loader

មេដឹកនាំ ស្រីលង្កានិងម៉ាឡេស៊ី មកកាន់កម្ពុជា សំដៅពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយកម្ពុជា

នៅរវាងសប្ដាហ៍ក្រោយនេះ និង ដើមខែកញ្ញា  ព្រះរាជាណាចក្រ កម្ពុជា នឹងទទួលភ្ញៀវ កំពូល​ៗពីររូប គឺម្នាក់ ជាប្រធានាធិបតីស្រីលង្កានិងម្នាក់ទៀត ជានាយករដ្ឋមន្ត្រី ម៉ាឡេស៊ី។

មេដឹកនាំប្រទេសស្រីលង្កា មកធ្វើទស្សនកិច្ចនៅកម្ពុជា ធ្វើឡើងតាមការអញ្ជើញរបស់ ព្រះ​មហាក្សត្រ កម្ពុជា។ ដំណើរទស្សនកិច្ចនេះ ត្រូវបានចាត់ទុកថា ជាការពង្រឹងថែមទៀត នូវ ចំណង​​ទាក់ទងទ្វេភាគី ជាមួយកម្ពុជា។

កញ្ញា ញឹកសំអូនរាយការណ៍!

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេស កម្ពុជា គឺប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិតេយ្យសង្គមនិយមស្រីលង្កានឹងអញ្ចើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នៅថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៩នេះ។

លោក​​ ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នឹងចូលគាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមរាជវាំង។

លោកនឹងជួបប្រជុំទ្វេភាគីជាមួយសម្ដេច ហ៊ុន ​សែន ក្នុងកិច្ចសហ ប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យជាច្រើនដែលលើកមកពិភាក្សានៅចំណងទាក់ទងមិត្តភាពដែលបានភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសនេះបញ្ជាក់ថា​ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតីស្រីលង្កា និង សម្ដេចនាយករដ្ឋមន្រ្ដីនឹងអញ្ចើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ មួយចំនួន ។

ដោយឡែក ក្រសួងការបរទេស កម្ពុជា បានជូនដំណឹង ពីការមកធ្វើទស្សនកិច្ច របស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់កម្ពុជា ដែរ ។

ក្នងជំនួបមួយ  ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំនៅកម្ពុជាបាន​ ចូលជួបសំណេះ សំណាលគួរសម ជាមួយលោកស្រី ម៉ែន ​សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ធសភា រដ្ឋសភា​​ និងអធិការកិច្ចបានជំរាបដំណឹងថា លោក មហាធៀ ម៉ាហាម៉ាត់ នាយករដ្ឋ មន្រ្តីម៉ាឡេស៊ីនឹងមកធ្វើទស្សនកិច្ចផ្លូវការ នៅដើមខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។

លោក អែលឌីន ហូសៃនី បីន ម៉ូដ ហាសស៊ីម​ បានថ្លែងថា កន្លងមកម៉ាឡេស៊ី ជាប្រទេសមួយ ដែលបាននាំមុខគេក្នុងវិស័យធុរកិច្ច ដែលគិតមកដល់បច្ចុប្បន្ន មានអ្នកវិនិយោគទុនម៉ាឡេស៊ី ប្រមាណជាង ៤០០ក្រុមហ៊ុន កំពុងរកស៊ីនៅកម្ពុជា។ ចំពោះការរីកចំរើនរបស់កម្ពុជាទាំងស្ថិរ ភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ពិសេសវិស័យសំណង់ដែល កំពុងបំរើឲ្យផលប្រយោជន៍របស់ប្រជាជន និងជំនឿទុកចិត្តដល់អ្នកវិនិយោគទន់បរទេស។

លោកស្រី ម៉ែន សំអន បានសំដែងនូវស្មារតីគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ដែលកម្ពុជាបានចាត់ទុកប្រទេសម៉ាឡេស៊ី ជាមិត្តល្អ តាំងពីអតីកាល និង បច្ចុប្បន្ន ដោយមានន័យថា ចាប់តាំងពីកម្ពុជាមានការ លំបាកគឺរារដ្ឋាភិបាលម៉ាឡេស៊ី បានរួមចំណែក ក្នុងការចូលរួម ស្វែងរកសន្តិភាព និងការស្តារសេដ្ឋកិច្ចកម្ពុជា។

មានការរំពឹងថា ទស្សនកិច្ចរបស់មេដឹកនាំប្រទេសស្រីលង្កា​ និងប្រទេសម៉ាឡេស៊ី ជាចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រត្តិបត្តិការនៅក្នុង វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវប្បធម៌រវាងកម្ពុជា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញជំរុញឱ្យអ្នកសារព័ត៌មានត្រូវបិទបាំងអត្តសញ្ញាណកុមារមុនចេញផ្សាយ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសារព័ត៌មានមកពីស្ថាប័[...]

ក្រសួងការបរទេសកម្ពុជាបារម្ភថាបើបាត់EBAគឺកម្មករជិតមួយលាននាក់រងផលប៉ះពាល់​តែផ្ទុយជំហរ​សម្ដេច​ហ៊ុនសែន

ក្រសួងការបរទេសកម្ពុជាដែលតំណាងឲ្យរាជរដ្ឋាភិបាល[...]

កំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រ ៩០៦ គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធិលើដីសម្បទានសង្គមកិច្ច

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត