loader

មន្ត្រីចិនម្នាក់ថាកម្ពុជាជាប្រទេសមួយដើរតួនាទីសំខាន់ជួយរក្សាស្ថិរភាពនៅក្នុងតំបន់តែ​អ្នក​វិភាគមិនយល់ស្រប

លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន បានអះអាងថា ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាស្ថិរភាពនៅក្នុងតំបន់ ព្រោះប្រទេសកម្ពុជា ក៏ជាមិត្តជិតស្និទ្ធនៃបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ានផងដែរ។ តែការយល់ឃើញរបស់មន្ត្រី​ចិនរូប ហាក់ផ្ទុយនឹងការយល់ឃើញរបស់អ្នកវិភាគជើងចាស់នៃនយោបាយកម្ពុជា។

កញ្ញា ពៅនិកា រាយការណ៍៖

ការលើកឡើងរបស់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន បានធ្វើឡើងក្នុងជំនួបជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅក្នុងជំនួបនេះ លោក ឈិន យន់ បាន ជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី ថា ជាការកត់សម្គាល់របស់លោក គឺលោកមើលឃើញថា កម្ពុជាបានដើរតួនាទីសំខាន់ នៅក្នុងការថែរក្សាស្ថិរភាព នៅក្នុងតំបន់ ហើយកម្ពុជាជាមិត្តជិតស្និទ្ធ នៃបណ្ដាប្រទេសនៃសមាគមអាស៊ាន និងចិនផងដែរដែលប្រ​កាស​​នេះសំដៅ ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងតំបន់។

លោកសង្កត់ធ្ងន់ថា អ្វីដែលចិនអាចបន្តជួយកម្ពុជា នៅពេលខាងមុខនេះ គឺជួយពង្រឹងសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យកម្ពុជា ដើរតួនាទីសំខាន់ ក្នុងតំបន់ឥណ្ឌូចិន និងអាស៊ាន។

តែបើតាមការចុះផ្សាយរបស់សារព័ត៌មានFresh News គឺមិនឃើញស្រង់សម្ដីនាយករដ្ឋមន្ត្រី​កម្ពុជា ឆ្លើយតបនឹង ការសរសើររបស់មន្ត្រីចិនដែលថា កម្ពុជា ជាប្រទេសមាន​តួនាទីសងំខាន់​មួយ ​ក្នុងការថែរក្សាស្ថិរភាពក្នុងតំបន់នោះទេ។

យ៉ាងណា អត្ថបទស៊ើបអង្កេតមួយរបស់ Asia Times បានចុះផ្សាយថា អនាគត កម្ពជា នឹង​ផ្ដល់​អោយចិនមានមូលដ្ឋានកងទ័ពជើងទឹកដ៏ធំមួយនៅខែត្រកោះកុង ដែលព័ត៌មាននេះ ធ្វើអោយមានការបដិសេធពី ក្រសួងការពារជាតិនិងក្រសួងការបរទេសកម្ពុជា ហើយជា​ពិសេស សម្ដេចនាយករដ្ឋមន្ត្រី។ ការបដិសេធរបស់កម្ពុជាចាត់ទុកការចុះផ្សាយរបស់ Asia Times​ ថាមិនមានមូលដ្ឋានពិតជាក់ស្ដែងឡើយ។

តែបែបនេះក្ដី អ្នកវិភាគនយោបាយកម្ពុជា ជើងចាស់ម្នាក់គឺលោកបណ្ឌិតមាសនី បានបង្ហាញ​កា​យល់​ឃើញរបស់លោកថា ការពិតអាស្រ័យលើកម្ពុជា ខ្លួនឯងថាតើសព្វថ្ងៃ លំអៀង​ទៅ​ខាងមហាអំណាចណា។ បើទៅចិន ហើយផាត់ចោលអាមេរិក គឺកម្ពុជា មិនអាចជា​ប្រទេស​មាន​តួនាទី​ជាអ្នកថែរក្សាស្ថិរភាពតំបន់ ខ្លាំងក្លានោះទេ។

ករណីថា កម្ពុជាអាចក្លាយជាទីតាំងរបស់ កងទ័ពជើងទឹកចិននៅកម្ពុជា ក៏ត្រូវប្រទេស​វៀត​ណាម ព្រួបយបារម្ភផងដែរ។ តែសម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់សមភាគីវៀតណាមដោយ​អះអាងថារដ្ឋធម្មនុញ្ញកម្ពុជា បានចែងហាមដាច់ខាតមិនមានកងទ័ពបរទេសមកបោះ​ទីតាំង​លើទឹកដីកម្ពុជាឡើយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋច្បារអំពៅ ៨ គ្រួសារបារម្ភបាត់ដីធ្លី ខណៈក្រុមហ៊ុនផានអ៊ីម៉ិចបន្តបូមខ្សាច់ចាក់លើដីទំនាស់

ភ្នំពេញ៖ លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ នៅ[...]

អ្នកភូមិបញ្ជូនទៅសង្រ្គោះបន្ទាន់សង្ស័យពុលក្តាមត្រាំ

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃ សុក្រ ម្សិលមិញ អ្[...]

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត