loader

នាយករដ្ឋមន្រ្ដី Papua New Guinea លាលែងពីតំណែងដើម្បីបញ្ចប់ចលាចលនយោបាយ

 នាយករដ្ឋមន្រ្ដីនៃប្រទេសកោះ Papua New Guinea លោក Peter O’Neill បានប្រកាសជាផ្លូវការ នៅ ថ្ងៃពុធទី២៩ឧសភានេះថា លោកនឹងលាលែងពីតំណែងបន្ទាប់ពីលោកត្រូវប្រឈមនឹងការបោះឆ្នោត ដក សេចក្ដីទុកចិត្តពីសភាក្រោយមាននូវចលាចលនយោបាយរ៉ាំរ៉ៃក្នុងប្រទេសអាស៊ីប៉ាស៊ីហ្វិចខាងត្បូងនេះ។

 

លោក O’Neill  បានបាត់បង់ការទុកចិត្តពីសាធារណជនចំពោះការទទួលខុសត្រូវរបស់លោក នៅពេល ដែលលោកប្រកាសចំពោះសភាថា លោកនឹងដាក់ពាក្យសុំលាឈប់ពីតំណែងនេះហើយប្រគល់ តំណែងនេះជាបណ្ដោះអាសន្នឱ្យទៅ អគ្គទេសាភិបាល និង​ជាសមាជិកសភា លោក Bob Dadae ។

ក្រុមអ្នកវិភាគរបស់ប្រទេសនេះ ថាភាពចលាចលផ្នែកនយោបាយមិនមែនជារឿងធម្មតាទេនៅក្នុងប្រជុំកោះ ប៉ាស៊ីហ្វិកខាងត្បូងដែលពោរពេញទៅដោយភាពក្រីក្រ។​ ទោះជាយ៉ាងណាក៏ដោយការព្រួយបារម្ភកាន់តែ ខ្លាំងឡើងអំពីអត្ថប្រយោជន៍ធនធានសេដ្ឋកិច្ចដែលធ្វើឱ្យមានគម្លាតនៃការរស់នៅរបស់ប្រជាពលរដ្ឋទើបមានការមិនពេញចិត្ត​និង​មានការប៉ុនប៉ង ចុងក្រោយដើម្បីផ្តួលរំលំ O’Neill ។

យ៉ាងណា លោក O’Neill ដែលបានក្លាយជានាយករដ្ឋមន្រ្ដី៩ឆ្នាំនៃប្រទេសនេះ ថ្លែងសារចុងក្រោយថា នេះជាមហាកិត្តិយសរបស់លោកដែលបានបម្រើជាតិមាតុភាពហើយដឹកនាំដល់ជាង៨ឆ្នាំ។តែលោកថា តែ នយោបាយនៃប្រទេសយើងបានដល់របត់នេះនឹងត្រូវតែមានការមកដឹកនាំទៅមុខរុងរឿងឱ្យខាងតែបាន។​

ក្រោយបញ្ចប់សុន្ទរកថាចុងក្រោយនេះ អ្នកគាំទ្រ និង​សមាជិកសភាមកពីគណបក្សប្រឆាំងបានចាប់ដៃ អាឡោះអាល័យរូបលោក។​លោក O’Neill នឹងត្រូវចុះចេញពីតំណែងនៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយបន្ទាប់ពី មានការសង្ស័យពីភាពអន់ថយនៃកាដឹកនាំរបស់លោក។

ជាមួយគ្នានេះ មេដឹកនាំបក្សប្រឆាំងលោក Patrick Pruiatch បានប្រាប់សភាជុំវិញដំណឹងនេះថា ” O’Neill បានធ្វើការសម្រេចចិត្តដែលខ្ញុំគិតថាប្រទេសរបស់យើងនឹងមានមោទនភាព” ។ លោកកោតសរសើរថា “លោក O’Neill បានបង្ហាញពីភាពជាអ្នកដឹកនាំមួយយ៉ាងពិតប្រាកដ” ។

គួរឱ្យកត់សម្គាល់ថា​លោក Patrick Pruiatch ម្នាក់នេះហើយ គឺជាបេក្ខជននាំមុខគេដែលនឹងមកជំនួស លោកនាយករដ្ឋមន្រ្ដីបច្ចុប្បន្ន។

អស្ថេរភាពនយោបាយនោះ គឺទាក់ទិនទៅនឹងបញ្ហាតម្លាភាពនៃការវិនិយោគនៃភាគហ៊ុនប្រេង ជាមួយនឹងដៃគូអូស្រ្ដាលី ដែលកំពុង​គំរាមកំហែងឱ្យមានការពន្យារពេលផែនការ 13 ពាន់លានដុល្លារដើម្បី បង្កើនការនាំចេញឧស្ម័នទ្វេដងពោលគឺ ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រេងរបស់ក្រុមហ៊ុន Oil Search Ltd ធ្លាក់ចុះជិត 4% នៅរយៈពេលចុងក្រោយនេះ៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រជាជនក្រុងហុងកុងបង្ហាញកម្លាំងមិនចុះញ៉មក្រុងប៉េកាំង

ចុងសប្ដាហ៍នេះប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅ[...]

ក្រុមហ៊ុនចិន ចាប់ផ្ដើមដកខ្លួនឈប់ទិញប្រេងឆៅពីវេណេហ្សូអេឡាដោយសារទណ្ឌកម្មរបស់អាមេរិក្

ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូដែលមាន[...]

ទូកនេសាទចិន៨រយគ្រឿងបណ្ដែតពេញពេញសមុទ្រចិនខាងត្បូង នាំឱ្យវៀតណាមហ្វីលីពីនស្រឡាំងកាំង

ដុំពកខ្មៅបានគ្របដណ្ដប់លើផ្ទៃសមុទ្រចិនខាងត្បូង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត