loader

ចិនបញ្ចូនទ័ពនិងរថពាសដែកចូលទីក្រុងហុងកុងហើយ

សេចក្ដីរាយការណ៍ជាច្រើនពីទីក្រុងហុងកុងបានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃព្រហស្បត្ត ិ៍នេះទីក្រុងប៉េកាំងបានបញ្ចូនកងទ័ពរបស់ខ្លួនមួយកងពលដែលបំពាក់ដោយរថពាសដែកនិងគ្រឿងសព្វាវុធមួយចំនួនទៀត បើកចូលទៅកាន់ទីក្រុងហុងកុងដែលមើល ឃើញថាគឺជាការគម្រាមដោយផ្ទាល់ចំពោះបាតុកម្មរបស់ប្រជាជនហុងកុងដែលបានធ្វើឡើងរយៈពេលពីរខែមកនេះ។បណ្ដាញផ្សាយព័ត៌មានរបស់ទីក្រុងហុងកុងដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចុះផ្សាយថា ការបញ្ចូនទ័ពនៃកងរំដោះប្រជាជនចិនគឺត្រូវបានមើលឃើញថា ជារូបភាពនៃការចាប់ផ្ដើមបង្រ្កាបបាតុករប៉ុន្ដែកងទ័ពទាំងនេះ គឺមកដោះដូរការចេញទៅវិញរបស់កងទ័ពចិនដែលមកកាន់ទីក្រុងហុងកុងតាំងពីឆ្នាំ១៩៩៧។ យោងតាមលក្ខន្ដិកៈនៃទីក្រុងហុងកុងនៅឆ្នាំ១៩៩៧នៅពេលដែលផ្ទេរការគ្រប់គ្រងទៅឱ្យទីក្រុងប៉េកាំងនោះគឺកងទ័ពនេះមានវត្តមាននៅហុងកុងដើម្បីពង្រឹងសន្ដិសុខតំបន់ប៉ុន្ដែកងទ័ពទាំងនោះមិនត្រូវបានផ្ដល់ឱកាសដើម្បីប្រើប្រាស់អាវុធបង្រ្កាបទៅលើបញ្ហាណាមួយនៃទីក្រុងហុងកុងនោះទេ។លក្ខន្ដិកៈនេះតម្រូវឱ្យទីក្រុងប៉េកាំងដោះដូរកងទ័ពរបស់ខ្លួនជំនួសកងទ័ពដែលមានលើទឹកដីហុងកុងតាំងពីឆ្នាំ១៩៩៧។យ៉ាងណាក៏ដោយអ្នកការទូតលោកខាងលិចនិងតំបន់អាស៊ីដែលមានវត្តមាននៅក្រុងហុងកុងកំពុងតែឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នចំពោះការបញ្ចូនកងទ័ពប្រជាមានិតចិនចូលទៅទីក្រុងហុងកុងចំពេលដែលប្រជាជនរបស់ទីក្រុងនេះបន្ដធ្វើបាតុកម្មប្រឆាំងទីក្រុងប៉េកាំងរយៈពេលពីរខែមកនេះ។តាមសេចក្ដីរាយការណ៍មួយផ្សេងទៀតបានឱ្យដឹងថា ទីក្រុងប៉េកាំងក្រោយពីបញ្ចូនទ័ពរបស់ខ្លួនមួយកងពលនេះទៅដល់ទីក្រុងហុងកុងហើយនោះគឺទីក្រុងនេះនឹងត្រូវដាក់ឱ្យស្ថិតនៅក្នុងច្បាប់គ្រាមានអាសន្នឬច្បាប់អាជ្ញាសឹក។គេហទំព័ឬEjinsight.com បានចុះផ្សាយថា លោកស្រីខារីឡាំ ទទួលការបញ្ចូនពីទីក្រុងប៉េកាំងឱ្យលោកស្រីដាក់ចេញនូវច្បាប់គ្រាមានអាសន្ននៅរយៈពេលប៉ុន្មានថ្ងៃទៀតនេះនូវអ្វីដែលគេហៅថាដើម្បីរៀបចំសណ្ដាប់ធ្នាប់ក្រុងហុងកុងឡើងវិញ។ប៉ុន្ដែគេហទំព័រនេះបានបញ្ជាក់ថា លោកស្រីខារីឡាំបានសារភាពថា លោកស្រីគញមានអំណាចក្នុងការធ្វើសេចក្ដីសម្រេចណាួយតាមការទាមទាររបស់បាតុករដែលដាក់កំហិតឱ្យលោកស្រីលាលែងពីតំណែនោះទេ។ យ៉ាងណាក៏ដោយប្រសិនបើបម្រាមនេះចូលជាធរមានហើយចំពេលដែលក្រុងប៉េកាំងបានបញ្ចូនទ័ពចូលទីក្រុងហុងកុងទៀតនោះត្រូវបានមើលឃើញថា គឺជាសញ្ញានៃការចាប់ផ្ដើមរឹតបន្ដឹងសន្ដិសុខទីក្រុងហុងកុងឡើងវិញជាមួយនឹងការចាត់វិធានការណ៍បង្រ្កាបលើបាតុករ។នៅក្នុងកិច្ចប្រជុំG7ដែលធ្វើឡើងនៅប្រទេសបារាំងកាលពីសប្ដាហ៍នេះគឺប្រទេសជឿនលឿនទាំងប្រាំពីរនេះបានអំពាវនាវទៅកាន់ប្រធានាធិបតី ស៊ីជីងភីងកុំឱ្យមានវិធានការបង្រ្កាបណាមួយឱ្យសោះទៅលើបាតុករ។ក្រុមប្រទេស G7បានទាមទារឱ្យចិនបន្ដគោរពកិច្ចព្រមព្រៀងអតីតអាណានិគមអង់គ្លេសនិងក្រុងប៉េកាំងឡើងវិញដែលពួកគេថាក្រុងប៉េកាំងមិនទាន់មានសិទ្ធិគ្រប់គ្រាន់ដើម្បីកាន់កាប់ទីក្រុងហុងកុងទាំងមូលនោះទេទាល់ឆ្នាំ២០៤៧។តែយ៉ាងណាក៏ដោយកាសែតអាមេរិក New York Times ចុះផ្សាយថា ការបញ្ចូនកងទ័ពចូលទៅទីក្រុងហុងកុងនៅពេលនេះគឺជាការគម្រាមកំហែងដោយផ្ទាល់ហើយថាប្រសិនបើមានការបង្រ្កាបណាមួយនោះគឺជាការបង្ហូរឈាមជនស៊ីវិល។សូមជម្រាបថាមកដល់ពេលនេះបាតុករប្រមាណ១ពាន់នាក់ត្រូវបានចាប់ខ្លួនក្រុមប៉េកាំងធ្លាបអនុវត្តការបង្រ្កាបទៅលើប្រជាជនខ្លួនឯងដែលធ្វើបាតុកម្មនៅទៀនអានមីន ឆ្នាំ៩៨៩នោះគឺបណ្ដាលឱ្យបាតុករជាង១ម៉ឺននាក់បានស្លាប់ហើយអ្នកដែលជោគជ័យគឺបក្សកុម្មុយនីស្ដចិន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

វេណេហ្សូអេឡា៖Maduroមិនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំUNខណៈស្ថានការណ៍យោធានៅព្រំដែនក្ដៅគគុក

ប្រធានាធិបតីវេណេហ្សូអេឡា លោក​Nicolas Maduroបា[...]

វេណេហ្សូអេឡា៖ល្បែងសង្រ្គាម អាចឈានដល់ការអូសទាញរបបលោកម៉ាឌូរ៉ូពីអំណាចចាប់ផ្ដើមហើយ

នៅខណៈនេះ នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំបី [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត