loader

មី​យ៉ា​ន់​ម៉ា​៖​ ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​របស់​មី​យ៉ា​ន់​ម៉ា​

សកម្មភាពរៀបចំអនុវត្តសាកល្បងដល់អ្នកស្ម័គ្រចិត្តសម្រាប់់ការបោះឆ្នោះនាថ្ងៃទី៨ខាងមុខនេះ (រូបភាព៖CNN)
សកម្មភាពរៀបចំអនុវត្តសាកល្បងដល់អ្នកស្ម័គ្រចិត្តសម្រាប់់ការបោះឆ្នោះនាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ (រូបភាព៖CNN)

​ប្រជាជន​មី​យ៉ា​ន់​ម៉ា​រាប់​លាន​នាក់​បាន​និង​ក​ពុង​ត្រៀមខ្លួន​ទៅ​បោះ​ឆ្នោត​ជាស​កល​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ថ្មី​ នា​ថ្ងៃ​ទី​៨​ ខៃ​វិច្ឆិការ​ខាង​មុខ​នេះ​។​ ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នេះ​ ជា​ពន្លឺ​ឆ្ពោះទៅ​កាន់​របប​លទ្ធិ​ប្រជា​ធិ​ប​តិ​យ្យ​។​

​ការ​បោះ​ឆ្នោត​គ្រប់គ្រង​ដោយ​សភាពីរថ្នាក់​ចំនួន​២​  ដែល​ត្រូវ​បាន​ស្គាល់ឈ្មោះ​ថា​  Pyidaungsu​ Hluttaw​។​ ប​ច្ចុន្ន​ប្ប​​សភា​នេះ​គ្រប់គ្រង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ថេ​ន​ សេន​ ជា​ប្រមុខរដ្ឋ​ និង​ជា​អតីត​មេដឹកនាំ​យោធា​ហើយ​ក៏​ជា​សមាជិក​សភា​នីតិប្បញ្ញតិ​ដែល​បាន​ចូល​ធ្វើ​នយោបាយ​តាំងពី​ឆ្នាំ​២០១១​មក​។​

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា​ មេដឹកនាំ​រូប​នេះ​បាន​ពាំនាំ​នូវ​ច្បាប់​ថ្មី​ស្តី​ពី​ការ​តាក់តែង​ច្បាប់​នៅ​សភា​។​ អ​សនៈ​សភា​ចំនួន​២៥​ភាគរយ​ ត្រូវ​បាន​គេ​ទុក​សម្រាប់​ក្រុម​យោធា​។​

ong-sarn-suji-cover
លោកស្រី អ៊ុង សានស៊ូ ជីនៅទីប្រជុំជនមួយ នៅទីក្រុងយ៉ាងហ្គោនកាលពីដើមខែវិច្ឆិកានេះ មុននឹងការបោះឆ្នោតសកលមកដល់ (រូបភាព៖ CNN)

​ក្រុម​អ្នក​អង្កេត​ការ​ណ៏​នយោបាយ​ធ្វើការ​ស​និ្ឋ​ដ្ឋា​ន​ថា​ គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ ដែល​ដឹកនាំ​ដោយ​ លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ ជី​ នឹង​យកឈ្នះ​គណបក្សកាន់អំណាច​ គឺ​គណបក្ស​សាមគ្គី​សហភាព​ និង​ការ​អភិវឌ្ឍន៍​។​ លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ ជី​ ជា​ម្ចាស់​ពានរង្វាន់​ ណូបែល​អន្តរជាតិ​ នៅ​ឆ្នាំ​១៩៩០​ ដ៏​ល្បី​ប៉ុន្តែ​មេដឹកនាំ​យោធា​មិន​បា​ន​ទទួលស្គាល់​ការ​ទទួល​បាន​ពាន​នេះ​ឡើយ​។​

​តាម​រយៈ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នេះ​ តំណាង​អង្គនីតិបញ្ញត្តិ​នឹង​មាន​សិទ្ធិ​ស​ម្រ​ច​ថា​អ្នក​ណា​ជា​នាយក​រដ្ឋមន្ត្រី​។​ លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ ជី​ ត្រូវ​បាន​រារាំង​មិន​ឲ្យ​ឈរឈ្មោះ​ជា​តំណាង​អង្គនីតិបញ្ញត្តិ​ឡើយ​៕

​ប្រែសម្រួល​ដោយ​៖​ ហេង​ រតនា​/​ប្រភព​៖​ Aljazeera

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មន្រ្ដីពុករលួយនៃប្រទេសបូលីវៀរត់ចោលប្រទេសបន្ទាប់ពីមេដឹកនាំរបស់ខ្លួនត្រូវបានទាញទម្លាក់ពីអំណាច

ចាប់តាំងពីប្រធានធិបតីអ៊ីវ៉ូ ម៉ូរ៉េឡេសនៃប្រទេស[...]

បែកធ្លាយអាមេរិកចំណាយលុយលើសង្គ្រាមភេរវកម្មចាប់ពីព្រឹត្តិការណ៍១១កញ្ញាសរុប៦សែន៤ម៉ឺនកោដិដុល្លារ

ក្នុងទឹកប្រាក់ខ្ទង់ពាន់លានដុល្លារជាចំនួនដ៏សន្[...]

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត