loader

ថៃ៖ គណៈកម្មការបោះឆ្នោតព្រមានផ្តន្ទាទោសករណីបំផ្លាញស្លាកសញ្ញាបក្សនយោបាយ

យ៉ាងតិចណាស់ មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញកំហុស​ ពីបទហែកបំផ្លាញ ផ្ទាំងឃោសនា របស់គណបក្សនយោបាយ Palang Pracharath ដែលគេស្គាលថា ជាបក្សមួយរបស់ ពួកយោធា បានបង្កើតឡើងដើម្បី ចូលរួមប្រកួត ការបោះឆ្នោតសភា នៅថ្ងៃទី២៤មិនា ខែក្រោយនេះ។

តាមការសែតបាងកកប៉ុស្តិ៍ ជនសង្ស័យនេះ ទាំងពីរនោះ ជាមនុស្សប្រុស មានអាយុពីរវាង ជាង២០ឆ្នាំឡើងទៅ។ ពួកគេមាន ឈ្មោះ វ៉ាន់ដាលិម និង ណូរ៉ាផាត ។ ពួកគេបានសារភាពថា ការប្រព្រឹត្តបែបនេះ មកពីខ្លួន ទទួលរងឥទ្ធិពលជាតិស្រា។ យ៉ាងណា វរៈសេនីយ៍ទោស ប៉ូលិស លោក Sutthiphong ដែលដឹកនាំកម្លាំងចុះចាប់បុរសទាំងពីរនោះ បាននិយាយថា ជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងគំនុំហើយបង្កហិង្សានយោបាយ។ អគ្គលេខាធិការកណៈកម្មការបោះឆ្នោត ប្រទេសថៃ បានអោយដឹងថា ជនណាវាយប្រហារទៅលើ ឧបករណ៍ឃោសនា បក្សនយោបាយ នឹងប្រឈមនឹងការកាត់ទោស ៣ឆ្នាំ ហើយពិន័យជាប្រាក់៦ពាន់បាត។

នេះជាលើកដំបូងហើយ ដែលមានការចាប់ខ្លួនមនុស្ស ក្នុងពេល រាជាណាចក្រនេះ កំពុងបើកអោយមានការឃោសនា នយោបាយ របស់បក្សនយោបាយទាំងអស់ដែលមានឈ្មោះសម្រាប់ការបោះឆ្នោតនៅខែក្រោយនេះ។ អ្នកសង្កេតការណ៍ព្រមានអោយពលរដ្ឋថៃ មានប្រុងប្រយ័ត្នចំពោះការ ប៉ះទង្គិចក្នុងពេលឃោសនា បោះឆ្នោត ដែលនាំអោយមានការបង្រ្កាប។ ប្រទេសថៃ ត្រូវបានមើលឃើញថា មានស្ថាប័នរៀបចំការបោះឆ្នោតមួយរឹងមាំ ទាំងជំហរការងារឯករាជ្យនិងអព្យាក្រឹត្យ ដែលធ្វើឱ្យពលរដ្ឋថៃនិអ្នកនយោបាយទុកជាខ្លាំង។

នៅក្នុងការបោះឆ្នោតលើកនេះ មាន១០៤បក្សនយោបាយចូលរួមប្រកួត។ តែបក្សធំៗបី គឺគណបក្សប្រជាធិបតេយ្យ របស់លោកអាប់ភីស៊ីត វេចាជីវ៉ា គណបក្សភឿថៃដែលលោកថាក់ស៊ីននៅពីក្រោយនិងគណបក្ស Palang Pracharath ដែលពួកយោធានៅពីក្រោយ។ ប​ក្សនេះ បានតែងតាំងលោកឧត្តមសេនីយ៍ប្រាយុទ្ធ ដែលជានាយករដ្ឋមន្ត្រីចេញពីរដ្ឋប្រហារ ឆ្នាំ២០១៤ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សថ្មីនេះ៕

ព័ត៌មានទាក់ទង

តើកាលៈទេសនេះ លោកម៉ាឌូរ៉ូគួរជ្រើសរើសការបញ្ចប់អំណាចរបស់ខ្លួនដោយការធ្វើអត្តឃាតឬដូចម្ដេច?

លោកនីកូឡាស់ម៉ាឌូរ៉ូប្រធានាធិបតីនៃប្រទេសវេណេហ្[...]

ក្រុមប្រឹក្សាយោធាស៊ូដង់រឹបអូសលុយរាប់រយលានដុល្លារពីផ្ទះដ៏ស្កឹមស្កៃរបស់មេដឹកនាំផ្ដាច់ការ

សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា អាជ្ញាធរន[...]

ពលរដ្ឋសូដង់និង​អាល់ហ្សេរីរីគឺជាវីរជនពិតធ្វើឱ្យមេដឹកនាំផ្ដាច់ការចុះពីអំណាច​

ទ្វីបអាហ្រ្វិកត្រូវបានអ្នកវិភាគចាត់ទុកថា ជាតំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត