loader

ជប៉ុនអំពាវនាវសុំឱ្យមានសន្តិភាពនៅស៊ីរីដោយការចរចា

ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បាននិយាយថា ជប៉ុននឹងដើរតួនាទីមួយ ដើម្បីចូលរួមចំណែកកសាងសន្តិភាព នៅប្រទេសស៊ីរីដែលប្រទេសនេះ កំពុងហែកហួរដោយសង្រ្គាមស៊ីវិល។

                                                            ​កុមារស៊ីរីដែលរងគ្រោះក្នុងការវាយប្រហារពីទ័ព រុស្ស៊ី។

 

តាមបណ្ដាញផ្សាយព័ត៌មានជប៉ុន NHK លោករដ្ឋមន្ត្រី Taro Kono បានអះអាងដូចនេះ នៅក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មាការកិច្ចការបរទេសនៃសភារបស់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ មេសា។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថាករណី​សង្ស័យពីការវាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី គឺជារឿងមួយផ្សេងទៀត តែបើការសងសឹកដោយ កងទ័ព ពិតជាមិនអាចដោះស្រាយជំលោះបានទេ។   

ប្រទេសជប៉ុនបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធ នៅក្នុងជម្លោះនេះ សូមបញ្ឈប់ការប្រើយោធា ហើយត្រូវងាកមករកការកសាងសន្តិភាព ដែលអង្គការសហប្រជាជាតិជាអ្នកដឹកនាំការសម្របសម្រួល។

ជាមួយគ្នានេះ លោក Taro Kono បានសម្ដែងសេចក្ដីសង្ឃឹមថា ជប៉ុននឹងត្រូវដើរតួនាទីមួយ ដើម្បីជួយកសាងសន្តិភាពនៅប្រទេសស៊ីរីឡើងវិញ។

លោកថា នឹងលើកឡើងអំពីជំហររបស់ជប៉ុននៅក្នុងសន្និសីទស្ដីពីប្រទេសស៊ីរី ដែលនឹងធ្វើឡើងទីក្រុងព្រុយហ្សែល នៅចុងខែមេសានេះ។ ជំហររបស់ប្រទេសជប៉ុនបានធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការបរទេស Taro Kono បន្ទាប់ពីសហរដ្ឋអាមេរិក បារាំងនិងអង់គ្លេស បង្ហាញកំហឹងជាខ្លាំងប្រឆាំងរបប អាសាដ ដោយសារការវាយប្រហារអាវុធគីមីសម្លាប់ជនស៊ីវិល ដែលប្រទេសមហាអំណាចបីនេះ គំរាមថានឹងប្រើកងទ័ពវាយប្រហារកងទ័ពស៊ីរី។ តែរុស្ស៊ី ជំទាស់ជាខ្លាំងដោយព្រមានបាញ់ទម្លាក់កាំជ្រួចរបស់ប្រទេសបីនេះបើបាញ់ទៅលើប្រទេសស៊ីរី។

ប្រទេសស៊ីរីបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលតាំងពី ២០១១ ដោយសារការបះបោរទម្លាក់ប្រធានាធិបតីអាល់អាសាដ។ ចាប់តាំងពីពេលនោះ ពលរដ្ឋជាច្រើនម៉ឺននាក់បានស្លាប់ និងរាប់លានក្លាយជាជនភៀសខ្លួន៕

ព័ត៌មានទាក់ទង

អាមេរិកផ្ដល់ប្រាក់ ៥៦លានដុលា្លរជួយជនភៀសខ្លួននយោបាយណេហ្សូអេឡា

សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានអនុម័តហើយ នូ[...]

តើមានរឿងអ្វីប្លែកពីប្រទេសម៉ាឡេស៊ីថ្ងៃនេះទាក់ទងនយោបាយ ?(មានសំឡេង)

ក្រោយពីការបោះឆ្នោត ថ្ងៃទី​ ៩ឧសភា ដែលបក្សប្រឆា[...]

មហាក្សត្រម៉ាឡេស៊ីសរសើររដ្ឋាភិបាលថ្មីថាមានតម្លាភាពចំពោះថវិកាជាតិ

ព្រះមហាក្សត្រម៉ាឡេស៊ី Sultan Muhammad  ដែលបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត