loader

ក្រុមហ៊ុនមួយរបស់ចិនបោះទុន ១០ លានដុល្លារសង់រោងចក្រស្តុកផលិតផលកសិកម្មនាំទៅចិន

ភ្នំពេញ៖ ក្រុមហ៊ុនមួយមកបុរទេសចិនបានចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) ជាមួយក្រសួងកសិកម្ម​ ដោយបានបោះទុនចំនួន ១០លានដុល្លារ សង់រោងចក្រដើម្បីស្តុកផលិតផលកសិកម្មកម្ពុជានាំទៅកាន់ទីផ្សារប្រទេសចិន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មនៅថ្ងៃទី០៩ មេសាម្សិលមិញ។

                                                                ​​​​ផលិតផលកសិកម្មរបស់កម្ពុជាដែលត្រៀមនាំទៅចិន។

 

យោងតាមក្រសួងកសិកម្មក្រុមហ៊ុននេះឈ្មោះថា ហ៊ុន ទី(Hun Ty) បានដាក់ទុន១០លានដុល្លារសហរដ្ឋអាមេរិកដើម្បី សាង សង់ហេដ្ឋានរចនាសម្ព័ន្ធរោងចក្រដូចជា បន្ទប់ក្លាស្សេ និងបង្កកផលិតផលកសិកម្ម ដូចជាបន្លែ ផ្លែឈើ ត្រី សាច់ ជាដើម។ ជាងនេះទៀតក្រុមហ៊ុន ក៏សង់បន្ទប់កែច្នៃ ឃ្លាំងស្តុក អាគាររដ្ឋបាល និងហាងសម្រាប់ជួល និងលក់ផលិតផលបោះដុំលើផ្ទៃដី ៤ហិចតា ស្ថិតនៅក្នុងសង្កាត់ក្រាំធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នាយកក្រុមហ៊ុន ហ៊ុន ទី(Hun Ty) មានសុទិដ្ឋនិយមថា កម្ពុជានឹងមានឱកាសកាន់តែច្រើនដើម្បីពង្រីកទីផ្សារកសិផលជាមួយចិន ព្រោះកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម ស្របពេលដែលចិន និងអាមេរិកកំពុងមានជម្លោះពាណិជ្ជកម្មជាមួយគ្នា។ 

                                                                               ត្រីទឹកសាបក្លាស្សេត្រឹមដឹកទៅប្រទេសចិន។

 

ឆ្លៀតយកឱកាសនោះ នាយកក្រុមហ៊ុន Hun Ty បានបង្ហើបពី​មានបំណងវិនិយោគបង្កើតសួនឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម នៅខេត្តព្រះសីហនុ ដើម្បីប្រមូលទិញកសិផល កែច្នៃ និងនាំចេញបំពេញតម្រូវការទីផ្សារចិនដោយត្រង់ ពិសេសផលិតផលត្រី អង្ករ និងស្វាយ ជាដើម។

ឆ្លើយតបនាឱកាសនោះ រដ្ឋមន្រ្តីក្រសួងកសិកម្មមានប្រសាសន៍ថា ការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញនេះ ជាចំណែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ ពិសេសជួយបង្កើនចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងបញ្ហាចំណាកស្រុកជាដើម៕

ព័ត៌មានទាក់ទង

កម្ពុជាបន្តធ្លាក់ចុះក្នុងការនាំចេញអង្ករ ខណៈអន្តរជាតិពិចារណាលើអង្ករភូមា

ក្រុងភ្នំពេញ៖ អង្ករកម្ពុជាប្រមាណជិត ៥០ ម៉ឺនតោ[...]

កម្ពុជាជំរុញវៀតណាមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥ប៊ីលានដុល្លារ

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន[...]

ក្រុមហ៊ុននិងរោងចក្រចំនួន ១៩ មានទុន ៦៣២លានដុល្លារ $​ បានវិនិយោគក្នុងខែវិច្ឆិកានេះ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុននិងរោងចក្រចំន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត