loader

ជប៉ុន៖ម៉ាឌូរ៉ូស្បថចូលកាន់តំណែងគួរឱ្យខ្មាសអៀនព្រោះផ្ទុយនឹងឆន្ទៈរបស់ប្រជាជន

រដ្ឋាភិបាលប្រទេសជប៉ុនកាលពីថ្ងៃអង្គារ បាននិយាយថា ជប៉ុនចង់ឃើញការផ្លាស់ប្ដូរនៅប្រទេសវ៉េណេហ្សូអេឡាដោយដំណោះស្រាយប្រជាធិបតេយ្យពិតៗ។

តាមរយៈរដ្ឋមន្រ្ដីខុទ្ទកាល័យគណៈរដ្ឋមន្រ្ដី លោក YOSHIHIDIDE SUGA បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថាជប៉ុនសង្ឃឹមថា ចលនាមួយដើម្បីស្រោចស្រង់ប្រជាធិបតេយ្យវេណេហ្សូអេឡាឡើងវិញគឺមិនស្ថិតនៅក្នុងរូបភាពហិង្សាឡើយ។ លោកថាជប៉ុនតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នយោបាយនៅវេណេហ្សូអេឡា។តែជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននបាននិយាយថា ជាការគួរឱ្យសោកស្ដាយណាស់ដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកម៉ាឌូរ៉ូធ្វើវិធីស្បថចូលកាន់តំណែងរបស់ខ្លួនដោយគ្មានភាពស្របច្បាប់គឺមិនមានការយល់ព្រមពីប្រជាជនហើយថា គឺជាព្រឹត្តិការណ៍គួរឱ្យអាម៉ាស។​

កាលពីថ្ងៃចន្ទ​នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនសូអាបេដែលបានជួបជាមួយលោកស្រី អង់ជេឡា​ម៉ាគេល​ អធិការបតីអាឡឺម៉ង់នៅក្រុងតូក្យូ លោក អាបេមិនបាននិយាយយោងទៅដល់ មេបក្សប្រឆាំងលោកជួនហ្គៃដូនោះទេ តែលោកថាជប៉ុនចង់ឃើញប្រទេសនេះមានដំណោះស្រាយនយោបាយបានឆាប់បំផុត។ដោយឡែកលោកស្រីអធិការបតីបានបញ្ជាក់ប្រាប់លោកអាបេ ថាក្នុងនាមរដ្ឋាភិបាលបាប៊ែរឡាំង​ដែលសហការជាមួយនឹងប្រទេសសហភាពអឺរ៉ុបច្រើនទៀតបានទទួលស្គាល់លោកជួនហ្គៃដូជាប្រធានាធិបតីស្របច្បាប់របស់ប្រជាជនវេណេហ្សូអេឡា។ យោងតាមសារព័ត៌មានខ្យូដូ ប្រទេសជប៉ុនក៏សន្យាជួយកសាងសេដ្ឋកិច្ចប្រទេសនេះឡើងវិញផងដែរ៕

ព័ត៌មានទាក់ទង

តើកាលៈទេសនេះ លោកម៉ាឌូរ៉ូគួរជ្រើសរើសការបញ្ចប់អំណាចរបស់ខ្លួនដោយការធ្វើអត្តឃាតឬដូចម្ដេច?

លោកនីកូឡាស់ម៉ាឌូរ៉ូប្រធានាធិបតីនៃប្រទេសវេណេហ្[...]

ក្រុមប្រឹក្សាយោធាស៊ូដង់រឹបអូសលុយរាប់រយលានដុល្លារពីផ្ទះដ៏ស្កឹមស្កៃរបស់មេដឹកនាំផ្ដាច់ការ

សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា អាជ្ញាធរន[...]

ពលរដ្ឋសូដង់និង​អាល់ហ្សេរីរីគឺជាវីរជនពិតធ្វើឱ្យមេដឹកនាំផ្ដាច់ការចុះពីអំណាច​

ទ្វីបអាហ្រ្វិកត្រូវបានអ្នកវិភាគចាត់ទុកថា ជាតំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត