loader

បទសម្ភាស៖សហគមន៍ព្រៃព្រះរកាខេត្តព្រះវិហាររៀបចំពិធីបំបួសដើមឈើដោយផ្សាភ្ជាប់នូវគោលបំណងបីសំខាន់ៗ

ពិធីបុណ្យព្រៃព្រះរកា និង បំបួសដើមឈើនឹងធ្វើឡើងនៅថ្ងៃពុធទី២០ ខែមីនា ឆ្នាំ២០១៩ ដែលត្រូវនឹងថ្ងៃ១៥​កើតខែមាឃ ឆ្នាំច។ ពិធីបុណ្យនេះជាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជនជាតិដើមភាគតិចកួយ ។

បណ្ដាញសហគមន៍ព្រៃព្រះរកាបីស្រុក គឺ ត្បែងមានជ័យ ឆែប និង ជាំក្សាន្ដ មាន ៩ ឃុំ និង ២១ ភូមិ នៅខេត្តព្រះវិហារ ។តាមសេចក្ដីជូនដំណឹងរបស់ក្រុមបណ្ដាញសហគមន៍ព្រៃព្រះរកា គឺការឯកច្ឆ័ន្ទធ្វើបុណ្យរំលឹកគុណ និង បំបួសព្រៃព្រះរកានៅចំនុច អូរស្កាច ត្រង់ដើមច្បោះ ដោយមានគោលបំណងធំៗចំនួនបី៖

ទី១ គឺដើម្បីរំលឹកគុណវីរៈជនដែលបានបូជាជីវិតក្នុងបុព្វហេតុការពារធនធានធម្មជាតិ និង ផ្សព្វផ្សាយចំនេះដឹងសាសនា

ទី២ ទាញចំណាប់អារម្មណ៍ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង សាធារណជន ដើម្បីការពារព្រៃឈើស្របតាមគោលការណ៍សារាចាររដ្ឋាភិបាលឱ្យបានប្រសើរឡើង ដូចជាការទប់ស្កាត់បទល្មើសព្រៃឈើ និង ការបរបាញ់សត្វព្រៃជាអាទិ៍និង ទីបីគោលបំណងជាសារវន្ដចុងក្រោយគឺ ចែករំលងចំណេះដឹងមូលដ្ឋានក្នុងការគ្រប់គ្រងថែរក្សារវាងសហគមន៍ និង អាជ្ញាធរ។

​លោក ពេជ ពាន់ ជាអ្នករៀបចំពិធីបុណ្យព្រៃព្រះរកានេះបាន​ផ្ដល់​បទសម្ភាសឱ្យវិទ្យុស្រ្តី ថាក្ដីរំពឹងរបស់សហគមន៍គឺក្រោយពីប្រារព្ធពិធីនេះ អំពើល្មើសព្រៃឈើ និង​សត្វព្រៃនឹងថយចុះ។

សូមស្ដាប់បទសម្ភាសន៍រវាង នាងខ្ញុំ ឆោមពៅនិកា និង លោកពេជ​ ពាន់ដូចតទៅ៖

ព័ត៌មានទាក់ទង

បទសម្ភាស៖សកម្មភាពការទូតកម្ពុជាមានច្រើនពិតមែនតែកម្ពុជាមិនមានតម្លៃការទូតខ្ពស់ទេជាមួយលោកខាងលិច

នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមេដឹកនាំកំពូលៗ[...]

បទសម្ភាស៖សកម្មភាពការទូតរប​ស់កម្ពុជាយ៉ាងសកម្មពិតជាបានផលប្រយោជន៍មក​ជូន​ពលរដ្ឋកម្ពុជាវិញ

មន្ត្រីជាន់ខ្ពស់ម្នាក់របស់រាជរដ្ឋាភិបាលទទួលស្[...]

លោក ហ៊ុយ ឃី៖ អ្នកពាក់ព័ន្ធត្រូវវិនិយោគបន្ថែមលើការអប់រំកុមារតូច

ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន និងក្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត