loader

មតិអតីតអ្នកនយោបាយប្រឆាំង៖ ពេលវេលា ភស្ដុតាង និងសាក្សីរឿងក្ដីលោកកឹម សុខា បណ្ដាលឱ្យសវនាការក្លាយជាការបង្គ្រប់កិច្ច

ភ្នំពេញ ៖ មន្ត្រីអតីតគណបក្សប្រឆាំង រួមទាំងអ្នកតាមដានសង្គមផង អះអាងថា ថេរវេលា លោក កឹម សុខា ភស្ដុតាង និងការកោះហៅសាក្សី ដែលតុលាការរៀបចំ មិនអាចរកយុត្តិធម៌ឱ្យលោក កឹម សុខាបានទេ ។ ទាក់ទិនរឿងលោកកឹមសុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌តែងតែ អះអាងមានភស្តុតាងគ្រប់គ្រាន់ទើបតុលាការ បើការជំនុំជម្រះក្ដី។

រាយការណ៍ដោយលោក សោម លាភ

នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ជាថ្ងៃដែលតុលាការបើសវនាការជំនុំជម្រះក្ដីរឿងក្ដីលោក កឹម សុខា ។

សាលាដំបូងរាជធានីភ្នំពេញ ចំពោះរឿងក្ដីលោក កឹម សុខា បើកឱ្យមានអ្នកចូលរួមតែប្រមាណជាង ៣០ នាក់តែប៉ុណ្ណោះ ដោយហេតុថា សាលជំនុំជម្រះអាចដាក់បានដោយមានចំនួនកំណត់ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលតុលាការមិនអនុញ្ញាតឱ្យចូលរួមអង្កេតក្នុងសវនាការរឿងក្ដីលោក កឹម សុខា មានប្រសាសន៍ថា ការបិទមិនឱ្យសាធារណៈជនចូលរួម គឺជាការបែងចែងអ្នកដែលមានសិទ្ធិ និងអ្នកអត់សិទ្ធិ ។

តុលាការកម្ពុជាចោទប្រកាន់លោក កឹម សុខាពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលជាប់ពាក់ព័ន្ធនឹងអាមេរិក និងអាឡឺម៉ង់ ។

យ៉ាងណាតុលាការបានកោះហៅសាក្សីតែមន្ត្រីខ្មែរ មានមន្ត្រីអតីតបក្សប្រឆាំង មន្ត្រីបក្សកាន់អំណាច និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលមិនដែលនឹងជួបលោក កឹម​សុខាផងនោះ មកបំភ្លឺជំវិញរឿងក្ដីលោក កឹម សុខា ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ថាតុលាការត្រូវហៅអាមេរិក មកធ្វើជាសាក្សីដែរទើបជាការត្រឹមត្រូវ ។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ថ្លែងម្ដងហើយម្ដងទៀតថា តុលាការកម្ពុជា ត្រូវតែប្ដឹងលោកជាមួយលោក កឹម សុខា និងកោះហៅអាមេរិក និងអាឡឺម៉ងចូលឆ្លើយបំភ្លឺ ។

លោក សម រង្ស៊ី នៅថ្ងៃទី ១៥ មករា ឆ្នាំ ២០២០ ដែលជាថ្ងៃកាត់ក្ដីលោក កឹម សុខា បានផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា រឿងក្ដីលោក កឹម សុខា គឺខុសតាំងពីដំបូង ព្រោះរឿងក្ដីនេះកើតឡើងដោយសារតែនាយករដ្ឋមន្ត្រីកម្ពុជាចង់រំលាយគណបក្សសង្គ្រោះជាតិ ។

ការកាត់ក្ដីលោក លោក កឹម សុខា មានការរៀបចំកងកម្លាំងការពារយ៉ាងច្រើន ចៀសវាងនូវបាតុភាពណាមួយផ្ទុះឡើង ។

អ្នកធ្វើការនៅសាលាដំបូងរាជធានីភ្នំពេញថ្លែងសុំមិនបញ្ចេញឈ្មោះ ថានៅផ្នែកខាងក្នុងមានភាពស្ងប់ស្ងាត់ មានការរកមើលជាតិផ្ទុះ គ្រប់គ្នា ទាំងមន្ត្រីតុលាការផងដែរ ហើយសវនាការនៅថ្ងៃនេះ មានតែរឿងក្ដីលោក កឹម សុខា ម្នាក់តែប៉ុណ្ណោះ ។

ប្រធានសាលាដំបូងរាជធានីភ្នំពេញ អះអាងថាសំណុំរឿងលោក កឹម សុខា អាចនឹងប្រើរយៈពេលនៃការជម្រះប្រមាណ ៣ ខែ ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា មានប្រសាសន៍ថាសវនាការរឿងក្ដីលោក កឹម សុខា គ្រាន់តែជាការបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។

លោកថាបើជារឿងនៃការប្រព្រឹត្តបទល្មើសក្បត់ជាតិ គឺសវនាការប្រើរយៈពេល ៣ ខែមិនអាចផ្ដល់ភាពយុត្តិធម៌ ដល់លោក កឹម សុខាឡើយ តែលោកថានេះជារឿងនយោបាយ ដែលការជំនុំជម្រះនឹងមិនប្រើពេលយូរទេ ។  

ទាក់ទិនរឿងលោកកឹមសុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌តែងតែ អះអាង មានភស្តុតាង គ្រប់គ្រាន់ទើបតុលាការបើការជំនុំជម្រះក្ដី។ យ៉ាងណា តុលាការបើក អោយអ្នកសង្កេត ការណណ៍ ចូលស្ដាប់គឺមានតែជាង៣០បន្តិចប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រីកម្ពុជា តែងតែអះអាងថា រឿងក្ដីលោក កឹម សុខា ជាបទល្មើសក្បត់ជាតិធ្ងន់ធ្ងរ ស្ថិតក្រោមដែនសមត្ថកិច្ចតុលាការ ។

ក្នុងលក្ខខ័ណ្ឌណាក៏ដោយ នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីរាជរដ្ឋាភិបាល មិនមែនតែតាមផ្លូវតុលាការទេ គឺត្រូវតែទប់ស្កាត់ចំពោះអំពើទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ក៏បានចេញសារមួយដែរ នៅថ្ងៃសវនាការរបស់ខ្លួន ។

សាររបស់លោក កឹម សុខា មានអត្តន័យដើមដូចនេះថា

ខ្ញុំសូមជម្រាបជូនសាធារណជន ជាតិ និងអន្តរជាតិ ជ្រាប អំពីគោលជំហរ របស់ខ្ញុំ ដូចតទៅ៖

ខ្ញុំបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើរូបខ្ញុំ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស។

ខ្ញុំមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជាឡើយ។

ខ្ញុំមិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេសខ្ញុំមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។

សកម្មភាពទាំងអស់របស់ខ្ញុំ គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

គ្រប់សកម្មភាពនយោបាយរបស់ខ្ញុំ គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

ខ្ញុំនៅតែទាមទារឲ្យតុលាការទម្លាក់ចោលជាស្ថាពរចំពោះបទចោទមកលើរូបខ្ញុំ ដើម្បីខ្ញុំអាចអនុវត្តបាននូវសិទ្ធិ សេរីភាពនយោបាយពេញលេញ ក្នុងការចូល រួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលប្រព្រឹត្តនៅកម្ពុជា និងកន្លែងផ្សេងទៀត តាំងពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៧ ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងពាក់កណ្ដាលយប់ ដោយចោទថាលោកប្រព្រឹត្តបទល្មើសជាក់ស្ដែង ដោយផ្អែកលើវិដេអូដែលលោកថ្លែងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ ២០១៣ ។  លោក កឹម សុខា ត្រូវបានបាត់បង់សេរីភាពដោយឃុំខ្លួន និងនៅក្រៅឃុំដោយស្ថិតក្រោមការត្រួតពិនិត្យតុលាការអស់រយៈពេលប្រមាណ ២ ឆ្នាំ ទើបចៅក្រមស៊ើបសួរបិទការស៊ើបសួរ និងបើកការជំនុំជម្រះនៅថ្ងៃទី ១៥ មករា និងថ្ងៃបន្តបន្ទាប់ទៀត ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនសុំចិនកុំរត់ចោលកម្ពុជា ខណៈកម្ពុជាបាត់បង់EBA

សម្តេច នាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា [...]

កម្ពុជាគ្រោងកោះហៅទូតម៉ាឡេស៊ីមកបំភ្លឺរឿងស្ត្រីអាមេរិកថាផ្ទុកមេ​រោគកូរ៉ូណា

សម្តេច នាយករដ្ឋមន្រ្តី បានព្រមាន ថា ប្រមុខការ[...]

លោក សម រង្ស៊ីថាការបើកឱ្យ Westerdamចូលជាភាពទាល់ច្រករបស់នាយករដ្ឋមន្ត្រី

​ ភ្នំពេញ៖ លោក សម រង្ស៊ី បញ្ជាក់ថាការបើកឱ្យនា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត