loader

តើស្រ្ដីជាចៅក្រមអាចជួយអ្វីខ្លះដល់ប្រព័ន្ធយុត្តិធម៌?

ប្រព័ន្ធយុត្តិធម៌សង្គម គឹគេត្រូវផ្ដោតលើ វិជ្ជាជីវៈរបស់ មេធាវី ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រមជាអាទិ៍ ត្រូវបានចាត់ទុកជាគោលការណ៍ថាជាអ្នកធានាយុត្តិធម៌សង្គម។ បើមើលឱ្យកាន់តែស៊ីជម្រៅទៅទៀត ចៅក្រមដែលមានតួនាទីជាអ្នកកាត់សេច ក្ដីឱ្យភាគីណាម្ខាង ចាញ់ ឬ ឈ្នះ គឺជាសមាសធាតុសវនាការដែលមិនអាចខ្វះបាននូវឯករាជ្យភាព អនាគតិ និង អាចលើកតម្កើងថាជាអវតានៃយុត្តិធម៌។

តាមរបាយការណ៍នារីរត​នៈថ្វីបើថាស្រ្ដីក្នុងវិស័យតុលាការកើនក៏ពិតមែន តែសមាសភាពនេះនៅតែមានចំនួនតិចនៅឡើយ គឺមិនស្មើនឹងពាក់កណ្ដាលចំនួនបុរសផង។

តើក្នុងសម័យស្វែងរកសមភាពយេនឌ័រ លក្ខណៈភេទស្រ្ដី អាចជួយអ្វីខ្លះដល់សង្គម និង​ជួបឧបសគ្គអ្វីខ្លះ បើពួកគាត់ជាចៅក្រម?

ឆោម ពៅ និកា យកការណ៍ព័ត៌មាននេះ៖

 

តាមតួលេខរបស់ ក្រសួងយុត្តិធម៌ ឆ្នាំ២០១២ និងចុះផ្សាយជាដំណឹងដោយគេហទំព័រសារព័ត៌មានជាតិមួយថា  ចំនួនចៅក្រម​ និង​ ព្រះរាជអាជ្ញា​មានប្រមាណ ៤១៥នាក់ ស្របគ្នានឹង គោលនយោបាយរាជរដ្ឋាភិបាល​នៃក្រសួងកិច្ចការនារី របាយការណ៍នារីរតនៈទី៤ បានបញ្ចាក់ថា​ចំនួនស្រ្ដីក្នុងវិស័យតុលាការមានការកើនឡើន។ តែបើតាមការស្រាវជ្រាវរបស់អ្នកវិភាគបានសង្កេតឃើញថាការកើនឡើងនេះក៏នៅតែស្ថិតក្នុងចំនួនទាបនៅឡើយដែលស្រ្ដីមិនស្មើនឹងពាក់កណ្ដាលចំនួនបុរសនៅឡើយ។ ហេតុអ្វីចាំបាច់ឱ្យតំណែងនៅក្នុងវិស័យយុត្តិធម៌មានសមាសភាពស្រ្ដីធៀបនឹងបុរសប្រកបដោយតុល្យភាព ជាពិសេសគឺចៅក្រមជាស្រ្ដី។

អ្នកវិភាគបញ្ហាសង្គមជើងចាស់មួយរូប គឺ​ លោក​បណ្ឌិត មាស នី បានឆ្លើយតបទៅនឹងសំណួរដែលវិទ្យុស្រ្ដីបានចោទសួរ និង សម្ដែងអារម្មណ៍ចង់ឃើញសមាសភាពស្រ្ដីជាចៅក្រមទទួលបានតម្លៃលើសពីភាពជានិមិត្តរូប​ និង កាត់បន្ថយប្រពៃណី មិនខ្វល់ខ្វាយពីបញ្ហាស្រ្ដី និង ទំនៀមទំលាប់រើសអើងស្រ្ដីពីសំណាក់បុរស ឬ ចៅក្រមជាបុរស។ លោកថែមទាំងបន្តគាំទ្រ និង លើកទឹកចិត្តស្រ្ដីដែលមាននិស្ស័យក្នុងវិស័យតុលាការ ៖

                                                              លោកបណ្ឌិត មាស នី អ្នកវិភាគពីការអភិវឌ្ឍន៍សង្គម។

 

ក៏ព្រោះតែ ភាគច្រើនអ្នកច្បាប់ ឬ ចៅក្រម ជាបុរស ឬ ថាសវនាការពោរពេញដោយបុរស បរិស្ថាននេះបានជម្រុញឱ្យស្រ្ដីក្នុងវិស័យយុត្តិធម៌មានភាពមិននឹងនរ និង មិនទទួលបានការឱ្យតម្លៃលើការវិនិច្ឆ័យរបស់ពួកគេ។ លើសពីនេះទៅទៀត តួអង្គរបស់ស្រ្ដីដែលស្ថិតនៅកណ្ដាលនៃសវនាការ ជាចៅក្រម ដាច់ខាតត្រូវតែមានភាពរ៉ឹងប៉ឹង ទំនុកចិត្តលើខ្លួនឯង និង រក្សាអនាគតិឱ្យបាន។ តែយ៉ាងណា អ្នកវិភាគរូបនេះ ព្រួយបារម្ភថា ប្រព័ន្ធយុត្តិធម៌ត្រូវតែឈរលើភាពឯករាជ្យឱ្យបានពិតប្រាកដ តំណាលគ្នានឹង អ្នកច្បាប់ និង ចៅក្រមមានភាពឯករាជ្យដូចគ្នានោះ យុត្តិធម៌សង្គមនឹងកើតឡើងតាមសច្ចភាព។

បើពិនិត្យទៅមើលសង្គមគ្រួសារ និង សង្គមទាំងមូល សមភាពយេនឌ័រថ្វីបើត្រូវបានកត់សម្គាល់ថា មានកាយវាចាថាគោរព និង លើកតម្កើងតែពេលដែលមកដល់ក្នុងដៃនៃវិស័យយុត្តិធម៌ ស្រ្ដីដែលជួបប្រទះអំពើហិង្សាក្នុងរូបភាពមួយណានៃរូបភាព ហិង្សាទាំងបួន រួមមាន ហិង្សាផ្លូវកាយ ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច និង ផ្លូវចិត្ត អាចនឹងទទួលបានការមិនពេញចិត្ត ឬ រអានឹងនិយាយ ឬ ចាត់ទុកជារឿងដែលមិនគួរឱ្យជឿសម្រាប់នារីទន់ខ្សោយ មានទៅកាន់អង្គចៅក្រម។ ម្ល៉ោះហើយ អ្នកស្រី រស់ សុភាព​ ជា នាយិកា​អង្គការ​ យេនឌ័រ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ផ្ដោតទៅលើបញ្ហាមួយថា ហិង្សាផ្លូវភេទ ជាបទល្មើសព្រហ្មទណ្ឌ កើតឡើងច្រើន ឬទុក្ខលំបាករបស់ស្រ្ដី គឺ ពិបាកនឹងឱ្យចៅក្រមជាបុរសជជែកវែកញែកនឹងពួកគាត់ណាស់ តែបន្ទុកនេះនឹងត្រូវបានកាត់បន្ថយមកវិញ ដោយទទួលបានភាពកក់ក្ដៅ និង ការវិនិច្ឆ័យប្រកបដោយមេត្តាធម៌របស់ចៅក្រមជាស្រ្ដីទៅតាមគោល ការណ៍ច្បាប់ជាមូលដ្ឋាន និង ក្រមសីលធម៌នៃវីជ្ជាជីវៈមួយនេះ។

                                            លោកស្រី រស់ សុភាព នាយិកាប្រតិបត្ដិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា GAD/C

 

ប្រព័ន្ធយុត្តាធិការដែលជាស្ថាប័នជាតិស្មុគស្មាញមួយផងដែរ ដែលជាការពិត អ្នកច្បាប់ក្នុងវិស័យនេះតែងតែជួបប្រទះនូវឧបសគ្គជៀសមិនរួច ដូចជា ការស្វែងរកអង្គហេតុ និង​អង្កេតសំណុំរឿងឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការចាប់ជនសង្ស័យខុស ដែលបង្កឱ្យមានកំហុសផ្សេងៗ ការជៀសផុតពីការរងឥទ្ធិពលដោយអំណាច ដោយទឹកប្រាក់ ដោយមនោសញ្ចេតនានៃសាច់ញាតិ ឧបសគ្គក្នុងការស្វែងរកជនល្មើស វិបាកក្នុងការដោះស្រាយទំនាស់មិនចប់សព្វគ្រប់ប្រកបដោយអព្យាក្រឹត្យភាពជាអាទិ៍។ ជា មួយគ្នានេះ អ្នកស្រី រស់សុភាពបន្ដទៀតថា ឧបសគ្គបីចំណុចរបស់ចៅក្រមស្រ្ដី ជាអ្នកសម្រេចសេចក្ដីកំពូល គឺក្នុងភាពធម្មជាតិដែលស្រ្ដីតែងតែមានកូនចិត្ត ទន់ អាណិតអាសូរ ការប្រើប្រាស់ ឬ ឧបត្ថម្ភនូវថវិកាជូនស្រ្ដីរងគ្រោះដើម្បីគ្នាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តតាំងតាមរយៈផ្លូវច្បាប់នេះ និង​ទីពីរ ការប្រើប្រាស់ធនធានមនុស្ស និង​ចំណុចចុងក្រោយគឺសំដៅទៅដល់ឆន្ទានុសិទ្ធិរបស់ចៅក្រមដែលជៀសមិនផុតពីឥទ្ធិពល ឬ ការឃ្លាំមើល។

អ្វីៗនឹងក្លាយជាតថភាពប្រកបដោយការគាំទ្រ ដែលថា ស្រ្ដីជាចៅក្រមជាភ្នាក់ងារសង្គមនឹងមានលទ្ធភាពយល់បញ្ហាស្រ្ដីបានច្រើនជាងបុរស ហើយបញ្ហាស្រ្ដីនិងទទួលបានការចាប់អារម្មណ៍នឹងមុខជាមានការដោះស្រាយប្រកបដោយប្រសិទ្ធភាពជាងមុន ដែលថា​តំណែងចៅក្រមជាតំណែងរក្សាយុត្តិធម៌សង្គមនេះ នឹងជាកត្តាជម្រុញឱ្យមានសមភាពយេនឌ័របានយ៉ាងពិតប្រាកដ សមនឹងវិសាលភាពនៃពាក្យថា ស្រ្ដីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គមជាតិ។

ដោយមើលឃើញនូវឧបសគ្គជាច្រើនលើវិស័យយុត្តិធម៌សម្រាប់ស្រ្ដី​  កញ្ញា លី ស្រីស្រស់ ដែលជានិស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដសេដ្ឋកិច្ច និង ជាប្រធានក្រុមអ្នកវិភាគវ័យក្មេង បែរជារកច្រកចេញផ្សេងទៀតដើម្បីធានានូវយុត្តិធម៌សង្គម ស្របតាមលក្ខណៈនៃលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ​ពេញលេញ តាមរយៈការចូលរួមប្រឡូកនូវវិស័យនយោបាយ ព្រោះវិស័យនេះមានរឿងសង្គមគ្រប់សព្វបែបយ៉ាង។

                                                        កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេងរបស់លោក កែម ឡី ។

 

ជាទូទៅ ករណីប្ដឹងផ្ដល់គ្នា តែងតែមានភាគីម្ខាង ចាញ់ ឬ ឈ្នះ តែគេតែងតែឃើញជនក្រីក្រ ជនទន់ខ្សោយ ជនគ្មានអំណាច ច្រើនតែចាញ់ក្ដីក្នុងសំណុំរឿងតតាំងនឹងភាគីម្ខាងដែលមានលក្ខណៈសម្បត្តិផ្ទុយគ្នាជាខ្លាំង រហូតដល់មានមជ្ឈដ្ឋានសង្គមដាក់ជាចំណោទសួរមួយទៀតថា តើយុត្តិធម៌សង្គម អាចធានាបាននៅពេលណា។

បើតាមទស្សនៈរបស់ អ្នកវិភាគស្រីវ័យក្មេងនេះមើលឃើញថា យុត្តិធម៌សង្គមពិតប្រាកដ នឹងលេចរូបរាងឡើងនៅពេលដែលវិស័យនយោបាយមានភាពប្រសើរឡើង ព្រោះវាជាមូលដ្ឋាននៃវិស័យនានា។

សិស្សចៅក្រមទាំងឡាយនឹងក្លាយជាចៅក្រមក្រោយពីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយក្រសួងយុត្តិធម៌ ជាផ្លូវការរួច មក។ យោងតាម ខ្លឹមសារច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម មាត្រា៨ ចៅក្រមត្រូវតែសម្រេចសេចក្ដីដោយមិនលម្អៀង ឈរលើគោល ការណ៍គោរពច្បាប់ដោយមិនទទួលការគាបសង្កត់ ការគម្រាមកំហែង ឬ ការបំភិតបំភ័យ ការបង្គាប់បញ្ជាដោយផ្ទាល់ ឬ ប្រយោលពីភាគីណាម្ខាងក្នុងរឿងក្ដី។ក្នុងកាតព្វកិច្ចជាចៅក្រម ចៅក្រមត្រូវតែមានអព្យាក្រឹត្យភាពក្នុងវិស័យនយោបាយនោះទេ។

ជាសរុប ទៅ សម្រាប់ស្ត្រីខ្មែរក្នុងវិស័យ ច្បាប់ក្នុងសម័យទំនើបនេះ ឃើញថា និស្សិតស្រីបាន​ចូល​សិក្សា មុខវិជ្ជាច្បាប់កាន់តែច្រើ់នឡើងៗ ។ តែសម្រាប់និស្សិតស្រី លីស្រីស្រស់ បែរជានិយាយថា នាង ប្រាថ្នា ក្លាយជាអ្នកនយោបាយដែលជាផ្នែកមួយជួយដល់ប្រព័ន្ធយុត្តិធម៌ សង្គម គឺដូចស្ត្រី​ជាចៅក្រមផងបើតាំងខ្លួនជាចៅក្រមយុត្តិធម៌ ប្រកាន់សច្ចភាព គឺចៅក្រមនោះ ពិតជាជួយបានទាំង កូន​ក្ដីស្ត្រីជាជនរងគ្រោះគឺ បាននូវយុត្តិធម៌សមរម្សអាចទទួលយកបាន​ដែលនេះគឺជាកាតព្វកិច្ច​របស់​ចៅ​ក្រមជួយរកយុត្តិសម្រាប់ជនរងគ្រោះទោះជាជននោះ បុរសក៏ដោយ៕ 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជំនួបអតីតនិស្សិតស្រ្តីនៅអាស៊ានជំរុញភាពជាអ្នកដឹកនាំ និងស្វែងយល់បញ្ហាស្រ្តីក្នុងតំបន់

ភ្នំពេញ៖ អតីតនិស្សិតស្រ្តីតំបន់អាស៊ានដែលធ្លាប[...]

បទសម្ភាស៖ ស្រ្ដី  និង​ បញ្ហាជំងឺផ្លូវចិត្ត

បទសម្ភាស៖ ស្រ្ដី និង​ បញ្ហាជំងឺផ្លូវចិត្ត

ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩

របាយការណ៍របស់អង្គការសុខភាពពិភពលោកថា បច្ចុប្បន[...]

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ អំពើហិង្សាផ្លូវភេទលើស្រ្តីមិនមានអត្រាធ្លាក់ចុះ

រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានបង្ហាញរបាយកា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត