loader

ប្រាក់បំរុង១០០លានដុល្លារត្រៀមស្ដារផ្លូវ២២ខ្សែនៅខេត្តព្រះសីហនុ

សន្និសីទប្រចាំឆ្នាំលើកទី២ស្ដីពីសុវត្តិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាដែលបានធ្វើឡើងកាលពីថ្ងៃទី៥កញ្ញា បានបង្ហាញ នូវ សមិទ្ធផលជាច្រើនពាក់ព័ន្ធនឹងវិស័ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់នៅ កម្ពុជា។ ក្នុងនោះ មានការចាប់អារម្មខ្លាំងពីផ្លូវជាច្រើននៅខេត្តព្រះសីហនុដែល ត្រូវស្ដារឡើងវិញ ក្រោយពីជន់លិច​ ដោយជំនន់ទឹកភ្លៀង។ នៅក្នុងសនិ្នសីទនេះ ក៏បាន បង្ហាញផងដែរ អំពីតួលេខនៃករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា រដ្ឋាភិបាល​បានត្រៀមប្រាក់បំរុង១០០លានដុល្លាអាមេរិក​​ដើម្បីស្ដារផ្លូវ ២២ខ្សែ​និងផ្លូវវាង មួយចំនួននៅខេត្តព្រះសីហនុ។នេះបើតាមការថ្លែង​ឱ្យដឹងរបស់លោកនៅក្នុងសន្និសីទប្រចាំឆ្នាំលើកទី២ស្ដីពីសុវត្តិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាកាលពីថ្ងៃទី៥កញ្ញា។

នៅក្នុងសន្និសីទនេះ លោក​​ ​ រដ្ឋមន្រ្តីបាន ថ្លែងថា «បានស្នើសុំ ប្រាក់ជំនួយអត់សំណងរបស់ចិនមកធ្វើប្រព័ន្ធទឹកកខ្វះ ឫអាងទឹកកខ្វះនៅខេត្តព្រះសីហនុ» ហើយក៏មានប្រព័ន្ធរំដោះទឹកភ្លៀង ផងដែរ។

លោកបន្ថែមទៀតថា ផ្លូវជាតិលេខ៣ នៅជិតវាលរេញមានការខូចខាតច្រើនណាស់ ដោយសារតែមានភ្លៀងធ្លាក់ច្រើនហើយមិនទាន់បានជួសជុលនៅឡើយ។ លោកមានប្រសាសន៍ថា«ម្សិលមិញខ្ញុំបានយកថ្មមិចយកដាក់ពីលើសិន ដើម្បីសម្រួល ចរាចរណ៍ឲ្យបងប្អូនយើងធ្វើចរាចរណ៍ស្រួលតិច»

រដ្ឋមន្រ្ដីក្រសួងសាធារណការប្ដេជ្ញាថានឹងធ្វើឲ្យក្រុងព្រះសីហានុក្លាយជាក្រុងមួយស្អាតល្អ ទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន។

នៅ ក្នុងសន្និសីទប្រចាំឆ្នាំលើកទី២ស្ដីពីសុវត្តិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក៏មានការផ្សព្វ​ផ្សាយ និងបង្ហាញអំពី ករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកស្រី មឹន មាណវី រដ្ឋលេខាធិ​ការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិ ការគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោគបានមានប្រសាសន៍ថា បើទោះជារាជ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដែគូពាក់ព័ន្ធបានខិតខំចូលរួមទប់ស្កាត់ និងដោះស្រាយ បញ្ហាប្រឈមនានានៃគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ តែចំនួនករណីគ្រោះថ្នាក់ និងអ្នកស្លាប់ នៅក្នុងឆ្នាំ២០១៩នេះ នៅតែមានការកើនឡើង។

យោងតាមរបាយការណ៍របស់សុវត្តិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា គឺក្នុងអំឡុងពេល៦ខែ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន​១០៣៣នាក់ កើនលើសពីឆ្នាំចាស់ចំនួន ១០៣នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន៧៦% ជាអ្នកប្រើម៉ូតូក្រោម ១២៥ សេសេ ក្នុងនោះមានអ្នកអត់ពាក់មួកសុវត្តិភាព ៧៩%។

លោក មៀម គឹមសែន នគរបាលចរាចរណ៍ខេត្តកែបបានរៀបរាប់វិទ្យុស្រ្តីនៃមណ្ឌលព័ត៍មាន ស្រី្ត ថាបញ្ហាការ បើកបរលឿនក៏ជាការបង្ករគ្រោះថ្នាក់ដែរ។ លោកបន្តថា នៅតាមទីប្រជុំជនគឺមានការកំណត់ល្បឿន គឺមធ្យម ៤០ទៅ៦០ ចំណែកនៅតាមដងផ្លូវ ដាច់ស្រយាលកំណត់ល្បឿន ពី៦០ពី៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមកាត់បន្ថយពីគ្រោះថ្នាក់ ចរាចរណ៍ គឺត្រូវគោរពច្បាប់ទាំងអស់គ្នា ហើយមុនពេលដែលធ្វើដំណើរដោយ ទោចចក្រយានកុំភ្លេចពាក់មួកសុវត្តិភាពទាំងអស់គ្នា៕

កញ្ញា ញឹក សំអូន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុន សែនថា កម្ពុជាគ្មានលទ្ធភាពធ្វើផ្លូវថ្នល់ និងស្ពានមានដូចសព្វថ្ងៃទេ បើមិនពឹងចិន

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិន[...]

ស្ថានទូតអាមេរិក ធ្វើបទបង្ហាញពិព័រណ៍ថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិកសម្រាប់និស្សិតកម្ពុជា

ស្ថានទូតអាមេរិកប្រចាំកម្ពុជា និង តំណាង Educat[...]

នាយករដ្ឋមន្ត្រីមោទនភាពដោយពលករខ្មែរច្រើនធ្វើការនៅក្រៅប្រទេស ខណៈអ្នកជំនាញថាកម្ពុជាមិនទាន់ធានាសុវត្តិភាពជូនពួកគាត់បាន

ភ្នំពេញ៖ សម្ដេ​ចនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត