូរ សុខហួរ អះអាងថា ពលរដ្ឋខ្មែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត