loader

បទវិភាគ៖ចិនកាន់តែគំរាមតៃវ៉ាន់កាន់តែក្លាហាន ហេតុអ្វីបាន ជាមហាយក្សចិនខ្លាចតៃវ៉ាន់?

នៅពេលពិភពលោកកំពុងសំឡឹងមើល មិនដាក់ភ្នែក ចលនាឆ្ពោះទៅរក សង្រ្គាម រវាង អាមេរិកនិងអ៊ីរ៉ង  ការរំកិលកងនាវា របស់អាមេរិក នៅលើឈូងសមុទ្រ វេណេហ្សូអេឡាដែលគិតថា អាមេរិកអាចនឹងលុកលុយប្រទេសនេះដើម្បីបញ្ចប់ របបផ្ដាច់ការរបស់លោកម៉ាឌូរ៉ូ  ស្ថានការណ៍ តានតឹងសមុទ្រចិនខាង ត្បូងនិងសមុទ្រចិនខាងកើត ក៏ពិភពលោក មិនបានបិទភ្នែកជិតទេ អំពីចលនារបស់មហាយក្ស ចិនគំរាមលេបត្របាក់យកកោះតៃវ៉ាន់ត្រឡប់មកវិញ។ចំណែកឯកោះតៃវ៉ាន់វិញ ដែល បានបំបែកពីចិន បាន៧១ឆ្នាំមកនេះ ក៏កំពុងធ្វើចលនា ទៅរកការ​ប្រកាស ជារដ្ឋឯករាជ្យ អធិបតេយ្យ​ដែលចលនានេះ បានកំពុងធ្វើអោយ ក្រុងប៉េកាំងស្វែងរកមធ្យោបាយ ណាមួយបើទោះតាមផ្លូវយោធាក៏ដោយដើម្បី ទប់ស្កាត់មិនអោយតៃវ៉ាន់ក្លាយជាប្រទេសមួយដាច់ខាត។

សារព័ត៌មាន Mail Online បានចុះផ្សាយនៅថ្ងៃទី២៦ឧសភានេះថា ប្រទេសចិន កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿង ទៅកាន់តំបន់ឆ្នេរ សមុទ្រក្បែរកោះតៃវ៉ាន់បន្ទាប់ពីទីក្រុងប៉េកាំងព្រមានពីការផ្ទុះឡើងនូវសង្រ្គាម បង្រួបបង្រួម។

តាមប្រភពដដែលនេះ គឺនាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មី Liaoning និង Shandong ត្រូវបានរាយការណ៍មកថា កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធ នៅឯឆ្នេរ Bohai Bay នៃតំបន់ សមុទ្រលឿង មុននឹងទៅចូលរួមក្នុងសមយុទ្ធយោធា មួយនៅក្បែរកោះ Pratasនៅជិត បំផុតនឹងកោះតៃវ៉ាន់។

តែចលនានេះ គឺ ជាលើកដំបូងហើយ ដែលនាវាចម្បាំងស៊េរីថ្មីរបស់ចិនទាំងពីរ គ្រឿងនេះ ត្រូវដាក់ពង្រាយព្រមពេលជាមួយគ្នា ខណៈមានការព្រួយបារម្ភ កាន់តែខ្លាំងនៅឯកោះតៃវ៉ាន់ ពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ពីសំណាក់ទីក្រុងប៉េកាំង ដើម្បីបង្រួមបង្រួមដែនកោះមួយនេះ ដែលអ្នកសង្កេតការណ៍ ព្រួយបារម្ភអំពីការផ្ទុះសង្រ្គាម រវាងចិននិងតៃវ៉ាន់ហើយ ចលនានេះ ក៏អាចនាំអោយអាមេរិកនៅពីក្រោយកោះតៃវ៉ាន់ បង្កបានជាសង្រ្គាមចិននិងអាមេរិក ក៏អាចកើតមានដែរ។

ព័ត៌មានពីការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង Liaoning និង Shandong កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងប៉េកាំងព្រមានពី ការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ ជាការឆ្លើយទៅនឹងលោកស្រីសាយអ៊ឺងវិន ដែលបានថ្លែងក្នុងពិធីស្បថចូលកាន់តំណែង ជាលើកទអី២របស់លោកស្រីកាលពីថ្ងៃទី២០ឧសភា ក្នុងឋានៈជាប្រធានាធិបតីតៃវ៉ាន់រយៈពេល៤ឆ្នាំទៅមុខទៀត។

នៅក្នុងពិធីនោះ លោកស្រី អ៊ឹងវិន បានប្រាប់ចិនថា តៃវ៉ាន់ចង់ចរចាជាមួយចិន តែសុំអោយចិនកុំ លើកឡើងថា តៃវ៉ាន់ជាដែនកោះឬ ជាខេត្តរបស់ចិន ព្រោះតៃវ៉ាន់មិនអាចរស់នៅក្រោម ដំបូងបក្សកុម្មុយនិស្ត ឬប្រទេសមួយប្រព័ន្ធ២នោះទេ។

លោកស្រីបន្តថា តៃវ៉ាន់ គឺជារដ្ឋអធិបតេយ្យ ដែលមានសមត្ថភាព គ្រាប់គ្រាន់ដើម្បីការពារជាតិនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។

ប៉ុន្តែនៅពេល រដ្ឋាភិបាល ចិន ដាក់ពង្រាយនានាវ ផ្ទុកយន្តហោះ ចំនួន២គ្រឿងដ៏ធំនេះ បានធ្វើអោយតៃវ៉ាន់ឆ្លើយតបគឺជាប្រតិកម្មនឹងរដ្ឋមន្ត្រីការបរទេសចិន វាំងយីនិង នាយករដ្ឋមន្ត្រី ខឺកែឈាង ដែលប្រកាសថាក្រុងប៉េកាំងមានគោលនយោបាយមួយគឺបង្ខំអោយតៃវ៉ាន់នឹងចិន មានការបង្រួមបង្រួម ទោះជាស្ថានភាពណាក៏ដោយ គឺអាចរាប់ទាំងកម្លាំងកងទ័ពទៀតផង។

សម្រាប់តៃវ៉ាន់ មិនបានបិទមាត់ឡើយ ចំពោះការគំរាមពីថ្នាក់ដឹកនាំចិន។ ក្រសួងការ ករបរទេស តៃវ៉ាន់ បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រាប់ថា មានតែរដ្ឋាភិបាលស្របច្បាប់មួយគត់ ដែលកើតចេញពីការបោះឆ្នោត និងឆន្ទៈរបស់ពលរដ្ឋតៃវ៉ាន់ ទើបជារដ្ឋាភិបាល​តំណាង​អោយតៃវ៉ាន់ហើយតៃវ៉ាន់កំពុងត្រូវបានទទួលស្គាល់ជាសកលជាប្រទេស ប្រជាធិបតេយ្យ និងជារដ្ឋមួយតំណាងអោយឆន្ទៈរបស់ប្រជាជនតៃវ៉ាន់។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់ បន្តថា បំណងរបស់រដ្ឋាភិបាលចិនគែចង់អោយមានការបង្រួបបងរួម ជាមួយដែនដី មួយមានប្រជាធិបតេយ្យជឿនលឿន គឺមិនអាចទៅរួចទេព្រោះគោលការណ៍ដឹកនាំ និងមនោគមមន៍វិជ្ជាដឹកនាំគឺខុសគ្នាស្រឡះមិនឆ្លុះបញ្ជាំងនឹងឆន្ទៈនៃប្រទេសមួយប្រជាធិធិបតេយ្យនោះទេ។

ទាំងតៃវ៉ាន់នឹង ចិន គឺជាភាគីនៃកិច្ចព្រមព្រៀង ថៃរក្សាសន្តិភាពនិងស្ថិរភាព នៃច្រកសមុទ្រតៃវ៉ាន់ ហើយការគាបសង្កត់និងគំរាមកំហែកពីសំណាក់ក្រុងប៉េកាំងគឺជា ការរំលោភកិច្ចព្រមព្រៀងនេះ។ នេះ ជាសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសតៃវ៉ាន់។

តែយ៉ាង ពលរដ្ឋតៃវ៉ាន់ដែលបានបោះឆ្នោតអោយលោកស្រី សាយអ៊ឺងវិនបន្តកាន់ តំណែងប្រធានាធិបតី មួយអាណត្តិទៀត កាលពីថ្ងៃទី១១មករា ឆ្នាំ២០២០ គឺជាការឆ្លើយរួចទៅហើយ ការចង់បានរបស់ពលរដ្ឋតៃវ៉ាន់ ចង់បានឯករាជ្យ។ ចំពោះលទ្ធផលនេះ គឺជា ឆ្លើយតបនឹង លទ្ធផលស្ទង់មតិមួយដោយបង្ហាញថា ពលរដ្ឋតៃវ៉ាន់ រហូត៨៤ភាគរយមិនត្រូវអោយអោយកោះតៃវ៉ាន់ នៅក្រោមគោលនយោបាយប្រទេសប្រព័ន្ធនោះទេ។ ក្នុងការស្ទង់មតិនោះ គឺភាគច្រើនបារម្ភអំពីក្រុងប៉េកាំងនឹងរឹតត្បិត កោះតៃវ៉ាន់គឺដូចនឹងក្រុងហុងកុង។

ហុងកុង ជាដែនកោះភាគខាងកើតប្រទេសចិនដែលស្ថិតក្នុងគោល នយោបាយប្រទេស មួយប្រព័ន្ធពីរ។

តែបើក្រឡេកមកមើលតៃវ៉ាន់វិញគោលនយោបាយរបស់ចិនមិនបង្កឱ្យមានការភ័យព្រួយដល់តៃវ់ាន់ច្រើនពេកទេ​ព្រោះតៃវ៉ាន់បានរស់ដោយខ្លួនឯងយូរមកហើយព្រម ទាំងកសាងសម្ព័ន្ធភាពបែបការទូតនិងការពារជាតិគ្រប់គ្រាន់បម្រុងជារដ្ឋឯករាជ្យទៅហើយ។តៃវ៉ាន់ទទួលបានការគាំទ្រភាពស្របច្បាប់នៃចរិតនយោបាយ របស់ខ្លួនជាជាងហុងកុងទៅទៀត។ទោះចិនដាក់សម្ពាធទាំងពាក្យ សម្ដីនិងសកម្មយោធាក្ដី ក៏តៃវ៉ាន់នៅតែខិតខំធ្វើទំនើបកម្មយោធារបស់ ខ្លួនកាន់តែខ្លាំងដើម្បីអាចប្រជែងនឹងចិននិងដើម្បីបង្ហាញភាពខ្លាំងគ្រប់គ្រាន់ដើម្បីរដ្ឋដទៃជួយនិងគាំទ្រខ្លួន។

បែបនេះតៃវ៉ាន់នឹងបន្ដរស់នៅក្រោមការបំភិតបំភ័យបែបនេះជាការការស៊ាំទៅហើយគឺមាន តែការប្រកាសឯករាជ្យទេដែលធ្វើអោយចិនក្រពុលមុខបំផុត ហើយនឹងចាត់វិធានការណ៍យោធាដែលបង្កគ្រោះថ្នាក់ទ្រង់ទ្រាយធំពិតប្រាកដ។

ប៉ុន្ដែជាបឋមចិនត្រូវធ្វើយ៉ាងណាឱ្យធូរស្រាលចលនាជាតិនិយមនៅតៃវ៉ាន់ព្រោះថាការយកតៃវ៉ាន់ដោយកម្លាំងយោធាបង្កឱ្យមានហិង្សាមនោសញ្ចេតនាជាតិនិយមខ្លាំងណាស់គឺមិនអាចទៅរួចទេ។

សម្រាប់តែវ៉ានគឺ៧១ឆ្នាំមកហើយដែល​ ចិនត្រឹមតែលើកទ័ពក្រឡឹងកោះតែវ៉ាន់ ដោយមិនព្រមលើកទ័ពលុកលុយដែនកោះនេះតែម្ដងទៅ។

តើកត្តាអ្វីខ្លះ ដែលចិន ស្ថិតក្នុងភាពស្ទាក់ស្ទើរមិនហ៊ានលេបតៃវ៉ាន់មកវិញ?

គេអាចរាប់បានច្រើនយ៉ាងគឺ៖

ទី១-កត្តាមនោសញ្ចេតនាជាតិនិយម៖ចិនប៉េកាំងមិនចង់អោយអាយុជីវិតពលរដ្ឋរបស់ខ្លូន ឈឺចាប់ហើយមិនចង់អោយមានការកត្រាក្នុងប្រវត្តិសាស្ត្រថា ក្រុងប៉េកាំងជាមហាយក្ស លើកទ័ពទៅ វាយដែនដីតូចមួយជាសាច់ឈាមនឹងគ្នា។

ទី២ – កត្តា សេដ្ឋកិច្ច គឺចិនអាចខ្លាចសហគមន៍អន្តរជាតិថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើខ្លួន ខាតបង់ប្រយោជន៍សេដ្ឋកិច្ចដែល នាំចីរភាពខ្លួនជាមហាអំណាច។

ទី៣ -កត្តាយោធាគឺក្រុងប៉េកាំង អាចមានការគិតថា អាវុធដែលដែនដីតៃវ៉ាន់កំពុងមាន​គឺមានភាពទំនើបជាងអាវុធរបស់ចិន ព្រោះ ជាអាវុធរបស់អាមេរិក និងប្រទេសលោកខាងលិច។ក្រុងប៉េកាំងទំនងមិនខ្លាច​កងទ័ពតៃវ៉ាន់នោះទេ ព្រោះមានចំនួនខុសគ្នា ឆ្ងាយណាស់តែអាចខ្លាច ត្រង់តៃវ៉ាន់ត្រូវបាន អាមេរិកនិងសម្ព័ន្ធមិត្តលួចលាក់ចូលជួយ ក្នុងស្ថានភាពណាមួយ ព្រោះ អាវុធរបស់អាមេរិកទំនើបហើយ មានអនុភាពខ្លាំងណាស់។

ទី៤-កត្តាសន្ដិសុខសង្គម៖ ការវាយប្រហារក្រុងតៃប៉ិនឹងបង្កឱ្យចលនាឆ្លៀត ឱកាសវិទ្ធង្សនាក្នុងសង្គមពីសំណាក់ពលរដ្ឋរងការឈឺចាប់ពីរដ្ឋាភិបាលកុម្មុយនីស្ដចិនងើបឡើង

ទី៥ -កត្តាឱកាសនិងផែនការ៖ចិនអាចលុកលុយតៃវ៉ាន់លុះត្រាចិនកាន់កាប់ បានទាំងស្រុង តំបន់សមុទ្រចិនខាងត្បួង ។

ប៉ុន្តែទី៦- គឺចិនមិនប្រាកដចិត្តពីសមត្ថភាពខ្លួនដែលអាចរងភាពអាម៉ាស់ខ្លាំងណាស់ បើ ប្រថុយលើកទ័ពចូលកាន់កាប់តៃវ៉ាន់ ក្នុងសង្រ្គាមស៊ីវិល ហើយបែរជា ចូលលុកលុយគ្រប់គ្រងមិនបានគឺ មិនសមជាប្រទេសមហាអំណាចឡើយ៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កូរ៉េខាងជើងកម្ទេចការិយាល័យទំនាក់ទំនងកូរ៉េខាងត្បូងហើយគ្រោងសង់បន្ទាយនៅតំបន់ គ្មានយោធា

បើតាមសារព័ត៌មានABC Newsស្រង់ពីប្រភពព័ត៌មានកូរ[...]

សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ប្តី​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​ស្រុក​ពញាឮ ខេត្តកណ្តាល​បាន​ហើយ

(កណ្តាល) ៖ ដោយសារភ្លើងប្រច័ណ្ឌ អន់ចិត្តស្រ្តី[...]

វិភាគ៖ តើអាមេរិក និង ចិនកំពុងប្រលែងលេងនឹងសង្គ្រាមត្រជាក់ឬយ៉ាងណា?

ក្រុងវ៉ាស៊ីនតោន៖ សង្គ្រាមពាក្យសំដីរវាងសហរដ្ឋអ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត