loader

ចន្លោះ​ថ្ងៃ​ទី​១៥-១៧​ ខែមេសា​ នឹង​មាន​ភ្លៀង​ធ្លាក់​ លាយឡំ​ ផ្គរ​ រ​ន្ធះ​ និង​ខ្យល់​ក​ន្ក្រា​ក់​

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ នេះ​ ថា​ ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ គឺ​មាន​សម្ពាធ​ទាប​មួយ​បាន​កើតឡើង​ ដែល​នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ​ចាប់ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៧​ ខែមេសា​។​

​ក្រសួង​បញ្ជាក់​ទៀត​ថា​ ក្នុង​អំឡុង​ដែល​មាន​ភ្លៀង​ធ្លាក់​ បាតុភូត​ធម្មជាតិ​ មួយ​ចំនួន​ អាច​នឹង​កើត​មាន​ឡើង​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​ដូច​ជា​ ផ្គរ​ រន្ទះ​ និង​ខ្យល់​ក​ន្ក្រា​ក់​។​ តាម​រយៈ​សេចក្ដីជូនដំណឹង​នេះ​ ក្រសួង​ធនធានទឹក​ រំរ​ឮ​ឲ្យ​ពលរដ្ឋ​ ត្រូវ​ប្រុង​ប្រយ័ត្ន​ គ្រប់​ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​។​

​សូម​ជម្រាប​ថា​ យោង​តាម​របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ឲ្យ​ដឹង​ថា​ ត្រឹម​រយៈពេល​ ០៣​ខែ​ ដើមឆ្នាំ​២០១៨​នេះ​ ឥទ្ធិពល​បាតុភូត​ធម្មជាតិ​ ដែល​មាន​ជា​អាទិ៍​ រន្ទះបាញ់​ បាន​សម្លាប់​មនុស្ស​ ០៩​នាក់​ មាន​ស្ដ្រី​ ០៣​នាក់​ ហើយ​បង្ក​ឲ្យ​មនុស្ស​រង​របួស​ចំនួន​ ០៩​នាក់​ និង​ងាប់​គោក្របី​ ចំនួន​ ០៣​ក្បាល​៕

ព័ត៌មានទាក់ទង

សហភាព​អឺរ៉ុប​ លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ ចូលរួម​ប្រកួត​រូបថត​អំពី​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា[...]

អង្គការ​សង់​ត្រា​ល់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​រោងចក្រ​ ជូ​ ហួយ​ បំភ្លឺ​អំពី​លក្ខខណ្ឌ​សុវត្ថិភាព​កម្មករ​ក្នុង​រោងចក្រ​នេះ​

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ហៅ​កាត់​ថា​ សង់[...]

បន្ទាប់ពីលើកលែងទោស ផលិតករភាពយន្តអូស្រ្តាលី លោក Jame Ricketson ត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា

ក្រុងភ្នំពេញ៖ បន្ទាប់ពី ប្រមុខរដ្ឋស្តីទីតំណាង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត