loader

បទ​សម្ភាស​ ៖​ កម្ពុជា​ ត្រៀម​ហើយ​ដើម្បី​ទប់ទល់​ទណ្ឌកម្ម​ ពី​ប្រទេស​មួយ​ចំនួន​ តែ​ករណី​នេះ​ គឺជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀងទ្វេភាគី​

​ភ្នំពេញ​ ៖​ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​ ០៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​បក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ បាន​ធ្វើការ​បកស្រាយ​ជា​ច្រើន​ ជុំវិញ​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​ ទាក់ទិន​ នឹង​ សម្ពាធ​ និង​ វិធាន​ការណ៍​របស់​សហគមន៍​អន្តរជាតិ​ ដែល​អាច​ដាក់​លើ​ប្រទេស​កម្ពុជា​ក្រោយ​ការ​បោះ​ឆ្នោត​សភា​ ថ្ងៃ​ទី​ ២៩​ កក្កដា​ ឆ្នាំ​ ២០១៨​។​ លោក​ សុខ​ ឥ​សាន្ត​ បាន​បកស្រាយ​ថា​ សេចក្តីសម្រេច​ទាំងឡាយ​ របស់​សហភាព​អឺរ៉ុប​ក្តី​ សហរដ្ឋអាមេរិក​ក្តី​ គឺជា​ការ​វាយ​បន្ថោក​ដែន​អធិបតេយ្យ​កម្ពុជា​ លោក​ថា​ ប្រទេស​ទាំងនោះ​ មិន​ត្រឹមតែ​មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​រីក​ចម្រើន​ទេ​ ថែម​ទាំង​ រំលោភ​លើ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ទៀត​ផង​។​ លោក​ថា​ កម្ពុជា​ មាន​រដ្ឋធម្មនុញ្ញ​ មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ដែល​ជា​មូលដ្ឋាន​ នៃ​ការ​អនុវត្ត​នី​តិ​រដ្ឋ​នៅ​កម្ពុជា​។​

​ដើម្បី​ជ្រាប​ សូម​ស្តាប់​បទ​សម្ភាស​រវាង​ លោក​ នួន​ បូ​រិ​ន​ និង​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ដែល​មាន​ ដូច​តទៅ​៖​

ព័ត៌មានទាក់ទង

ផ្តើមពីភាពខ្វះខាតយុវតីខ្មែរឥស្លាម ម៉ាអេល ម៉ាលីន ចំណាយភាពយុវវ័យចូលរួមការងារជួយសង្គម

(ភ្នំពេញ)៖ ផ្តើមចេញពីយុវតីដែលធ្លាប់មានជីវភាពខ[...]

អ្នកវិភាគ៖កម្រិតទណ្ឌកម្មEBA មិនផ្ដល់ឱកាសCNRPរស់ឡើងវិញទេ តែក្រុមប្រឆាំងអាចមានបក្ស​ថ្មី​

លោកឯមសុវណ្ណា រ៉ា អ្នកវិភាគនយោបាយជើងចាស់ម្នាក់[...]

បណ្ឌិតទស្សនវិជ្ជាចង់ឃើញពលរដ្ឋខ្មែរស្រឡាញ់គ្នា មិនមែនកេងប្រវ័ញ្ចយកតែប្រយោជន៍ខ្លួន

ភ្នំពេញ៖ លោកបណ្ឌិត ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត