loader

របរដាក់លាន់រកអន្ទង់អ្នកភូមិបាណកអាចរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ

កំពង់ធំ៖ អ្នកស្រី ធីណា និងស្វាមី ជាប្រជាជនរស់នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រកបរបរដាក់លាន់រកអន្ទង់ ដែលធ្វើឱ្យជីវភាពគ្រួសារធូរធាជាងមុន។ ឧបករណ៍លាន់អន្ទង់នេះគឺមានភាពងាយស្រួលធ្វើនិងងាយស្រួលប្រើប្រាស់ដើម្បីរកអន្ទង់។ លាន់អន្ទង់មានប្រវែងមួយម៉ែត្រកន្លះ។

ប្រជាពលរដ្ឋក្នុង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មួយចំនួនបានប្រកបមុខរបររកអន្ទង់ក្នុងជីវភាពប្រចាំថ្ងៃ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

របៀបធ្វើគេយកបំពងជ័រប្រហោងបិទកជើង ហើយសាច់សំណាញ់ក្រឡាល្អិតនិងកងដែកសំរាប់ធ្វើព្រើសរបស់វា។ ខ្សែលិញឡុងនិងខ្សែអំបោសសម្រាប់ចងនិងដេរ។ ចំណែកនុយដែលដាក់ក្នុងលាន់ មានដូចជាខ្យង(យកសាច់) ក្ដាម ជន្លេន ត្រី(យកទៅស្ងោ)និងមាននុយផ្សេងៗទៀត។ ទីតាំងសម្រាប់ដាក់លាន់អន្ទង់ គឺនៅតាម បឹង ស្ទឹង ព្រែក ស្រះ ត្រពាំង រឺអូរ ជាដើម ដែលជាកន្លែងមានទឹកដក់ ពិសេសមិនអោយលិចចុងលាន់នោះឡើយ ព្រោះខ្លាចអន្ទង់ចេញរួច។

សកម្មភាពធ្វើលាន់របស់អ្នកភូមិបាណក។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

អ្នកស្រី ធីណា ឱ្យដឹងថា សព្វថ្ងៃអន្ទង់ធំមានតម្លៃ ២៥០០០រៀលក្នុងមួយគីឡូ ហើយអន្ទង់តូចមានតម្លៃ ១៥០០០រៀលក្នុងមួយគីឡូ។

អន្ទង់ដែលរកបានក្នុងមួយថ្ងៃ ៣ គីឡូ ទៅ ៤ គីឡូ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ
ឩបករណ៍លាន់ធ្វើពីទីយោជ័រ តែកាលពីមុនគេប្រើបំពង់ឫស្សីធ្វើជាលាន់។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

អត្ថបទ៖ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ(MIL) របស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយពីស្ថាប័នសារព័ត៌មានអាឡឺម៉ង់ DW។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បាត់ដំបង៖ អាជ្ញាធរឃុំកកោះចុះសម្ភាសន៍ពលរដ្ឋផ្តល់ប័ត្រក្រីក្រ

បាត់ដំបង៖ អាជ្ញាធរឃុំកកោះ ស្រុកមោងឫស្សី ខេត្ត[...]

កំពង់ធំ៖ ទឹកតូច ផលត្រីធ្លាក់ចុះ ប្រជានេសាទស្រុកបារាយណ៍ខ្លះត្អូញត្អែរពីបំណុលធនាគារ

ខេត្តកំពង់ធំ៖ អង្គុយលើទូកតូចមួយលោក ញូង ភក្រ្ត[...]

ពលរដ្ឋជនបទខ្លះសង់បង្គន់ពីស្លឹកត្នោតនិងស័ង្កសីចាស់ៗបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តកំពង់ធំ៖ ជាគំរូមួយដ៏ល្អប្រសើរ ប្រជាពលរដ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត