loader

ទស្សនៈ​វិភាគ​ ៖​ ឥទ្ធិពល​ប្រាក់​ដុល្លារ​របស់​ជនបរទេស​ អាច​ជាន់​ដាន​ចាស់​ប្រាក់ដួង​សម័យ​លង្វែក​?

​សុភាសិត​សង្គ្រាម​មួយ​តែង​លើក​ឡើង​ថា​ ស្គាល់​សត្រូវ​ ១០០​ដង​ នោះ​នឹង​ច្បាំង​ឈ្នះសត្រូវ​ទាំង​ ១០០​ដង​។​

​ចំណុច​នេះ​ គេ​ចង់​អប់រំ​ឲ្យ​មនុស្ស​ស្គាល់​ចំណុចខ្លាំង​ ចំណុចខ្សោយ​ និង​ស្គាល់​ពី​តម្រូវការ​ចាំបាច់​របស់​សត្រូវ​ ទើប​អាច​រៀបចំ​យុទ្ធសាស្ត្រ​ច្បាំង​ ស្រប​តាម​កាលៈទេសៈ​បាន​ជោគជ័យ​។​

 

រូបគំនូរបន្ទាយលង្វែក កាលដែលប្រជាជនកាប់ឬស្សី។រូបភាពពីGoogel
រូបគំនូរបន្ទាយលង្វែក កាលដែលប្រជាជនកាប់ឬស្សី។រូបភាពពីGoogel
​រំឭក​ឡើង​វិញ​ក្នុង​សង្គម​ខ្មែរ​ចាញ់ល្បិច​សៀម​បាច​ប្រាក់ដួង​

តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា​ សម័យ​លង្វែក​ជា​សម័យ​ថ្កុំថ្កើង​បន្ទាប់​ពី​សម័យ​អង្គរ​។​ ក្រោយ​ពេល​ព្រះ​អង្គចន្ទរាជា​សោយ​ទិវង្គត​នៅ​ឆ្នាំ​ ១៥៦៦​ ដរាប​តម​ក​ការ​បែកបាក់​ផ្ទៃក្នុង​ រាស្ត្រ​ជួប​គ្រោះ​ទុរភិក្ស​ ធ្វើ​ឲ្យ​ខ្មែរ​ចាប់ផ្ដើម​ថមថយ​ឥទ្ធិពល​ជា​បន្តបន្ទាប់​។​

​សៀម​ព្យាយាម​វាយ​សង្គ្រប់​លើ​ខ្មែរ​ រហូត​បន្ទាយលង្វែក​បាន​រលំរលាយ​នៅ​ឆ្នាំ​ ១៥៩៤​។​ មាន​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​នោះ​គឺ​ ក្រោយ​ពេល​សៀម​ព្យាយាម​វាយ​បន្ទាយលង្វែក​ជា​ច្រើន​ខែ​មិន​បាន​ជោគជ័យ​ អាច​សៀម​ដឹង​ចំណុចខ្សោយ​ប្រជាជន​នៅ​ក្រៅ​បន្ទាយលង្វែក​ ដែល​រស់នៅ​ក្រីក្រ​ ដូច្នេះ​សៀម​បាន​បាញ់​ប្រាក់ដួង​ជា​ច្រើន​ ចូល​ទៅ​ក្នុង​គុម្ព​ឫស្សី​។​

ទីបំផុត​ ប្រាក់ដួង​ពិតជា​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​កំពែង​គុម្ព​ឫស្សី​ដ៏​ក្រាស់ឃ្មឹក​ការពារ​ក្រុង​លង្វែក​ រលំរលាយ​បាន​ គឺ​ប្រជាជន​ខ្មែរ​កាប់​ឆ្ការ​គុម្ព​ឫស្សី​ដើម្បី​យក​ប្រាក់ដួង​ដែល​នៅ​រាយ​ប៉ាយ​ទីនោះ​។​

មិនយូរ​ប៉ុន្មាន​ សៀម​បាន​លើកទ័ព​មក​ម្ដងទៀត​ វាយ​បំបែក​ក្រុង​បន្ទាយលង្វែក​ ចាប់​យក​ស្ដេច​ខ្មែរ​ អ្នកប្រាជ្ញ​ បណ្ឌិត​ ក្បួន​សាស្ត្រ​ និង​របស់​មាន​តម្លៃ​របស់​ជាតិ​ជា​ច្រើន​ផ្សេង​ទៀត​។​ ការ​វិនាស​ហិនហោច​នេះ​ វា​ជា​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​ ដែល​បាន​កើតឡើង​ដោយសារ​ភាព​លោភលន់​ និង​កង្វះ​ការ​ពិចារណា​វែង​ឆ្ងាយ​ របស់​ប្រជាជន​ខ្មែរ​ខ្លួនឯង​ ដែល​គិត​ផលប្រយោជន៍​ចំពោះ​មុខជា​ធំ​។​

ប្រាក់​ដុល្លារ​ក៏​ធ្វើ​ឱ្យ​ខ្មែរ​ឈ្លក់​វ​ង្វែ​ង​ជាតិ​ដែរ​ នា​សម័យនេះ​

wmc-thum-31-02មេរៀន​មហន្តរាយ​ ដ៏​សោកសៅ​នេះ​បាន​ដិតដាម​ តាម​លង​ព្រលឹង​កុលបុត្រ​ខ្មែរ​គ្រប់​គ្នា​មក​ដល់​បច្ចុប្បន្ន​។​

ក្រោយ​ឆ្នាំ​១៩៧៩​ នៃ​ការ​បញ្ចប់​របប​ខ្មែរក្រហម​ កម្ពុជា​បាន​បញ្ចប់​រូបភាព​សង្គ្រាម​ស៊ីសាច់ហុតឈាម​ និង​កាន់តែ​ប្រសើរ​មក​ដល់​បច្ចុប្បន្ន​។​ តែ​ នេះ​គ្រាន់តែ​ ល្បិច​ថ្មី​ ប៉ុណ្ណោះ​។​ «​ក្ដៅ​ស៊ីរាក់​ត្រជាក់​ស៊ី​ជ្រៅ​»​ ជា​ពាក្យ​សុភាសិត​ខ្មែរ​មួយទៀត​ ដែល​ដាស់តឿន​ឲ្យ​កូន​ខ្មែរ​ចេះ​ប្រុង​ប្រយ័ត្ន​ កុំ​ទុកចិត្ត​ភាព​ស្ងប់ស្ងាត់​នោះ​ថា​វា​ពិតជា​សន្តិភាព​ គ្មាន​ស​ង្រា​ម​កើតឡើង​។​ រាជសម្ភាទ្រង់បានផ្ដាំផ្ញើកូនចៅខ្មែរថា ​កុំ​ទុកចិត្ត​បរទេស​ កុំ​ទុកចិត្ត​អភិ​នេ​ស្ត្រ​ម៍​ កុំ​ទុកចិត្ត​អភិប្រាយ​ ថា​ សម័យនេះ​គ្មាន​ប្រាក់ដួង​ទៀត​ទេ​ ប៉ុន្តែ​យុទ្ធសាស្ត្រ​ប្រាក់ដួង​ មិន​ប្រាកដ​ថា​អត់​នោះ​ឡើយ​។​ យើង​មើលឃើញ​ថា​ គេ​ប្រើ​ប្រាក់​ដុល្លារ​ជំនួស​ប្រាក់ដួង​វិញ​ម្ដង​។​

​ប្រាក់ដួង​បាច​ចូល​គុម្ព​ឫស្សី​ រលាយ​កំពែង​ បន្ទាយលង្វែក​ តែ​ប្រាក់​ដុល្លារ​គេ​បាច​ចូល​ហោប៉ៅ​បញ្ឈរ​របស់​អ្នកមាន​ឥទ្ធិពល​ និង​ប្រជាជន​ខ្មែរ​ គឺ​រលាយ​ព្រៃ​ ធនធានធម្មជាតិ​ និង​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ការ​សម្រេច​ផ្សេងៗ​ ស​ទៅ​ខ្មៅ​ ខ្មៅ​ទៅ​សបាន​។​

ជនបរទេស​ចំណាយ​ប្រាក់​ដុល្លារ​ដើម្បី​បាន​សិ​ទិ្ធ​ប្រាស់​ប្រាស់​ប័ណ្ណ​សម្គាល់​ជា​ពលរដ្ឋ​ខ្មែរ

សូម​លើកយក​តែ​ជ្រុង​តួច​មួយ​នៃ​ឥទ្ធិពល​ប្រាក់​ដុល្លារ​ ធ្វើ​ឲ្យ​មន្ត្រី​អត្រានុកូលដ្ឋាន​ បំពេញការងារ​ផ្ទុយ​នឹង​ច្បាប់​ស្ដី​ពី​ការ​ចូលសញ្ជាតិ​។​ 

មាន​ជនបរទេស​មួយ​ចំនួន​ចូល​មក​រស់នៅ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ ប៉ុន្តែ​គេ​អាច​ចំណាយ​ប្រាក់​ដុល្លារ​ ដើម្បី​អាច​ទទួល​បាន​ឯកសារ​គ្រប់ គ្រាន់​បញ្ជាក់​ថា​គេ​មាន​សញ្ជាតិ​ខ្មែរ​ និង​អាច​រស់នៅ​ស្របច្បាប់​ មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​ ពិសេស​សិទ្ធិ​នយោបាយ​។​ តាម​ការ​ស្រាវជ្រាវ​មួយ​ ទោះជា​មិន​ច្បាស់ការ​ក៏​ប្រភព​ដែល​សុំ​លាក់​ឈ្មោះ​នេះ​ បង្ហើប​ថា​ ជនបរទេស​ក្នុង​មួយ​គ្រួសារ​មាន​៥​នាក់​ គេ​អាច​ចំណាយ​៣០០​ដុល្លារ​ជា​ការ​ស្រេច​ ក្នុង​ការ​ទទួល​បាន​ អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​

នៅ​ពេល​ពួក​គេ​មាន​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គឺ​ ជនបរទេស​ទាំងនោះ​ នឹង​មាន​សិទ្ធិ​ធ្វើ​សេចក្ដីសម្រេច​ជោគវាសនា​ប្រទេស​ជាតិ​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្ដង​ ពោល​គឺ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ជ្រើសរើស​តំណាងរាស្ត្រ​។

បើ​ជនបរទេស​ទាំងនោះ​មាន​ចំនួន​កាន់តែ​ច្រើន​ទទួល​បាន​សិទ្ធិ​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ​នេះ​ វា​អាច​ជា​មហិច្ឆតា​របស់​បរទេស​នោះ​ក្នុង​ការ​បន្ត​ប្រើប្រាស់​ឥទ្ធិពល​គាបសង្កត់​មក​លើ​អ្នកនយោបាយ​កម្ពុជា​ ដោយ​ ក្រឡុក​អំណាច​និង​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។

អាជ្ញាធរ​ដែល​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ ប្រយោជន៍​បក្សពួក​របស់​ខ្លួន​ នឹង​ក្លាយជា​ប្រជាជន​ដែល​កាប់​ឆ្ការ​គុម្ព​ឫស្សី​បន្ទាយ​ក្រុង​លង្វែក​នៅ​សម័យ​ទំនើ់ប​នេះ​ឬ​ គេ​លង្វែក​ទី​ពីរ​។

ដូច្នេះ​វា​ជា​កំហុស​ប្រវត្តិសាស្ត្រ​ថ្មី​ កើត​លើ​រឿង​ចាស់​  ក្រោម​រូបមន្ត​តែ​មួយ​ គឺ​គ្រាន់តែ​មួយ​បាច​ប្រាក់​ឌួ​ង​ មួយ​បាច​ប្រាក់​ដុល្លារ​តែ​ប៉ុណ្ណោះ​។​ ពាក្យ​ចេញពី​បបូរមាត់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ គឺ​ពិតជា​មិន​ចង់​ឲ្យ​បរទេស​មាន​ឥទ្ធិពល​មក​លើ​ខ្លួន​ យើង​ចង់បាន​ឯករាជ្យ​ពេញ​បរិបូរណ៍​គ្រប់​វិស័យ​ យើង​មិន​ចង់​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ក្រុង​លង្វែក​ម្ដងទៀត​នោះ​ទេ​។​

​តើ​ខ្មែរ​គប្បី​ធ្វើ​ដូច​ម្ដេច​?

មាន​មធ្យោបាយ​មួយ​ចំនួន​ ពោល​គឺ​បញ្ឈប់​ឥទ្ធិពល​ការ​បាច​ប្រាក់​ដុល្លារ​ និង​ឥទ្ធិពល​ផ្សេង​ទៀត​ ៖

ទី​១​ :​ មន្ត្រី​មាន​ឥទ្ធិពល​ មិន​ត្រូវ​ប្រើ​ និង​ឈប់​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​បង្គាប់បញ្ជា​មន្ត្រី​ថ្នាក់​ក្រោម​ឲ្យ​បំពេញការងារ​ ដែល​ខុស​ពី​គោល ការណ៍​ច្បាប់​កំណត់​ជា​ធរមាន​ទាក់ទង​នឹង​ការ​ចេញ​ឯកសារ​ទទួលស្គាល់​ជនបរទេស​ឲ្យ​រស់នៅ​កម្ពុជា​។

ទី​២​ :​ មន្ត្រី​អត្រានុកូលដ្ឋាន​ដែល​មាន​សមត្ថកិច្ច​ចេញ​លិខិត​ទទួលស្គាល់​ និង​អនុញាត​ឲ្យ​ប្រជាជន​រស់នៅ​ស្របច្បាប់​ មិន​ត្រូវ​ចេញ​ឲ្យ​ជនអន្តោ ប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ទេ​ រឹតតែ​មិន​ត្រូវ​ទទួល​ប្រាក់​សំណូក​ ឬ​ការ​សន្យា​ផ្សេង​ទៀត​ដែល​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ ជា​ថ្នូរ​នឹង​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ទាំងនោះ​ទៅ​ទៀត​។​

​ទី​៣​ :​ មន្ត្រី​អត្រានុកូលដ្ឋាន​ត្រូវ​មានចំណេះ​ដឹង​គ្រប់គ្រាន់​អំពី​ច្បាប់​ស្ដី​ពី​ការ​ចូលសញ្ជាតិ​ មិន​ត្រូវ​បំពេញ​តួនាទី​ទាំង​ងងឹត​ងងុល​នោះ​ទេ​។

ទី​៤:​ល្អ​បំផុត​បើ​ក្រសួង​ពាក់ព័ន្ធ​ហ៊ាន​សើរើ​ចំពោះ​ការ​ផ្ដល់​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ជនបរទេស​កន្លង​មក​ និង​ដកសិទ្ធិ​ពួក​គេ​ ហើយ​ផ្ដន្ទាទោស​តាម​ច្បាប់​ ប្រសិនបើ​ពួក​គេ​មានការ​ឃុបឃិត​ដើម្បី​ទទួល​បាន​ឯកសារ​ដោយ​មិន​ស្របច្បាប់​និងអនុវត្តច្បាប់ស្ដីពីការ គ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យមានត្រឹមត្រូវ។។​

រហូត​មក​ដល់​ពេល​នេះ​គេ​ ពុំ​ដឹង​ថា​ ជនបរទេស​នៃ​ប្រទេស​ណាខ្លះ​ កំពុង​នាំ​កូន​នាំ​ចៅ​មក​រស់នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​អ្វី​ដែល​ឃើញនឹងភ្នែក​គឺ​ ជន ជាតិ​វៀតណាម​រស់នៅ​កម្ពុជា​ គ្រប់​ខេត្ត​ក្រុង​៕​ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត