loader

តើអ៊ីរ៉ង់សងសឹកលើអាមេរិកឬអារ៉ាប់ប៊ីសាអូឌីតក្រោយពីនាវារបស់ខ្លួនត្រូវបានបាញ់ឆេះ?

ពិភពលោកសម្លឹងយ៉ាងមិនដាក់ភ្នេកទៅលើភាពតានតឹងនៃឈូងសមុទ្រពែក្សដែលមជ្ឈដ្ឋានខ្លះបារម្ភខ្លាចការផ្ទុះសង្គ្រាមអាំចកើតឡើង។នៅលើឈូងសមុទ្រពែក្សឥលូវនេះដូចជាការប្រកួតបាល់ទាត់យ៉ាងដូចនេះដែរ គឺជក់ចិត្តខ្លះណាស់សម្រាប់អ្នកទស្សនា។ដើមដំបូងអ៊ីរ៉ង់ត្រូវបានគេចោទថាបានបង្ហោះដ្រូនជាច្រើនគ្រឿងហោះលើប្រទេសអារ៉ាប់ប៊ីសាអូឌីតហើយភ្លាមៗនោះស្រាប់តែមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងពីរកន្លែងនៃរោងចក្រអារ៉ាប់ប៊ីសាអូឌីត។កាលពីថ្ងៃ១៤កញ្ញា ពិភពលោកគិតថាពេលនោះសង្គ្រាមមជ្ឈឹមបូព៌ាទំនងនឹងផ្ទុះឡើងដោយសារតែការវាយបកវិញរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តជាពិសេសគឺសហរដ្ឋអាមេរិកដែលក្រោមការដឹកនាំបច្ចុប្បន្នដោយប្រធានាធិបតីដូណាល់ត្រាំ។មិនយូរប៉ុន្មានផង លោកត្រាំបានបញ្ជាឱ្យរដ្ឋមន្រ្ដីការបរទេសរបស់ខ្លួនលោក ម៉ៃប៉ុមពីអូទៅពិនត្យមើលជាក់ស្ដែងអំបីការខូចខាតរោងចក្រចម្រាញ់ប្រេងនិងពិនិត្យមើលគ្រឿងផ្ទុះដែលជាបំណែកនៃកាំជ្រួចបាញ់ចេញពីយន្ដហោះដ្រូនរបស់អ៊ីរ៉ង់។មិនយូរប៉ុន្មានសហរដ្ឋអាំមេិកសម្ដែងកំហឹងខ្លាំងណាស់សឹងតែសងសឹកជំនួសអារ៉ាប់ប៊ីសាអូឌីតហើយសម្ាប់លោកត្រាំចាត់ទុកថាជាស្នាដៃរបស់ឆ្មាំបដិវត្តអ៊ីរ៉ង់។លោកត្រាំបានបញ្ចុះបញ្ចូលឱ្យអារ៉ាប់ប៊ីសាអូឌីតទទួលយកខ្លួនឱ្យក្លាយជាសម្ព័ន្ធមិត្តឱ្យជិតស្និទ្ធគឺដូចប្រទេសអ៊ីស្រាអែលសព្វថ្ងៃនេះព្រោះជាការបន្លាចលើប្រទេសអ៊ីរ៉ង់ក៏ថាបានសម្រាប់អ៊ីរ៉ង់់ផ្ទាល់មិនចង់និយាយថាការឆេះរោងចក្ររបស់ខ្លួនគឺពិតជាអ៊ីរ៉ង់១០០ភាគរយនោះទេតែបែរជាប្រកាសថាខ្លួនត្រូវតែនៅជាមួយសហរដ្ឋអាមេរិកដើម្បីពង្រឹងកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។សាមគ្គីភាពមិនត្រឹមតែអាមេរិកនិងអារ៉ាប់ប៊ីសាអូឌីតប៉ុណ្ណោះទេគឺនៅប្រទេសជាច្រើនទៀតដូចជាអារ៉ាប់រួម អារ៉ាបអ៊ីមីរ៉េត អេក្វាទ័រ អូម៉ង់ គុយវែ៉តជាដើមសុទ្ធតែភ័យខ្លាចនឹងអំពើគ្រោះថ្នាក់ណាមួយដូចអារ៉ាប់ប៊ីសាអូឌីតហើយក៏ស្រវាឱបនឹងសហរដ្ឋអាមេរិកគឺពេលនោះមជ្ឈឹមបូព៌ាមាន៨ប្រទេសបានរត់ឱបសម្ព័ន្ធភាពជាមួយគ្នាលើកលែងតែអ៊ីរ៉ង់ម្នាក់គត់ដែលត្រូវតែប្រទេសហែកហួរដោយសង្គ្រាមដូចជាស៊ីរីយ៉េមែន ប៉ាឡេស្ទីន។ក្រោយពីសម្ព័ន្ធភាពខ្លួនរឹងមាំហើយស្រាប់តែថ្ងៃ១២តុលា កាំជ្រួចពីរដើមបានត្រូវបាញ់ទម្លាក់ត្រូវនាវាដឹកប្រេងដ៏ធំមួយគ្រឿងរបស់ប្រទេសអ៊ីរ៉ង់ដែលកំពុងផ្ទុកប្រេងក៏ឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗនោះអ៊ីរ៉ង់បានដាក់ការចោទប្រកាន់ភ្លាមៗទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីតព្រោះថាកាំជ្រួចនោះគឺបានហោះចេញពីទឹកដីនៃប្រទេសនេះ។តែយ៉ាងណាអារ៉ាប់ប៊ីសាអូឌីតមិនបានប្រកែកភ្លាមៗនោះទេគឺនៅរហូតដល់ថ្ងៃ១៥តុលាទើបខ្លួនបដិសេធ រហូតមកដល់ពេលនេះពុំមាននរណាម្នាក់អះអាងថាជាស្នាដៃរបស់ខ្លួនទេ ប៉ុន្ដែប្រទេសអ៊ីរ៉ង់បានចោទថាអាមេរិកនៅពីក្រោយអារ៉ាប់ប៊ីសាអូឌីតរឿងនេះ។តែសំណួរសួរថាតើអ៊ីរ៉ង់នឹងសងសឹកទៅលើប្រទេសណារវាងអារ៉ាប់ប៊ីសាអូតនិងអាមេរិកត្រូវការសងសឹកនោះ យើងដឹងហើយថាក្រោយពីអ៊ីរ៉ង់បាញ់ឆេះយន្ដហោះដ្រូនរបស់អាមេរិកកាលពីខែមិថុនាគឺទីក្រុងតេហេរ៉ុងរងទណ្ឌកម្មធ្ងន់ធ្ងរខ្លាំងណាស់គឺការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។ប៉ុន្ដែពេលនោះអីរ៉ុងហាក់ដូចជានៅតែមានអំណួតថាខ្លួនអាចជ្រើសរើសសមរភូមិនៅលើឈូងសមុទ្រពែក្សក្នុងថ្ងៃណាក៏ដបានដែរឱ្យតែអាមេរិកបើកការវាយប្រហារមកលើខ្លួននោះ។ប៉ុន្ដែសហរដ្ឋអាមេរិកសឹងស្ទុះទៅវាយប្រហារអ៊ីរ៉ង់ទៅហើយស្រាប់តែលោកត្រាំបញ្ជាទ័ពឱ្យផ្អាកគម្រោងផែនការភ្លាមដែលត្រូវវាយប្រហារលើអ៊ីរ៉ង់នោះ ព្រឹត្តិការណ៍នេះនាំឱ្យមានការចោទសួរថាតើប្រទេសពីរនេះពេលណាបានផ្ទុះសង្គ្រាមនឹងគ្នាខណ​ៈដែលអាមេរិកបានបញ្ចូនកម្លាំងទ័ពនិងគ្រឿងសព្វាវុធសមល្មនឹងការធ្វើសង្គ្រាមទៅហើយតែមកដល់ពេលនេះលោកដូណាល់ត្រាំត្រឹមតែដាក់គំនាបលើអ៊ីរ៉ង់ផ្នែកទណ្ឌកម្មសេដ្ឋកិច្ចប៉ុណ្ណោះ។យ៉ាងណាអ៊ីរ៉ង់វិញឯណោះតេដែលត្រូវសងសឹកទៅលើអាមេរិក និង សម្ព័ន្ធមិត្តព្រោះខ្លួនរងការខូចខាតដោយសារកប៉ាល់របស់ខ្លួនត្រូវបានបាញ់ឱ្យរងគ្រោះជាដំណំហើយសងសឹកឆាប់ៗដែរឬទេ។គេអាចគិតថាអ៊ីរ៉ង់ទំនបនឹងសងសឹកទៅលើអាមេរិកទៅលើអារ៉ាប់ប៊ីសាអូឌីតគឺអាចធ្វើឱ្យផលប្រយោជន៍អាមេរិកចរងការឈឺចាប់ប៉ុន្ដែវាមិនដូចចិត្តទេប្រសិនបើដូចនេះមែនគឺអ៊ីរ៉ង់នេះហើយអាចនឹងទាញឱ្យមានសង្គ្រាមផ្ទុះលើឈូងសមុទ្រពែក្ស។

ដោយ៖ ឆោម ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ម៉ាឡេស៊ី៖លោកអាន់វ៉ានឹងក្លាយជានាយករដ្ឋមន្រ្ដីហើយលោកណាជីពនឹងក្លាយជាអ្នកទោសវិញម្ដង

នាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី បណ្ឌិតមហាធាមហ[...]

បាងកកប៉ុស្ដិ៍ចេញវិចារណកថាឱ្យសម្ដេចហ៊ុនសែនសម្របសម្រួលនយោបាយនឹងលោកសមរង្ស៊ី

កាសែតបាងកកប៉ុស្ដិ៍ដែលមានឈ្មោះបោះសំឡេងនិងឥទ្ធិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត