loader

ចរចាៗ! កូរ៉េខាងជើងបាញ់ សាកល្បងមីស៊ីលផ្លោងពីក្រោមសមុទ្រ

កូរ៉េខាងជើងបញ្ជាក់ពីប្រភេទថ្មីនៃកាំជ្រួចផ្លោងដ៏អស្ចារ្យមមួយរបស់ខ្លួនពីក្រោមបាតសមុទ្រ ដែលជាប្រភេទអាវុធផ្លោងរយៈចម្ងាយវែង និងទើបរៀបចំខ្ទង់ខែឧសភាប៉ុណ្ណោះ។

កាំជ្រួចផ្លោងពីបាតសមុទ្រនេះ គឺជាមីស៊ីលទី១១ក្នុងឆ្នាំនេះ ដែលត្រូវបានដាក់តាំងនៅសមុទ្រជប៉ុន។

សារព័ត៌មាន BBC ចុះផ្សាយថា កាំជ្រួចនេះត្រូវបានយកមកបង្ហាញក្រោយពី ប៉ុន្មានម៉ោងបន្ទាប់ពីការជជែកនុយក្លេអ៊ែរនឹងអាមេរិកថានឹងបន្ដមានទៀត។ ក្រុងវ៉ាស៊ីនតោន និង តូក្យបានធ្វើការថ្កោលទោសជាខ្លាំងនឹងរឿង ការបាញ់សាកល្បងនេះ។

រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលពីអាវុធមួយងើបមុខឡើងកណ្ដាលសមុទ្រជប៉ុនបាញ់ឆ្ពោះទៅលើ ត្រូវបានថតបង្ហោះដោយភា្នក់ងារសារព័ត៌មាន កូរ៉េខាងជើង KCNA បានភ្ជាប់នូវប្រយោគមួយរបស់គីមជុងអ៊ុនថាជាការកត់សម្គាល់ដ៏អស្ចារ្យហើយជាការផ្ញើការអបអរសាទរយ៉ាងកក់ក្ដៅរបស់មេដឹកនាំរបូនេះជូនទៅកាន់ពិភពលោក។

សារព័ត៌មានកូរ៉េខាងជើងដដែលនោះបន្ដរៀបរាប់ថា ការសាកល្បងនេះគឺមានគោលបំណងក្នុងការឃាឃាំងការគំរាមកំហែងពីខាងក្រៅនិងទប់ទល់ជាការការពារខ្លួនហើយវាគ្មានបែបបទនៃការប្រឆាំងជំទាស់ធ្វើអ្វីឱ្យប៉ះពាល់ដល់សន្ដិសុខនៃប្រទេសជិតខាងនោះទេ។

បន្ទាប់ពីការបាញ់សាកល្បងនោះ កូរ៉េខាងត្បូងបានបញ្ជាក់ថាខ្លួនមានកាសង្ស័យថាកាំជ្រួចនោះត្រូវបានចេញពីនាវាមុជទឹក។មន្រ្ដីកូរ៉េខាងជើងអះអាងថាខ្លួនបានឃើញមីស៊ីលនោះហោះប្រមាណ៤៥០គីឡូនិងមានរយៈកម្ពស់ដល់ទៅ៩១០គីឡូម៉ែត្រមុនមកចុះចតនៅក្នុងសមុទ្រ។

កាំជ្រួចផ្លោងចំនួន១០មុនៗក្នុងឆ្នាំនេះរបស់កូរ៉េខាងជើងសុទ្ធតែជាកាំជ្រួចផ្លោងខ្នាតខ្លី។ អ្នកជំនាញថា កាំជ្រួចចុងក្រោយនេះក៏អាចនឹងហោះរយៈចម្ងាយបាន ១៩០០គីឡូម៉ែត្រ។

កូរ៉េខាងជើងត្រូវបានហាមឃាត់មិនឱ្យមាននូវមីស៊ីលផ្លោងដោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ។ អាមេរិកដែលជាប្រទេសដឹកនាំមហាអំណាចក្នុងក្រុមប្រឹក្សាសន្ដិសុខបានធ្វើការចរចានឹងកូរ៉េខាងជើងចំនួនបីលើកមកហើយបន្ទាប់ត្រូវបានគេមើលឃើញថា គ្មានការបញ្ចប់ណាមួយប្រកបដោយដំណោះស្រាយទេ។

អ្នកជំនាញយុទ្ធសាស្រ្ដថាការបង្ហាញពីការសាកល្បងធុនធ្ងន់ម្ដងនេះស្របពេលមានការប្រកាសចរចាគឺនេះសម្ដែងចេញនូវចេតនាកូរ៉េខាងជើងក្រោយរងទម្ងន់នៃការដាក់សម្ពាធទណ្ឌកម្មសេដ្ឋកិច្ចដែលបង្ហាញថាប្រទេសកំពុងព្យាយាមរកការផ្ដល់ឱ្យអ្វីមួយពីអាមេរិក៕

ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

ប្រាក់ខែកម្មករវេណេហ្សូអេឡាជិត១០ដុល្លារបើទិញសាច់ជ្រូកបានតែ៤Kgប៉ុណ្ណោះ

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា នីកូឡាម៉ាឌូរ[...]

តើអ៊ីរ៉ង់សងសឹកលើអាមេរិកឬអារ៉ាប់ប៊ីសាអូឌីតក្រោយពីនាវារបស់ខ្លួនត្រូវបានបាញ់ឆេះ?

ពិភពលោកសម្លឹងយ៉ាងមិនដាក់ភ្នេកទៅលើភាពតានតឹងនៃឈ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត