loader

មេបក្សប្រឆាំងនៅវេណេហ្សូអេឡាប្រាប់ជនផ្ដាច់ការម៉ាឌូរ៉ួចាប់ខ្លួនគាត់គឺកុំចាប់ខ្លួនសកម្មជនរបស់លោក

យ៉ាងតិចណាស់ អ្នកតំណាងរាស្ត្រ ម្នាក់ជាអនុប្រធានរដ្ឋសភា ត្រូវបានចាប់ខ្លួន និង៧រូបទៀត ដកអភ័យដកសិទ្ធិជាសមាជិក សភានៃរដ្ឋសភាវេណេហ្សូអេឡា ហើយសកម្មជន២៣៣នាក់ត្រូវចាប់ខ្លួនក្រោមបទចោទ ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ មិនបានសម្រេចកាលពីថ្ងៃទី ៣០ មេសា។

ក្នុងបទសម្ភាសជាមួយ បណ្ដាញផ្សាយព័ត៌មានអន្តរជាតិ ដូចជា RT និង CNN លោក ជួន កៃដូ ប្រធានរដ្ឋសភាមកពីបក្សប្រឆាំង ដែលជាមេដឹកនាំការផ្ដួលរំលំរបបលោកម៉ាឌូរ៉ូ បាននិយាយថា លោកម៉ាឌូរ៉ូ មិនគួរចាប់ខ្លួន អ្នកជំនិតរបស់របស់លោក និងសកម្មជនគាំទ្រលោកនោះទេ។ លោកថាលោក ម៉ាឌូរ៉ូ គួរចាប់ខ្លួនលោកមុនសិនព្រោះលោកជាអ្នកដឹកនាំចលនាផ្ដួលរំលំរបបរបស់ជនផ្ដាច់ការរូបនេះ។ លោកអះអាងថា លោកនៅតែជាមនុស្សមានសេរីភាពគ្រប់គ្រាន់ ក្នុងការ​ប្រឆាំង​រដ្ឋាភិបាល ។ លោកអះអាងបន្តថាការពិត លោកម៉ាឌូរ៉ូ ភ័យខ្លាចពីការងើប​បះបោររបស់ពលរដ្ឋកាន់​តែខ្លាំង​ទើបមិនហ៊ានចាប់ខ្លួនលោក។

                                                                          ​ប្រជាជនវេណេហ្សូអេឡាចេញធ្វើបាតុកម្ម។

 

តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន CNN អនុប្រធានរដ្ឋសភា ដែលជាជំនួយ​ការ​របស់​លោកជួនកៃដូគឺលោក Edgar Zambrano ត្រូវបានប៉ូលិសសម្ងាត់ឡោមព័ន្ធរថយន្ត​របស់លោកហើយចាប់ខ្លួនខណៈលោកកំពុងបើកបរតាមដងផ្លូវ។

លោកជួនកៃដូបានហៅការចាប់​ខ្លួន​សហ​ការី​​របស់លោកថាជាការចាប់ពង្រត់មនុស្ស។ ចំពោះលោកជួនកៃដូ ការចាប់ខ្លួនអ្នកគាំទ្រ​បក្ស​ប្រឆាំង​ដ៏ច្រើននេះគឺរឹតតែបញ្ជាក់ថា របបលោកម៉ាឌូរ៉ូកាន់តែឃោរឃៅនិងរឹតតែធ្វើអោយពលរដ្ឋ​ស្អប់ខ្ពើមរបបរបស់លោកម៉ាឌូរ៉ូកាន់តែខ្លាំង។ លោកបានប្រាប់ CNN ថា ជំរើសចុងក្រោយគឺលោក​ត្រូវស្នើ​អោយនាំទ័ព​បរទេសមកបញ្ចប់របបលោក ម៉ាឌូរ៉ូក្នុងនោះមានទាំងទ័ពអាមេរិកផងដែរ។ លោកអះអាងថាលោកជាប្រធានរដ្ឋសភា មានសិទ្ធិស្នើដូចនេះ។តែយ៉ាងណា លោកថាទ័ព​របស់​​ប្រជាជនវេណេហ្សូអេឡាក៏អាចនឹងចូលរួមដើម្បី ផ្ដួលរំលំលោកម៉ាឌូរ៉ូផងដែរ។

តាមប្រភពដដែលនេះ លោក ជួន កៃដូ បានទាក់ទងទៅរដ្ឋការរបស់លោកដូណាល់​ត្រាំរួច​ហើយដើម្បីសុំអន្តរាគមន៍ពីលោកត្រាំនាំទ័ពមកកាន់រដ្ឋធានីការាកាសដើ់ម្បីបញ្ចប់របបលោកម៉ាឌរ៉ូ។​

ជាមួយគ្នានេះ ប្រភពរបស់ទីភ្នាក់ងារសារព័ត៌មានReuters បានចុះផ្សាយថា លោកម៉ាឌូរ៉ូបាន បណ្ដេញនាយទាហ៊ាននិងឧត្តមសេនីយ៍ជាច្រើននាក់ដែលជាប់ពាក់ព័ន្ធការបះបោរប្រឆាំងនឹងលោកកាលពីថ្ងៃទី៣០មេសា។ ស្របពេលនេះ លោកម៉ាឌូរ៉ូប្រកាសត្រៀមធ្វើសង្រ្គាមវាយ​ប្រទេស​​​កូលំប៊ី ដែលបានផ្ដល់សិទ្ធិជ្រកកោនដល់ឧត្តមសេនីយ៍របស់លោក បានរត់ទៅប្រទេស​នេះ។ តាមអ្នកជំនាញផ្នែកយោធាអាមេរិក គឺអាមេរិកនឹងប្រើប្រាស់ទ័ព ១០ ម៉ឺននាក់ ដើម្បី​លុកលុយ បញ្ចប់​របបលោកម៉ាឌូរ៉ូ។

ប្រទេសកូឡំប៊ី មិនត្រឹមតែជាទីជំរករបស់​ប្រជាជន​វេណេ​ហ្សូ​អេឡាប៉ុណ្ណោះទេ តែក៏ជាជំរករបស់កងទ័ពអត្តឃាតអាមេរិកដើម្បីចូលចាប់​ខ្លួនលោកម៉ាឌូរ៉ូ​ផងដែរ​នៅពេលសង្រ្គាមអាមេរិក-វេណេហ្សូអេឡាផ្ទុះឡើង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Huawei ៖ ផែនការ B នៃការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឆ្លើយតបនឹងអាមេរិកគាបសង្កត់ដោយប្រើប្រាស់ Google និង Microsoft

សង្គ្រាមពាណិជ្ជកម្មពេលនេះបានវិវត្តខ្លួន ប្រើប[...]

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះប[...]

អតីតមន្ត្រីចារកម្មវេណេហ្សូអេឡា៖ ម៉ាឌូរ៉ូត្រៀមខ្លួនរស់នៅក្នុងរូងដីបើរបបគាត់ត្រូវផ្ដួលរំលំ

អតីតមន្ត្រីចារកម្មនៃប្រទេសវេណេហ្សូអេឡា បានបង្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត