loader

ទាហាន​អា​មេ​រិ​ក​ម្នាក់​នឹង​ទទួល​ការ​វះកាត់​ប្តូរ​លិង្គ​ជា​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក​

penis-transplant-cover

ទាហាន​អា​មេ​រិ​ក​ម្នាក់​ដែល​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​អា​ហ្គា​នី​ស្ថាន​ត្រូវ​បាន​គេ​រៀបចំ​ដើម្បី​ទទួលយក​នូវ​ការ​ព្យាបាល​ប្តូរ​លិង្គ​ដំបូង​គេ​បង្គ​ស់​នៅ​សហរដ្ឋអាមេរិក​។​

​យោង​តាម​សារព័ត៌មាន​ The​ New​ York​ Time​ ការ​វះកាត់​សាកល្បង​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល​១​ឆ្នាំ​នៅ​សាលា​ពេទ្យ​ Johns​ Hopkins​។​

​បន្ទាប់​ពី​ម្ចាស់​បាន​ស្លាប់​ លិង្គ​នេះ​ក៏​ត្រូវ​បាន​គេ​បរិច្ចាគ​ ទៅ​ឲ្យ​ទាហាន​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ក្នុង​ចំណោម​ទាហាន​ចំនួន​ 1.367​ ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រដាប់​ភេទ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ឬ​អា​ហ្គា​នី​ស្ថាន​ក្នុង​ចន្លោះ​ឆ្នាំ​ 2001​ និង​ឆ្នាំ​ 2013​។​

​ក្រុម​គ្រូពេទ្យ​វះកាត់​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​ W.P.​ Andrew​ Lee​ ជា​ប្រធាន​ក្រុម​វះកាត់​នៅ​សាលា​ពេទ្យ​ Johns​ Hopkins​ ។​ ក្រុម​នេះ​នឹង​ចំណាយពេល​ 12​ ម៉ោង​ក្នុង​កា​រត​ភ្ជាប់​សរសៃ​ចំនួន​ពីរ​ទៅ​ប្រាំមួយ​ ព្រមទាំង​ប្រាំមួយ​ឬ​ប្រាំពីរ​សរសៃ​វ៉ែន​ និង​សរសៃឈាម​។​ ក្នុង​ដំណើរការ​វះកាត់​នេះ​គេ​រំពឹង​ទុក​ថា​នឹង​ចំណាយ​ថវិការ​ប្រម​ណ​ $​ 200,000​ ទៅ​ $​ 400,000​។​

​ក្រុម​គ្រូពេទ្យ​សង្ឃឹមថា​ទាហាន​ដំបូង​ដែល​វះកាត់​ប្តូរ​លិង្គ​នេះ​នឹង​អាច​មាន​សមត្ថភាព​នោម​បាន​ធម្មតា​ ហើយអាចរួមភេទបានបន្ទាប់ពីការវះកាត់ ២, ៣ ខែ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្តូរ​លិង្គ​ដំបូង​គេ​របស់​ពិភពលោក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​ឆ្នាំ​មុន​។​ ថ្មីៗ​នេះ​បុរសដែលបានវះកាត់នោះ​ទើបតែ​មានកូន​មួយ​ នេះ​បើ​តាម​កាសែត​ The​ New​ York​ Times​។​

ប្រែសម្រួលដោយ៖ អ៊ុង គឹម អ៊ាន់​ / ប្រភព៖ Elitedaily

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

បក្សប្រជាធិបតេយ្យប្រឈមនឹងការចាញ់ក្ដីរឿងដកហូតតំណែងលោកត្រាំមិនបានសម្រេច

ការជំនុំជម្រះក្ដី ដែលនាំទៅរកការដកហូត តំណែង ប្[...]

តុលាការថៃប្រកាសថាមិនរំលាយបក្សអនាគតថៃ FFP ទេដោយរកកំហុសមិនឃើញ

នៅទីបំផុត តុលាការរដ្ឋធម្មនុញ្ញនៃរាជាណាចក្រថៃ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត